Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រូវការ​កងកម្លាំង​បោសសម្អាត​មីន​បន្ថែមចំនួន​ជាង ២០០០ នាក់ ដើម្បី​ព​ន្លឿ​ន​ការ​បោសសម្អាត​មីន​ឲ្យ​អស់​តាម​ផែនការ​កំណត់ នៅ​ឆ្នាំ​២០២៥

spot_img

​ខេត្ត​ត្បូងឃ្មុំ ​៖​ លោក ទេសរដ្ឋមន្ត្រី លី ធុជ បាន លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​ប្តេជ្ញា​ខ្ពស់ ក្នុងការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ដែលជា​ត្រីវិស័យ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កម្ពុ​ជាមួយ គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ ។​

​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ជា​ប្រធាន​អាជ្ញាធរ​មីន និង​លោក ជាម ចន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​គណ​:​អធិបតី​ក្នុង​កិច្ចប្រជុំ​វិស័យ​សកម្មភាព​មីន​នៅ​សាលាខេត្ត​ត្បូងឃ្មុំ ដោយមាន​ការចូលរួម​ពី​តំណាង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត ប្រតិបត្តិ​ករ​បោសសម្អាត​មីន RCAF(NPMEC) CMAC និង HALO Trust​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ដល់​ភាគី​ពាក់ព័ន្ធ​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​វិស័យ​សកម្មភាព​មីន និង​ធ្វើ​សេចក្តីរាយការណ៍​ពី​លទ្ធផល និង​ផែនការ​ការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ។​

​លោក ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​មីន បាន​លើកឡើងថា កម្ពុជា​ត្រូវការ​កងកម្លាំង​បោសសម្អាត​មីន​បន្ថែមចំនួន​ជាង ២០០០​នាក់ ដើម្បី​ព​ន្លឿ​ន​ការ​បោសសម្អាត​មីន​ឲ្យ​អស់​តាម​ផែនការ​កំណត់ នៅ​ឆ្នាំ​២០២៥​ ។​

​លោក ជាម ចន្ទ​សោភ័ណ បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម​សូម​ចូលរួម​ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ​ក្នុង​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រតិបត្តិ​ករ​ទាំងអស់ ដែល​បាន​នឹង​កំពុង​លះបង់​នូវ​កម្លាំងកាយ និង​កម្លាំងចិត្ត​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ​។​

​លោក ទេសរដ្ឋមន្ត្រី បាន​បន្ត​លើក​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា មានការ​ប្តេជ្ញា​ខ្ពស់​ក្នុងការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ដែលជា​ត្រីវិស័យ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​កម្ពុ​ជាមួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ខាងមុខ​ ។​

​លោក ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្តធ្វើ​កិច្ចសហការ​ជាមួយ​អង្គភាព​ផែនការ​សកម្មភាព​មីន​ខេត្ត ដើម្បី​រៀបចំ​ផែន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អោយបាន​ចំ​គោលដៅ និង​ប្រកបដោយ​ប្រសិទ្ធភាព ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×