Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២០​ថ្ងៃ​ដើមខែ​កុម្ភៈ CDC ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​១៨ មាន​ទុនវិនិយោគ ៦៨៥​លាន​ដុល្លារ និង​ផ្តល់​ការងារ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ២៤.០៤០​កន្លែង​

spot_img

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា The Council for the Development of Cambodia (CDC) បានប្រកាសថា ក្នុង​រយៈពេល​២០​ថ្ងៃ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន ជាច្រើន​ដែលមាន​ទឹកប្រាក់​ប្រមាណ​៦៨៥,៤៦​លាន​ដុល្លារ និង​អាច​ផ្តល់​ការងារ​ជូន​ដល់​ពលរដ្ឋ​ខ្មែរ ២៤.០៤០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ​៖

១-“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្ស៉ៅ​ក្រដាស “Paper Pulp and Lignin” ពី​ឈើ​ដាំ​ដុះ​ក្នុងស្រុក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង មាន​ទុនវិនិយោគ​ប្រមាណ ១៧,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៦១​កន្លែង​។​

២-“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​សម្ភារៈ​បរិក្ខា​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១០​កន្លែង​។​

៣-“UNION CITY DEVELOPMENT GROUP CO.,LTD.” គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍ “TEMI” រួមមាន​៖ សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៨០០​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារាង​វាយកូនគោល បឹង​ហ្គា​ឡូ ផ្ទះ​វីឡា រមណីយដ្ឋាន​ទេសចរណ៍ សួន​កំសាន្ត ចំណតកប៉ាល់ និង​គម្រោង​ផ្សេងៗ​មួយចំនួនទៀត ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ស្រុក​គី​រី​សាគរ ខេត្តកោះកុង មាន​ទុនវិនិយោគ​ប្រមាណ ៥០០,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥.១៥០​កន្លែង​។​

៤-“NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៣០០​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រី​សត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៨៨,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៥៩៨​កន្លែង​។​

៥-“FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ស្តេច ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៧៥​កន្លែង​។​

៦-“L C GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,២៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៤៥​កន្លែង​។​

៧-“DUKE WORLD TOYS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​តុក្កតា និង​ប្រដាប់ប្រដា​ក្មេង​លេង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៤៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៦​កន្លែង។​

៨- “J.M TIMES GARMENTS (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​អតីត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៥៧​កន្លែង​។​

៩-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​កាបូប របស់​ក្រុមហ៊ុន “HUNG HING METAL MANUFACTORY (CAMBODIA) CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨០១​កន្លែង​។​

១០-​តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​សម្ភារៈ​កីឡា របស់​ក្រុមហ៊ុន “WAIDA BOOTS FACTORY CO.,LTD.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៦,១២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤.៤៣២​កន្លែង​។​

១១- “FASHION HOUSEWARE (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារៈ​សម្រាប់​ម៉ាស៊ីនដេរ និង​សម្ភារៈ​ផ្សេងៗ​ទៀត មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៤​កន្លែង​។​

១២- “TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០០​កន្លែង​។​

១៣-“ZHONGQI LIHUI CABLE CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មាន​ទុនវិនិយោគ​ចំនួន ២០,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៩​កន្លែង​។​

១៤- “WINTIME (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល គ្រឿង​លម្អ និង​អំពូល​ភ្លើង​លម្អ​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ២,៤៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥១​កន្លែង​។​

១៥-“SHINING (CAMBODIA) BELT & BAG CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែក្រវាត់ និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដីឡូត៍ A ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៥​កន្លែង​។​

១៦-“FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តាកែ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៧៤៥​កន្លែង​។​

១៧-“PARTAGE (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៦៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៥៩​កន្លែង​។​

១៨- “JIN BAO LI (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​គ្រឿង​បន្សំ​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១២២​កន្លែង​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×