Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ស្រវឹងខួប​ម្នាក់ អំពើហិង្សា​ក្នុង​គ្រួសារ ចាប់​ប្រពន្ធ​បង្ខាំង​ចាក់សោ​ទុក​ក្នុងផ្ទះ​

spot_img

​ខេត្ដ​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ PL បាន​ឲ្យ​ដឹងថា អំពើហិង្សា​ក្នុង​គ្រួសារ មិនមែនជា​រឿង​បុគ្គល តែ​ពី​នាក់​នោះទេ គឺជា​បញ្ហា​រួម​នៅក្នុង​សង្គម​ដែល​ត្រូវធ្វើ​ការអប់រំ និង​ផ្ដន្ទាទោស ចាំបាច់​បំផុត គឺ​ត្រូវតែ​រួមគ្នា​ជួយ​អន្ដរាគមន៍​ដោះ ស្រាយ​ឲ្យ​ទាន់ពេលវេលា​។​

​កាលពី​វេលា​ម៉ោង ២១​និង​២០​នាទី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​បុរស​ម្នាក់​ជា​ប្ដី​ហេងស៊យ ដែល​គេ​ស្គាល់ឈ្មោះ​ប៊ុន ចាន់ អាយុ ៥១​ឆ្នាំ រស់នៅក្នុង​ភូមិ​គោគ​វាយ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរ ធ្វើស្រែ​។ មូល​ហេតុដែល​បង្កឡើង​ឲ្យ​អំពើហិង្សា​នេះ​គឺ​ផឹក​សុរ៉ា​ស្រវឹង រួចមក​រករឿង​បង្កជម្លោះ​ជាមួយ​ប្រពន្ធ និង​បានធ្វើ​សកម្មភាព ដេញ​វាយ​ប្រពន្ធ​នៅក្នុង​ផ្ទះ រួច​ចាក់សោ​ទ្វា​បង្ខាំង​ទុក ជនរងគ្រោះ​ជា​ប្រពន្ធ មានឈ្មោះ ណន លៀប អាយុ ៣៩​ឆ្នាំ មុខរបរ លក់ដូ​ ។​

​តាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់​ប្រពន្ធ​ថា ប្ដី​គាត់ គឺជា​មនុស្ស​ហូប​ស្រា​ជាប្រចាំ ស្រវឹង​មិនដែល​លោះ​ថៃ្ង​ណា​នោះទេ បន្ទាប់មក​គឺ​រករឿង​ប្រពន្ធ​ទា​លុយ បើ​មិន​ឲ្យ​គឺ​រករឿង​វៃ​តប់​គំរាម​សម្លាប់ និង​ចាក់​សាំង​ដុត​សម្លៀកបំពាក់​ជាដើម​ ។​

​ក្នុង​ហេតុការណ៍​ខាងលើ ប្ដី​គឺ​បាន​ចាក់សោ​ពី​ខាងក្នុង និង​បាន​ប្រមូលយក​សម្លៀកបំពាក់ ប្រុង​ដុតចោល រួមជាមួយ​ម៉ូតូ និង​របស់​ផ្សេងៗ​ទៀត ​។​

​សមត្ថកិច្ច​បាន​ចុះ​សហការ ជាមួយ​ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ កម្លាំង​ប្រជា​ការពារ និង​បងប្អូន​សាច់ញាតិ​គ្រួសារ​ជនបង្ក ជួយ​អន្ដរាគមន៍​គាស់​ទ្វា​រំ​ដោះយក​ជនរងគ្រោះ ចំណែក​ជនបង្ក នៅក្នុង​ដៃ​មាន​កាន់​កាំបិត​ខ្វែវ ហើយ​គំរាមរ​កកាប់​មកលើ​ស​ម​ត្ថ​កិច្ច​ទៀតផង ជា​លទ្ធផល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×