Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ទេ​ថា ជប៉ុន​បាន​ចំណាយ​លុយ​ប៉ុន្មាន ដើម្បី​តបត​នឹង​ទង្វើ​របស់​កូរ៉េខាងជើង​?

spot_img

​ដើម្បី​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង ជប៉ុន​បាន​ចំណាយ​លុយ​ដ៏​សន្ធឹកសន្ធាប់​ពុំ​ធ្លាប់មាន​ក្នុង​ឆ្នាំ​ថវិការ ២០១៨។​

កងទ័ព​ជប៉ុន​

​តាម Kyodo ដែល​ទម្លាយ​ចេញ​ព័ត៌មាន​កាលពី​ថ្ងៃ​ទី ១៦/១២ នោះ​ក្រសួង​ការពារជាតិ​ជប៉ុន បាន​ចំណាយ​ថវិការ ៥,១៩​ពាន់​ប៊ីលាន​យេន ប្រហាក់ប្រហែល ៤៦​ប៊ី​លាន​ដុល្លារ ។​

​ទង្វើ​ខាង​លើ​របស់​រដ្ឋាភិបាល​ជប៉ុន សំដៅ​បង្កើន​សមត្ថភាព​ការពារ​ប្រទេស ទប់ទល់​នឹង​ការគំរាមកំហែង​ដែល​កាន់តែ​កើនឡើង​ពី​សំណាក់​កម្មវិធី​កាំ​ជ្រួច និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ក្នុង​នោះ​ផង​ដែរ ថវិការ​នេះ ក៏​បាន​ទុក​ចំណាយ​សម្រាប់​ប្រព័ន្ធ​ការពារ​កាំជ្រួច Aegis ។​

​ប្រៀប​នឹង​ឆ្នាំមុន ថវិការ​ចំណាយ​សម្រាប់​កិច្ច​ការពារ​ជាតិ​របស់​ជប៉ុន​មាន​ត្រឹមតែ ៤៥,៤​ប៊ី​លាន​ដុល្លារ បង្ហាញឲ្យឃើញថា ៦​ឆ្នាំ​មកហើយ ដែល​ថវិការ​ចំណាយ​លើ​យោធា​ជប៉ុន​មាន​ការកើនឡើង​ជា​លំដាប់​។​

​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Hisunori Onodera ឲ្យដឹងថា ជប៉ុន មាន​ផែនកា​រទិញ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​បញ្ជា​ដោយ​កម្ម​វិធី អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ ៤០០​គីឡូម៉ែត្រ ពី​បណ្តា​ក្រុមហ៊ុន​អាមេរិក​៕ សូ​យ​ន​

spot_img
×