Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​, ​ពលរដ្ឋ​ខ្មែរ​១៨​នាក់ ត្រូវបាន​ទាហាន​ថៃ​ចាប់

spot_img

​ឧត្ដរមានជ័យ​ ៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា រយៈពេល​ប្រមាណ​មួយ​ខែ​កន្លងទៅ​នេះ សមត្ថកិច្ច​ថៃ​បាន​ចាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ យក​ទៅ​ដាក់ទោស​តាម​ច្បាប់ ដោយសារ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​។​

​ប្រភព​មន្ត្រី​អាជ្ញាធរ​សង្កាត់​អូរ​ស្មាច់ បានបញ្ជាក់​ថា ច្រករបៀង​ដែល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ គឺ​នៅក្នុង​តំបន់ ដែល​គ្រប់គ្រង ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២ ដែល​មាន​លោក​វរសេនីយ៍ឯក គង់ សុខា​ន់ ជា​មេបញ្ជាការ​។

​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​សង្កាត់​អូរ​ស្មាច់ បានបញ្ជាក់​ថា រយៈពេល​មួយ​ខែ​កន្លងទៅនេះ មាន​ពលរដ្ឋ​ខ្មែរ​៨​នាក់​ត្រូវ​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ ចាប់​យក​ទៅ​ដាក់គុក​តា​ម​ច្បាប់​របស់​គេ​ព្រោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ ដើម្បី​យក​មក​លក់​ឲ្យ​ឈ្មួញ ដែល​ធ្វើ​សកម្មភាព​ទិញ​ឈើ​គ្រញូង តាម​ខ្សែ​ព្រំ​ដែល​គ្រប់គ្រង​ដោយ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៧០២ ជា​យូរ​មក​ហើយ​។ ហើយ​សកម្មភាព​របស់​ឈ្មួញ​ឈើ ជា​អ្នក​កៀរគរ​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម​ស្ពាន​យ​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង​តម្លៃ​ទាប​។​

​បើ​តាមផេក​ហ្វេស​ប៊ុក សាម​បួន តា​មាន់ កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​បានឲ្តដឹងថា (​ខ្ញុំគង់ សុខា​ន់ មិនមែន​ជា​អ្នក​ឃុបឃិត​នឹង​ឈ្មួញ​នោះទេ​)។​
​ក្នុងនាម​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​702 : ខ្ញំ​សូម​ជំរាប​ជូន​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងអស់​បាន​ជ្រាបថា​ ៖ ចំពោះ​សារពត៌មាន​ដែល​បាន​ចុះផ្សាយ​កាល​ថ្ងៃ​14 ខែ កុម្ភៈ​ ឆ្នាំ​2019 នៅលើ​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​ផ្សាយ​ថា​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ឆ្លងដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ថា​លោក​វរសេនីយ៍ឯក គង់ សុខា​ន់​មេបញ្ជាការ​វរ​ការពារ​ព្រំដែន 702 ជា​អ្នក​សម្រួល​ជា​ថ្នូ​និង​ប្រាក់​នោះ គឺជា​ពត៌មាន​ប្រឌិត​បំភ្លើស​ខុស​ពី​ការពិត​និង​គ្មាន​វិជ្ជាជីវ​: ។​
​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​702 បានឲ្យដឹងថា​ ​ខ្ញុំ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចុះផ្សាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែល​នាំ ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​សេចក្តី​ថ្លៃ​ថ្នរ​មក​លើ​រូប​ខ្ញុំ​ក៏ដូចជា អង្គភាព​ទាំងមូល​។ ខ្ញុំ​សូម​ជំរាប​ជូន​បងប្អូន ក្នុង​បណ្តាញ​សង្គម​បាន​ជ្រាបថា កន្លងមក​កម្លាំង​យើងខ្ញុំ​បាន​ខិតខំ អនុវត្តន៍​នូវ​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​ក៏ដូចជា បទបញ្ជា​,​អគ្គស្នងការ​រង​ទទួល​ព្រំដែន​និង​ជា​មេបញ្ជាការ​ប្រចាំ​ភូមិភាគ​4-5 និង​ការចង្អុល​ដឹកនាំ​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត ឲ្យកម្លាំង​យើងខ្ញុំ​សហការ​ជាមួយក​ង​ទ័ព ធ្វើការ​ចេញ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ប្រចាំ​ក្នុង​គោលដៅ ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន​ពិសេស​ការ​លបលួច​ឆ្លងដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​ដោយ​ខុសច្បាប់​ជាក់ស្តែង​៖ ក្នុង​ឆ្នាំ​2018​កន្លងទៅនេះ យើង​បាន​ធ្វើ​ការបង្ក្រាប​ទប់ស្កាត់ ប្រជាពលរដ្ឋ​ឆ្លងដែន​ខុស​ច្បាប់​ចំនួន 02​លើក បាន​អប់រំ ចំនួន 11​នាក់​ដកហូត​សំភារ​:​ឈើ​ចំនួន​13 សម្ពាយ​ស្មើ 25 ដុំ​រណា 03 ខ្សែ​ចំនួន 09 ពូថៅ​និង​សម្ភារ​:​ផ្សេផងៗ​មួយចំនួន​ផង​ដែរ​។ ប៉ុន្តែ​ទន្ទឹម​ការខិតខំ​បង្ក្រាប​ទប់ស្កាត់​និង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ហា​នី​ភយ័​កើតឡើង​នៅ​ពេល​ល​លួច​ចូល​ទឹក​ដី​គេ ដោយ​ខុសច្បាប់​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មួយចំនួន ដែល​មាន​លំនៅឋាន​ជាប់​ព្រំដែន​និង​មាន​ជី​ភាពខ្វះខាត នៅតែ​លបលួច​ចូល​តាម​ច្រក​ដែល​ចន្លោះ​ទីតាំង​ឈរជើង​របស់​កំលាំង​ការពារ​ព្រំដែន​និង​មួយចំនួន​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ ដោយ​ស្របច្បាប់​ពេល​ទៅ​ដល់​ក្នុង​ទឹកដី​ថៃ​ហើយ​ទើប​ធ្វើ​សកម្មភាព លប​លួច​កាប់​ឈើ​តែម្តង​។​

ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ភូមិសាស្ត្រ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​មិនមែន​មាន​តែ​អង្គភាព​យើងខ្ញុំ​នោះទេ ក៍​មាន​អង្គភាព​កងទ័ព​ឈរជើង​ជាច្រើន​អង្គភាព​ទៀត​ដែរ ហើយ​មាន​ស​ភាពស្មុគ្រស្មាញ​សំបូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ជ្រលង​ដងអូរ និង​វែងឆ្ងាយ​ដែល​មាន​ប្រវែង​224km ស្រប​តាម​បន្ទាត់​ព្រំដែន ហើយ​យើង​មិន​អាច​ដាក់​ពង្រាយ​កម្លាំង​ដូច​បង្គោលរបង​បាន​នោះទេ មាន​កន្លែង​ខ្លះ​ចន្លោះ​ពី​ប៉ុស្តិ៍​មួយ​ទៅ​ប៉ុស្តិ៍​មួយ មាន​គំលាត​ឆ្ងាយ​ពី​គ្នា ដែល​ជាហេតុ​ធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​លប​លួច​ឆ្លងដែន ចូល​ទៅ​តាម​ចំណុច​ទាំងនោះ​បាន​ព្រោះ​ពួក គាត់​ស្គាល់​ភូមិសាស្ត្រ​ទីនោះ​ដែរ​។​

-​ចំពោះ​មេ​ឈ្មួញ​ឈើ​ឈ្មោះ ឈឿង ស​ក្ត័ នោះ​គឺ​ខ្ញុំ​សូម​បដិសេធ​ថា​ពុំដែល​មាន​ទំនាក់ទំនង ត្រូវរ៉ូវ​គ្នា​និង​មិន​ដែល​ស្គាល់ឈ្មោះ ឈឿង ស​ក្ត័ នោះ​ដូច​បណ្តាញ​ពត៌មាន​សរសេរ​បំភ្លើសការពិត​នោះឡើយ​។​

​ជា​ចុងក្រោយ ខ្ញុំ​សូម​ណូម​ពរ​សុំ​ឲ្យ​បណ្តាញ​សារពត៌មាន​មេត្តា​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ កុំឲ្យ​គ្រាន់តែឮ ហើយ​ចុះ​ផ្សាយ​សូមឲ្យ​បំពេញ​កិច្ចការ​ប្រកបដោយ​វិជ្ជាជីវ​: និង​កិច្ចសហការ​ល្អ​។​

ខ្ញុំ​សូម​គោរព​ជូនពរ​ដល់​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ទាំងអស់ សូម​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​។​

បើ​តាម​ការដកស្រង់​ចេញពី​កាសែត​ថៃ​ឲ្យដឹងថា មាន​ពលរដ្ឋ​ខ្មែរ ១៨ នាក់​មកពី​បណ្តា​ខេត្ត​ចំនួន​៦ ក្នុងប្រទេស​កម្ពុជា​ត្រូវ​បា​​នកម្លាំង​ទាហាន​ថៃ សហការ​ជាមួយ​មន្ត្រី​ជំនាញ​រក្សា​ព្រៃឈើ​ថៃ បាន​ចាប់​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ និង​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​១៨​នាក់​នោះ ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ថៃ​ឧទ្យាន​ជាតិ «​ថាប់​ឡាន​ទី​៣ និង​ទី​៤​ចំណុច​ខ្លង​ណាំ​ម៉ាន់​ស្ថិតនៅ​ស្រុក​ខន​បុរី​ខេត្ត​នគររាជ​សី​ម៉ា ប្រទស​ថៃ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​

​បើ​តាម​ការ​សែត​ថៃ​ឲ្យដឹង​ទៀតថា នៅក្នុង​កិច្ច​ប្រតិបត្តិការ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ទន្ទឹមដែល​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​កំពុងធ្វើដំណើរ​មាន​សម្ភារ​ជា​មធ្យោបាយ​ដូចជារ​ណា​យន្ត ស្បៀងអាហារ និង​មាន​កាំភ្លើង​បាញ់​ខ្យល់​ហ្គាស​ផងដែរ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ឡើម​ព័ទ្ធ​ចាប់​បាន​ជាប​ន្ត​បន្ទាប់ និង​មាន​មួយចំនួន​ទៀត​រត់គេច​ខ្លួន​បាន​ដោយ​សុវត្ថិភាព ខណៈ​ដែល​ពួកគេ​ដើរ​សំដៅ​កាត់​ព្រៃ និង​ភ្នំ​ឆ្ពោះ​លបចូល​ទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ឧទ្យាន​ជាតិ​ថាប់​ឡាន ។ ពលរដ្ឋ​ខ្មែរ​ទាំង​១៨​នាក់​មកពី​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្ថរមានជ័យ សៀមរាប កំពង់ចាម និង​តាកែវ ។​

​សូមបញ្ជាក់​ថា ជុំវិញ​នៃ​ការ​ឆ្លងដែន​ខុសច្បាប់ ពី​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ​កន្លងមក​សេចក្តី​រាយការណ៍​ឲ្យដឹងថា គឺ​មាន​ពលរដ្ឋ​ខ្មែរ មួយចំនួន​ត្រូវ​រង​ការបាញ់សម្លាប់​ចាប់​ដាក់​គុក​ពី​សំណាក់​សមត្ថកិច្ច​ថៃ​ជា​បន្តបន្ទាប់ ។​

​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​គ្រញូង​ជនជាតិ​ថៃ និង​ឈ្មួញ​ខ្មែរ​សហការ​គ្នា​ជួល​ពួក​គេ​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​ទាំង​ប្រថុយប្រឋាន ។ ការ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ត្រូវ​គេ​រាយការណ៍​ឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ជា​ក្រុមៗ​យ៉ាងហោចណាស់​១​ក្រុម មាន​គ្នា​ចាប់ពី​៥០​នាក់​ឡើង​ទៅ​ផង​ដែរ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×