Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន SCG ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​

spot_img

​ភ្នំពេញ ​៖ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន SCG ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង កាល​វេលា​ម៉ោង​៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភ្លើងស្តុប​វិទ្យាល័យ​បឹងត្របែក ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ក្នុង​នោះ​រថយន្ត​បង្ក​បាន​បុក​រះ​ម៉ូតូ​៤​គ្រឿង និង​ម៉ូតូ​កង់​បី​មួយគ្រឿង ហើយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ស៊ីផិច បើកបរ​ដោយ​ឈ្មោះ ព្រំ ប៊ុន​ណាត ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ធុន​ធំ បើក​ចូល​ក្រុង​ទាំង​ព្រលឹម ដាច់​ហ្វ្រាំង​បុក​រះ និង​កិន​ម៉ូតូ​ជា​ច្រេី​ន​គ្រឿង រួមទាំង PassApp មួយគ្រឿង​ទៀត បណ្ដាលឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​៥​នាក់ ។ ខណៈ​ពេល​នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការមន កំពុង​ចេញ​អន្តរាគមន៍​។​

​ចំណែក​តៃកុង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ភ្លាមៗ​យក​ទៅ​ប៉ុស្តិ៍ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×