Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យមាឃបូជា​ នៅ​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង ​ពុទ្ធ​បរិស័ទនាំគ្នា​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​ ឯ​ក្រុង​ស្វាយរៀង​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត​នៅ​តាម​ទី​វត្ត​

spot_img

ខេត្ត​ស្វាយរៀង ៖ ​ពិធី​បុណ្យ​មាឃបូជា ត្រូវបាន​ធ្វើ​នៅ​ថ្ងៃ ១៥ កើត ខែមាឃ ដែល​ឆ្នាំ​នេះ ត្រូវ​នឹង​ថ្ងៃទី១៩ ខែកុម្ភៈ គឺជា​បុណ្យ​សំខាន់​លំដាប់​លេខ​២ ក្នុង​ព្រះពុទ្ធសាសនា បន្ទាប់​ពី បុណ្យ​ពិសាខបូជា ។ ទោះយ៉ាងណា បុណ្យ​មាឃបូជា (​និង​បុណ្យពិសាខបូជា​) គឺជា​បុណ្យ​បវេណី​របស់​ពុទ្ធសាសនិក គឺ​មិនមែន​ជា​បុណ្យ​ក្នុង​ពុទ្ធ​ប្បញ្ញត្តិ ពោល​គឺ​ជា​បុណ្យ​ដែល​ត្រូវបាន​តាក់តែងឡើង​ដោយ​ពុទ្ធបរិស័ទ ហើយ​មិនមែន​ត្រូវបាន​បញ្ញត្តិ​ឡើង​ដោយ​ព្រះសម្មាសម្ពុទ្ធ​ឡើយ ។​

​ដោយឡែក​សំរាប់​ពិធី​បុណ្យ​មាឃបូជា​សំរាប់​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុនៗ​នោះ​ដែរ​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធ​បរិស័​ទ្ទជិត​ឆ្ងាយ​បាន​នាំគ្នាម​កកាន់​ទី​វត្ត​ពោធិ៍​ថ្មី​ស្ថិតនៅក្នុង​សង្កាត់​បាវិត ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ហើយ​បាន​នាំ​គ្នា​ចាប់ផ្តើម​ធ្វើ​ពិធី​ដង្ហែរ​ក្បួន​ចេញពី​វត្ត នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​១៥​កើត​ខែ​មាឃ​ឆ្នាំចរ​សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ឆ្ពោះទៅ​តាម​ដង​ផ្លូវ​មួយចំនួន​ដើម្បី​បង្ហាញ​អំពី​ជំនឿ​និង​ការគោរព​ប្រណិបត្តិ​ទៅលើ​វិស័យ​ព្រះពុទ្ធសាសនា​តាំងពី​យូរលង់​ណាស់​មកហើយ​។​

​ដោយឡែក​នៅ​ក្រុង​ស្វាយរៀង​ពុំ​មាន​ការ​ដង្ហែរ​ក្បួន​នោះទេ ​គឺ​ព្រះសង្ឃ​ពុទ្ធបរិស័ទ​បាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​នៅ​តាម​ទី​វត្ត​អារាម​ដោយ​មាន​ការ​សូត្រមន្ត​ចម្រើន​ព្រះ​បរិ​ត​ទៅ​តាម​ទំនៀម​ទំលាប់​តាំងពី​បូរាណ​កាល​រៀងមក​។​

​គួរ​រំលឹក​ផងដែរ​ថា ៖ ចំពោះ​ប្រវត្តិ​សង្ខេប​នាំឲ្យ​មាន​បុណ្យមាឃបូជា​គម្ពីរ​ក្នុង​ពុទ្ធសាសនា ហើយ​ដែល​ត្រូវបាន​គេ​បង្កើត​ជា​ផ្ទាំងគំនូរ​ជាច្រើន បានចែង​ថា នៅ​ថ្ងៃ​១៥​កើត ខែ​មាឃ មុន​ពទ្ធ​សករាជ ៣​ខែ បន្ទាប់​ពី​ព្រះ​សិទ្ធត្ថ​គោត្ត​ម បាន​ត្រាស់ដឹង​ជា​ព្រះ​សម្ម​សម្ពុទ្ធ និង​បាន​បំពេញ​ពុទ្ធកិច្ច​អស់​រយៈ​៤៥​ព្រះវស្សា ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ជន្ម​ជិត​គម្រប់​៨០​ព្រះវស្សា ព្រះពុទ្ធ​អង្គ​បាន​ប្រកាសថា ព្រះអង្គ​នឹង​យាង​ចូល​បរិនិព្វាន​ក្នុង​រយៈពេល​៣​ខែ​ទៀត ហើយ​ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​ហៅ​ថា ការប្រកាស​ដាក់​អាយុសង្ខារ​។

​មួយទៀត​គឺ​នៅ​ប្រទេស​ឥណ្ឌា នា​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ​នា ថៃ្ង​ទី​១៥ កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះពុទ្ធ​អង្គ​ចំនួន​៩​ខែ មាន​សមាជិក​សង្ឃ ចំនួន​១.២៥០ អង្គ​គត់ ដែល​សុទ្ធតែ​ជា​ព្រះអរហន្ត​បាន​ហោះ​ពី​ទី​រៀងៗ​អង្គ​ទៅ​គាល់​ព្រះ​សម្ម​សម្ពុទ្ធ​នៅក្នុង​ព្រៃ​ឬ​ស្សី បង្កើតបាន​ជា​មហាសន្និបាត​មួយ​។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ បានប្រកាស​គោលការណ៍ ចំនួន​១១​ប្រការ ដែល​ត្រូវបាន​ហៅថា ឱវាទ​បាដិមោក្ខ ។ ឱវាទ​បាដិមោក្ខ គឺជា​មាគ៌ា​គោល​សម្រាប់​មនុស្ស​គ្រប់រូប​ប្រព្រឹត្ត​កាន់ និង យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នកដទៃ​ឱ្យ​ប្រព្រឹត្ត​កាន់​ដែរ​។ ព្រះ​សារីបុត្រ ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ស្តាំ រីឯ​ព្រះ​មោគ​ល្លាន ត្រូវបាន​ប្រកាស​ជា​អគ្គសាវ័ក​ឆ្វេង​នៅ​ក្នុង​មហាសន្និបាត​នោះដែរ​។ ពុទ្ធសាសនិក​ទូទាំង​ពិភពលោក រៀបចំ​ពិធី​បុណ្យ​មាឃបូជា ដើម្បី​រម្លឹក​ព្រឹត្តិការណ៍​ទាំង​នោះឯង៕ ដោយ ៖ ​វ៉ៃកូ​

 

spot_img
×