Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ​! ប៉ា​គី​ស្ថាន​ព្រមាន​ថា​នឹង​សងសឹក បើ​ឥណ្ឌា​ហ៊ាន​ប្រើប្រាស់​យោធា​ប្រឆាំងនឹង​ខ្លួន​

spot_img

​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្វើការ​ព្រមាន​ថា ខ្លួន​នឹង​ធ្វើ​ការតបត ប្រសិន​ជា​ឥណ្ឌា​ចាត់វិធានការ​យោធា​ប្រឆាំង​នឹង​ខ្លួន​។​

​ការព្រមាន​របស់​ប៉ា​គី​ស្ថាន​នេះ​កើតឡើង ក្រោយពេល​មាន​ការវាយប្រហារ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ទៅ​លើ​កងកម្លាំង​របស់​ឥណ្ឌា​នៅ​តំបន់ Kashmir បណ្តាល​ឲ្យ​កងកម្លាំងឥ​ណ្ឌា​ជាច្រើន​នាក់​បាន​ស្លាប់ និង​រងរបួស​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​ស្នើ​ឲ្យ​ភាគី​ឥណ្ឌា​ផ្តល់​​ភស្ថុតាង​ដើម្បី​គាំទ្រ​ការអះអាង​របស់​ខ្លួ​ន​ដែលថា ប៉ា​គី​ស្ថាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះ​។​

​ជុំវិញ​បញ្ហា​នេះ ភាគី​ខាង​ឥណ្ឌា​បាន​ឆ្លើយតប​វិញ​ថា លោក Imran Khan កំពុង​ធ្វើការ​ដោះ​សារជាថ្មី​ម្តងទៀត​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មាន​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​ក​កងកម្លាំង​ឥណ្ឌា បណ្តាល​ឲ្យ​ទា​ហ៊ាន​ឥណ្ឌា​ជា​ង ៤០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​ក្រោយ​ការវាយប្រហារ ក្រុម​សកម្មប្រយុទ្ធ​ឈ្មោះ Jaish-e-Mohammad ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន បាន​ចេញមុខ​អះអាង​ថា វា​គឺជា​ទំនួល​ខុស​ត្រូវរ​បស់​ពួកគេ​។​

​ការវាយប្រហារ បាន​ធ្វើឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំ​ង​រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅ​ក្នុង​ការប្រកាស​តាម​កញ្ចក់​ទូរទស្សន៍ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ថ្លែងថា “​ឥណ្ឌា​គួរ​ឈប់​ដាក់​កំហុស​លើ​ប៉ា​គី​ស្ថាន​ដោយ​គ្មាន​ភស្ថុតាង​” ហើយ​លោក​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរឥ​ណ្ឌា​ចែករំលែក​ការ​ស៊ើបការណ៍​ដែល​ចោទប្រកាន់​ប៉ា​គី​ស្ថាន​។​

​គាត់​ថ្លែងថា “​ប្រសិន​ជា​អ្នក (​ឥណ្ឌា​) គិតថា​អ្នក​នឹង​ធ្វើ​ការវាយប្រហា​រលើ​ប៉ា​គី​ស្ថាន ប៉ា​គី​ស្ថាន​មិន​គិត​ពី​ការតបត​នោះទេ តែ​ប៉ា​គី​ស្ថាន​នឹង​ធ្វើ​ការតបត​តែម្តង​”​។​

​លោក​បន្ថែមថា មានតែ​ការចរចារ​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បញ្ហា​នៅ​តំបន់ Kashmir បាន​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×