Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​បន្ដ​គាំទ្រ ធ្វើ​ជា​ដៃគូរ​ជាមួយ​វិស័យ​ឯកជន ផ្នែក​ឧស្សាហកម្ម ដើម្បី​អភិវឌ្ឍន៍​សង្គម ឲ្យមាន​ការរីកចម្រើន​

spot_img

​ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​បន្ដ​គាំទ្រ និង​ការពារ​ជានិច្ច ហើយ​នូវតែ​បន្ដ​ធ្វើ​ជា​ដៃគូរ​ដ៏​ល្អ ចំពោះ​វិស័យ​ឯកជន ផ្នែក​ឧស្សាហកម្ម សំណង់ ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ ឲ្យមាន​ការរីកចម្រើន​ទៅ​ថ្ងៃ​អនាគត ។

​លោក ឃួ​ង ស្រេង បាន​ថ្លែង​ការគាំទ្រ និង​អបអរសាទរ ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ របស់​phnom penh precast plants​ក្នុងការ​បណ្ដាក់ ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ និង​ការអភិវឌ្ឍន៍​ផ្នែក​សាធារណៈ​ក៏ដូចជា ឯកជន​នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះ​ណា​ចក្រ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការរួមចំណែក​ក្នុង​ភាព​ជា​ដៃគូរ រវាង​ស្ថាប័នរដ្ឋ​និង​វិស័យ ឯកជន​អស់​រយៈពេល ៥ ឆ្នាំ​កន្លង មកនេះ​។​

​លោក​បន្តថា ការជួបជុំ​គ្នា​ពេល​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​ការចូលរួម​អប​អរសាទរ​ខួប ៥​ឆ្នាំ​នៃ​ការដាក់​ដំណើរការ​រោងចក្រ phnom penh precast plants និង​គាំទ្រ ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក នៅ​រាជធានី​ភ្នំពេញ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ នូវ​ភាពជោគជ័យ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាំង​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន ធុរជន ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ ដែល​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន​សមស្រប​ទៅ​នឹង​ការកើនឡើង នូវ​ចំណូល​ប្រចាំខែ​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ ម្នាក់​សំដៅ​រួមចំណែក​ជំរុញ​ឲ្យមាន​កំណើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ស៊ីវិល័យ​បន្ថែមទៀត​។​

​លោក​បន្តថា ការជួបជុំ​គ្នា​ពេល​នេះ មិន​ត្រឹមតែ​ជា​សក្ខីភាព​បញ្ជាក់​ឲ្យឃើញ​នូវ​ការចូលរួម​អប​អរសាទរ​ខួប ៥​ឆ្នាំ​នៃ​ការដាក់​ដំណើរការ​រោងចក្រ phnom penh precast plants និង​គាំទ្រ ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក នៅ​រាជធានី​ភ្នំពេញ ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ក្នុងស្រុក នៅ​រាជធានី​ភ្នំពេញ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ នូវ​ភាពជោគជ័យ នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទាំង​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​គឺ​ការខិតខំ​បង្កើន​នូវ​ទំនុកចិត្ត​និង​ជំនឿ​ជឿជាក់​ជូន​ដល់​វិនិយោគិន ធុរជន ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ ដែល​កំពុង​បោះជំហាន​ទៅមុខ យ៉ាង​លឿន​សមស្រប​ទៅនឹង​ការកើនឡើង នូវ​ចំណូល​ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ម្នាក់ ម្នាក់​សំដៅ​រួមចំណែក​ជំរុញ​ឲ្យមាន​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស៊ីវិល័យ​បន្ថែមទៀត​។​

​លោក ឃួ​ង ស្រេង បាន​បន្ដថា​៖ នាពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ទូទាំង​ប្រទេស​កម្ពុជា បាននិងកំពុង​រីករាយ​ទទួល​នូវ​មនុញ្ញ​ផល នៃ​ការអនុវត្តន៍​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឈរលើ​មូលដ្ឋាន​សសរស្តម្ភ​ទាំង​បួន នៃ​កំណើន រួមមាន​វិស័យ​កសិកម្ម ឧស្សាហកម្ម សំណង់ និង​ទេសចរណ៍ ដែល​ជា​របៀបវារៈ នៃ​ការ​អភិវឌ្ឍ​និង​ជំរុញ ឲ្យមាន​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់ ៧​ភាគរយ ព្រមទាំង​សម្រេចបាន នូវ​បង្គោល​គោចរ ការ​ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៥ នឹង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី​នៅ​ឆ្នាំ ២០១៦ ព្រមទាំង​កំពុង​ស្ថិត​ក្នុង​គន្លង​ប្រែក្លាយ ទៅ​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

​លោក​អភិបាល​រាជធានី បាន​បន្ដថា​៖ ជា​ការពិត​ណាស់ សេដ្ឋកិច្ច​កម្ពុជា នៅ​មាន​សក្តានុពល​រីកលូតលាស់ និង​មាន​កាលានុវត្តភាព ក្នុងការ​ធ្វើ​ពិពិធ​កម្ម លើ​វិស័យ​ជាច្រើន ដែល​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រទេស​កម្ពុជា​គឺ ពេល​បច្ចុប្បន្ន​មាន​សុខ​សន្តិភាព​ពេញ បរិបូរណ៍ ដែល​ជា​មូលដ្ឋានគ្រឹះ ក្នុង​ការជំរុញ​ឲ្យមាន​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ និង​មាន​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច ជា​ពិសេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប ជាក់ស្តែង​នា​ពេល​កន្លងមក​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ទប់ស្កាត់ និង​បញ្ជៀ​ស​បាន​យ៉ាង​ជោគជ័យ នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌ នៅ​កម្ពុជា ដែល​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់ដ៏​ធ្ងន់ធ្ងរ និង​បង្កើត​សោកនាដកម្ម​ដ៏​ខ្មៅ​ងងឹត មកលើ​ប្រជាជាតិ​ខ្មែរ ដូច​ពី​អតីតកាល​បញ្ចប់ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​រក្សា​ការពារ​បាន​នូវ ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម ឯករាជ្យ អធិបតេយ្យភាព​ជាតិ និរន្តរភាព នៃ​ស្ថាប័ន​ជាតិ ការអនុវត្ត​ច្បាប់ និង​ការការពារ​បាន​រដ្ឋធម្មនុញ្ញ របស់ខ្លួន ដោយ​ឱកាស​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ជា​ធម្មតា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​បរិការណ៍​អតិផរណា​ទាប និង​អត្រា​ប្ដូរប្រាក់ មាន​ស្ថិរភាព បាន​ធ្វើឱ្យ​ប្រជាជន​កម្ពុជា គ្រប់​ស្រទាប់​នៅ​ទូទាំង​ប្រទេស ទាំង​មន្ត្រីរាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​កម្មករ និយោជិត ក្នុង​វិស័យ​ឯកជន កាន់តែ​មាន​ឱកាស ក្នុង​ការស្វែងរក​ការងារ ធ្វើ​ព្រមទាំង​បាន​បង្កើន​ប្រាក់ចំណូល បាន​កាន់តែ​ប្រសើរ​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×