Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រា​ដែល​បុរស​ព្រាននារី​រៀបការ ត្រូវបាន​សង្សារៗ​ចាស់ ព្យួរ​បដារ​ស្វាគមន៍​… “​សង្សារ​ត្រូវ​បោះបង់​ចោល​ត្រកូល “X” ស្វាគមន៍​អាពាហ៍ពិពាហ៍​បុរស​ព្រាននារី​ត្រកូល​លីវ​”…

spot_img

​ថ្មីៗ​នេះ​ហេតុការណ៍​ដ៏​កម្រ​ប្រទះ​មួយ​បាន​កើតឡើង​នៅ​ក្រុង Yangzhou ខេត្ត Jiangsu ប្រទេស​ចិន ធ្វើឲ្យ​បណ្តាញ​សង្គម​ប្រទេស​នេះ “​ផ្ទុះ​” ការពិភាក្សា​” ។​

​តាម​នោះ​នៅ​ថ្ងៃ​រៀបការ​របស់​បុរស​ត្រកូល​លីវ ស្រាប់តែ​សង្សារ​ចាស់​ដែល​ត្រូវ​បុរស​នេះ​បោកប្រាស់ ១០​នាក់ បានរួម​គ្នា​ធ្វើ​បដា​ពាក្យស្លោក​ស្វាគមន៍​ដ៏ “​ចាក់​ដោត​” បំផុត​នៅ​តាម​ដង​វិថី​ធំៗ ។​

​ថ្ងៃ​សុភមង្គល​របស់​ត្រកូល​លីវ គ្រប់​ដង​វិថី​ធំៗ​នៅ​ទីក្រុង Yanyzhou គេ​ឃើញ​មាន​បដា​ព្រោងព្រាត សរុប​មាន ១០​ផ្ទាំង ដោយ​បិទ​អក្ស​រថា ៖ “​សង្សារ​ត្រកូល​” “X” ជូនពរ​សុភមង្គល​ត្រកូល​លីវ​” ។​

​តាម​របៀប​ប្រើ​ពាក្យពេចន៍​ឲ្យដឹងថា បុរស​ត្រកូល​លីវ​គឺជា​អ្នក​មាន​ម្នាក់ ហើយក៏​ជា​មន្ត្រីរាជការ​មាន​តួនាទី​ធំ ។ ដូច្នេះ​ឯង​វា​ធ្វើឲ្យ​រឿងនេះ​កាន់តែ​ល្បី​ខ្ទរខ្ទា​រទៀត ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​លទ្ធផល​ថា តើ​ព្រាននារី​ត្រកូល​លីវ​មាន​អារម្មណ៍​បែបណា ហើយ​សុភមង្គល​ដែល​ស្រីៗ​ត្រូវ​គាត់​បោកប្រាស់​ជូនពរ​នោះ វា​ពិតជា​ដូច្នេះ​មែន​ដែរឬទេ​…!?

​លោក​លីវ​!​ធម្មតា​ទេ បើ​យើង​សាប​អ្វី​ត្រូវ​ច្រូត​យក​នោះ​ហើយ ។ ពោល​គឺ ៖ បើ​សាប​ខ្យល់​ត្រូវ​ច្រូត​យក​…​ព្យុះ​មែន​ណា៎​!

spot_img
×