Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ជម្រុញ​ដល់ ប្រជាពលរដ្ឋ​ណា​មាន​ដី ត្រូវ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យបាន​ស្រប​នឹង​ច្បាប់ ទើប​ពុំ​មាន​រឿង និង​អាច​លក់ បញ្ចាំ​បាន​ទៀតផង​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក​អ៊ូ សុ​ភក្តី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម​និង​សំណង់​នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​បាន​ធ្វើការ​​ជម្រុញ​ដល់ ប្រជាពលរដ្ឋ​ណា​មាន​ដី ត្រូវ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យបាន​ស្រប​នឹង​ច្បាប់ ទើប​ពុំ​មាន​រឿង និង​អាច​លក់ បញ្ចាំ​បាន​ទៀតផង​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើ​​ការ​វិនិច្ឆ័យ ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​ព្រមទាំង​មាន​ការ​ចូលរួម​ពី​លោក​សុិន គឹម​សាន្ត​និង​អស់លោក លោកស្រី​ជា​ចៅសង្កាត់​និង​អ្នក​ដែល​ពាក់​ពន្ធ័​ជាច្រើន​រូប​ទៀត​ផង​ដែរ​ ។​

លោក​ក៏​បាន​បញ្ជាក់ថា ៖ ​កន្លងមក​មាន​គ្រួសារ​មួយ​នោះ​ដោយ​ក្តីស្រឡាញ់​ដល់​កូនពេ​ក​បាន​ចែក​ទ្រព្យសម្បត្តិ​មានផ្ទះ ដី​អស់​ពី​ខ្លួន​ទៅ​អោយ​កូនៗ​តែ​ទីបំផុត​ត្រូវ​កូន​សងគុណ​មកវិញ​ជម្រុញ​អោយ​ម៉ែឪ​ទៅ​នៅ​វត្ត​ព្រោះ​ចាញ់ ល្បែង ជំពាក់​ធនាគារ​លក់​ផ្ទះ សម្បែង ដីធ្លី​អស់​​​ដោយ​ប្រាប់​ម៉ែ ឪ​ថា​ចាស់ៗ​អស់ហើយ​ទៅ​នៅ​វត្ត​ទៅ​ដូច្នេះ​សូម​ឪពុក ម្តាយ​ក៏​ដូច​អាណាព្យាបាល​ទាំងអស់​មុន​និង​ចែក​ទ្រព្យ​សម្បត្តិ ផ្ទះ ដី​ទៅ​កូន​សូម​ពិចារណា​ផង​ព្រោះ​វា​អាច​មាន​ហានិភ័យ​ទៅ​ថ្ងៃក្រោយ​ ​។​

​លោក​បាន​ធ្វើការ​ណែនាំ​ទៅ​កាន់​អាណាព្យាបាល ឪពុក ម្តាយ​កុំអោយ​ចែក​ទ្រព្យសម្បត្តិ រួ​មានផ្ទះ ដីធ្លី​អោយ​កូន​អោយ​អស់ពី​ខ្លួន​ពេក​ព្រោះ​ទៅ​ថ្ងៃ​អនាគត​អាច​មាន​បញ្ហា​ដល់​ខ្លួន​ដោយ​កូន​ខ្លះ​ស្រឡាញ់​ឪពុក ម្តាយ​និង​កូន​ខ្លះ​ទៀត​មិន​បាន​បំពេញ​តួនាទី​ជា​កូន​ល្អ​នោះ​​ទេ។​

​លោក អ៊ូ សុ​ភក្តី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែង​យល់​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​​ក្នុង​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ដើម្បី​ពិនិត្យថា តើ​ការចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុក្រឹត​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ​ហើយ​ឬ​នូវ ក៏ដូចជា​ការរួមចំណែក នូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​ទំនាស់ និង​ជំរុញ​ឲ្យមាន​ទីផ្សារ​ដីធ្លី​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ កាត់បន្ថយ​ភាពក្រីក្រ ស្ថិរភាព​សង្គម និង ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិ​ទ​៦​នេះ​ផង​ដែរ​។​

​លោក​អនុប្រធាន​សុរិយោដី និង​សំណង់​បាន​មាន​ថ្លែង​ទៀត​ថា ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​ហើយ​មាន​៥ ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១.​ត្រៀម​រៀបចំ គឺជា​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ បង្កើត​ដោយ​គណៈ​កម្មការ​រដ្ឋបាល​ជូនដំណឹង ប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ។​ ទី​២.​ប្រតិបត្តិការ​បច្ចេកទេស គឺជា​ការចុះ​កំណត់​ព្រំ​វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់ និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។ ទី​៣.​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​មាន​រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​បើ​ផុត​រយៈពេល​កំណត់ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ​។​ ទី​៤.​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និងសម្រេចលើ​ការផ្តល់​សិទ្ធ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់​។ ​ទី​៥.​ចុះបញ្ជី​ចេញ​ប័ណ្ណ​ជូន​ម្ចាស់​ដី​ ។​

​លោក​បាន​បន្តថា យោង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានកំណត់​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ តម្រូវឲ្យ​ម្ចាស់​ក្បាល​ដី​អ្នក​កាន់កាប់​ដី​បង់​សេវា នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយគត់​ពេល​មក​ទទួល​ប័ណ្ណ ត្រូវ​បង់​ក្នុងតម្លៃ ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល ក្នុង​១​ម៉ែត្រការ៉េ ដី​លំនៅឋាន​ជនបទ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល ដី​ទីប្រជុំជន​ស្រុក​គឺ​១​ម៉ែត្រ​ការ៉េ ស្មើ​២០​រៀល ដី​ទីប្រជុំជន​ខេត្ត ឬ ដី​ជា​ទីប្រជុំជន​រាជធានី​ភ្នំពេញ គឺ​១​ម៉ែត្រការ៉េ ស្មើ​២៥០​រៀល ដី​ទីប្រជុំជន​រាជធានី​ភ្នំពេញ គឺ​១​ម៉ែត្រការ៉េ​ស្មើ​៥០០​រៀល​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×