Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រា​ដែល​បណ្ឌិត​បញ្ចេញ “​ស្នៀត​” បើកទ្វា​រថយន្ត​សង្គ្រោះ​ក្មេង​តូច​!

spot_img

​ក្រុម​បណ្ឌិត​៤​នាក់ នៅ​រដ្ឋ Florida អាមេរិក បាន​ប្រើប្រាស់ “​ទេពកោសល្យ​” កាច់​បំបាច់​សោរ​រថយន្ត ដើម្បី​សង្គ្រោះ​ក្មេង​តូច​ជាប់គាំង​ក្នុងនោះ ។​

​ក្រុម​ទណ្ឌិត​បានឃើញ​រឿងរ៉ាវ​នេះ ពេល​ពួកគេ​កំពុង​ពលកម្ម​លាបថ្នាំ​តាមផ្លូវ ។​

​ក្មេង​អាយុ​ស្រ​បាល​១​ឆ្នាំ បាន​ត្រូវ “​ឃុំខ្លួន​” ក្នុង​រថយន្ត ហើយ​សោរ​ទៀតសោត​ស្ត្រី​ជា​ម្តាយ​បាន​…​ភ្លេច​ក្នុងនោះដែរ ។ អ្នកផង​ពិតជា​មាន​ក្តីបារម្ភ​ចំពោះ​បញ្ហា​ដង្ហើម និង​កម្តៅ​ឆាប់​នាំ​ជា​បញ្ហា​ដល់​ក្មេង ។​

​សង្កេត​ឃើញ​ស្ថានការណ៍ “​គ្រា​មាន​អាសន្ន​” បែប​នេះ​ក្រុម​ទណ្ឌិត​បាន​សំណូមពរ​ទុក​ឲ្យ​ពួកគេ​ជួយ “​អន្តរាគមន៍​” ។ ពួកគេ​បាន​នាំគ្នា​គាស់​កញ្ចក់​មុខ​មាន​ប្រហោង​បាន​បន្តិច រួច​យក​ទំ​ពក់​ថ្ពក់​ខោអាវ​មក​…​ចាត់ការ​គន្លឹះ ។​

​អំឡុងពេល​នោះ បុរស​ជា​ឪពុក​នាំ​កូន​និយាយ រីឯ​ម្តាយ​បាន​យក​ទូរស័ព្ទ​ថត​ដំណើរការ​…​សង្គ្រោះ ។​

​ប្រមាណ​តែ ២​នាទី​ប៉ុណ្ណោះ ទ្វារ​រថយន្ត​បាន​បើក​ក្រោម​ស្នូរ​ទះដៃ​កងរំពង​របស់​ទណ្ឌិត​ទាំងឡាយ រួមទាំង​ប៉ូលិស និង​ភ្នាក់ងារ​សង្គ្រោះ​ដែល​ទើប​មកដល់​…​។​

​ពិតជា​រឿង​គួរឲ្យ​អស់សំណើច​គ្រា “​ទេពកោសល្យ​” ជួយសង្គ្រោះ​ក៏​ជា​កត្តា​ច្រាន​ពួកគេ​ឲ្យចូល​ក្នុង​…​ពន្ធនាគារ​ដែរ​នោះ ៕ ចន្ទ្រា​

spot_img
×