Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល កំពុងតែ​តម្រង់ទិស នៃ​ការអភិវឌ្ឍ និង​វិនិយោគ​ផ្សេងៗ ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​

spot_img

​កណ្តាល​ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល កំពុងតែ​តម្រង់ទិស នៃ​ការអភិវឌ្ឍ និង​វិនិយោគ​ផ្សេងៗ ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា ដែល​ទាមទារ ឲ្យ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​នានា ឲ្យបាន​ច្រើន ជាក់ស្តែង​ដូចជា ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ដែល​មាន​រោងចក្រ និង​សហ​គ្រា​ជាច្រើន សន្ធឹកសន្ធាប់​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​ប្រមាណ ១១.២២៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៣៤ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ រោងចក្រ​ដែល​បានអនុញ្ញាត​ឲ្យ​កម្មក​រ កម្មការិនី បាន​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ គឺ​មកពី​រោងចក្រ​សហគ្រាស​ក្នុងស្រុក​អង្គស្នួល​ចំនួន​៣៣ និង​ក្រុង​តា​ខ្មៅ​ចំនួន​១​។ រោងចក្រ​ទាំង​៣៤​នេះ វិនិយោគ​ដោយ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​២៦ ខ្មែរ​ចំនួន​៥ កូរ៉េ​ចំនួន​១ ជប៉ុន​ចំនួន​១ និង​អាមេរិក​ចំនួន​១​។​ ថ្ងៃនេះ ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជំនួប​រវាង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​បងប្អូន​ក្មួយ​កម្មករ កម្មការិនី នៅក្នុង​ខេត្ត​កណ្តាល​នេះ ។

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ចំពោះ​កូន​ក្មួយ​ទាំងអស់​ដែល​បាន​គោរព​ស្រឡាញ់ សម្តេច​ជា​រៀង​រហូត​មក​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​កូន​ក្មួ​យក​ម្មករ​កម្មការិនី បាន​ឈប់​សំរាក​នៅ​ល្ងាច​ថ្ងៃនេះ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ក​រ និង​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ភាព​រីកចម្រើន នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្របពេល​ដែល​រាជរដ្ឋាភិបាល កំពុងតែ​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ឆ្នាំ​នេះ​ផង​ដែរ ក៏​ជា​ឆ្នាំ​ដែល​រាជរដ្ឋាភិបាល កំពុងតែ​តម្រង់ទិស​នៃ​ការអភិវឌ្ឍ និង​វិនិយោគ​ផ្សេងៗ ពី​ទីក្រុង​ភ្នំពេញ ឆ្ពោះទៅ​កាន់​បណ្តាល​ខេត្ត​នានា ដែល​ទាំងនេះ​គឺ​ទាមទារ ឲ្យ​យើង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​នានា​ឲ្យបាន​ច្រើន ដូចជា​ផ្លូវ​ត​ភ្ជាប់​ជា​ដើម​។ ជាក់ស្តែង​ដូចជា ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ដែល​ពេល​នេះ មាន​រោងចក្រ និង​សហ​គ្រា​ជាច្រើន សន្ធឹកសន្ធាប់ ដែល​បាន​ផ្តល់​ការងារ​យ៉ាង​ច្រើន ដល់​កូនក្មួយ​កម្មករ កម្មការិនី​របស់​យើង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ផង​ដែរ​ថា កម្ពុជា​មិន​ពឹងផ្អែក​តែ​វិស័យ​កសិកម្ម​មួយ​មុខ​នោះ​ទេ យើង​ត្រូវ​ពឹងផ្អែក លើ​វិស័យ​ផ្សេងៗ​សំខាន់ៗ ជាច្រើន​ទៀត​ដូចជា វិស័យ​ឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍ និង​កសិឧស្សាហកម្ម ដែល​មាន​ការកែច្នៃ​ផលិតផល​កសិកម្ម​ផ្សេងៗ ក្នុង​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ក្មួយៗ​កម្មករ​កម្មការិនី និង បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល ក៏​ដូច​ប្រជាពលរដ្ឋ ជា​នៅ​ទូទាំង​ប្រទេស ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត កាលពី​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​បងប្អូន បាន​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួម​គ្នា​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ សម្តេច​តេជោ នៅតែ​បន្ត​ចុះ​ជួប​សួរសុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ទោះបី​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​ក៏ សម្តេច​តេជោ មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ កុំឲ្យ​មាន​ការរើសអើង ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ហើយ​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍​ទៀតសោត សូម​កុំ​ដើរ​ចម្លង​ទៅ​អ្នកដទៃ គឺ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យបាន​ល្អ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ មាន​មោទនភាព​យ៉ាងខ្លាំង ចំពោះ​ការធ្លាក់ចុះ​នៃ​អត្រា​មេរោគ​អេដស៍ ដែល​ពេល​នេះ​នៅសល់​ត្រឹមតែ 0,៦% តែប៉ុណ្ណោះ​។ សព្វថ្ងៃនេះ ក៏​មាន​ការព្រួយបារម្ភ​ផងដែរ ចំពោះ​កូន​ក្មួយ​ភេទ​ទី​៣ ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។ សម្តេច​តេជោ មិន​ជំទាស់​អ្វី​ទេ ហើយ​បាន​សំណូមពរ កុំឲ្យ​មាន​ការរើសអើង ចំពោះ​ក្រុម​ភេទ​ទី​៣​នេះ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​៕​ ដោយ​ ៖ ​កូឡាប​

 

  

spot_img
×