Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ស្នើ​ដល់​លោក សៅ សុខា ពិសេស​សម្តេច ហ៊ុន សែន ជួយ​អង្កេត​សកម្មភាព មេបញ្ជាការ​ប៉េអឹម​ខេត្ត​ព្រះសីហនុ អនុវត្ត​តួនាទី​ត្រឹមត្រូវ​ដែរឬទេ​..?

spot_img

​ខេត្ត​រតនគិរី ៖ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច និង​តែងតាំង​មុខតំណែង មន្ត្រី​កងរាជអាវុធហត្ថ ជំនួស​តំណែង លោក គីម រស្មី អតីមេបញ្ជាការ​កង​រា​ជ​អាវុធហត្ថ​ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ លោក សៅ សុខា មានប្រសាសន៍​ក្នុង​សម្តី​ធ្ងន់ៗ នៅ​ចំពោះមុខ​មន្ត្រី​ក្រោម​ឱវាទ របស់​លោក​ថា មិន​ត្រូវ​យក​ឋានៈ និង​តួនាទី របស់ខ្លួន ដើម្បី​យក​ទៅ​ធ្វើ​ជា​មុខរបរ​ឡើយ ដើម្បី​ចៀសវាង​ការចោទប្រកាន់ ពី​សំណាក់​ប្រជាពលរដ្ឋ ដែលនាំអោយ​មាន​ភាព​ប៉ះពាល់​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ ព្រមទាំង​វិន័យ របស់​កងកម្លាំង ប៉ូលីស​នគរបាល​។​

​នា​ឱកាស​នោះ លោក សៅ សុខា បាន​ព្រមាន​ថា ប្រសិន​បើ​លោក​រកឃើញ​មន្ដ្រី​រូប​ណា យក​ឋានៈ និង​តួនាទី​ទៅ​ប្រព្រឹត្ដិ​ទង្វើ​ទាំងនោះ នឹង​ត្រូវ​ទទួលទោស​ជាក់​ជាពុំខាន​។​

​លោក សៅ សុខា បានឲ្យ​ដឹង​ដូច្នេះ​រួច​បញ្ជាក់ថា​៖” ក្នុងនាម​មន្ត្រី កងរាជអាវុធហត្ថ ដែលជា​អ្នក​បម្រើ​ប្រជាជន គឺ​ត្រូវតែបំ​ត្រូវ​ពេញ​នូវ​កាតព្វកិច្ច របស់​ខ្លួន​រៀងៗ​ខ្លួន និង​រក្សាបាន​នូវ សេចក្តីថ្លៃថ្នូ សាមគ្គី​ផ្ទៃក្នុង របស់ អង្គភាព​ឲ្យ ឲ្យបាន​រឹងមាំ ដើម្បី​ធានាបាន​នូវ​ការបំពេញ​កិច្ចការងារ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព អោយ​កាន់តែ​ប្រសើរឡើង​។​

​ព្រម​ជាមួយគ្នានេះ លោក សៅ សុខា បញ្ជាក់ថា មន្ត្រី កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ចៀសវាង​អោយបាន​ជា​ដាច់ខាត​រាល់ ការយក​ឋានៈ​តួនាទី របស់ខ្លួន ក្នុង​ជួរ​រដ្ឋាភិបាល ទៅ​ធ្វើ​ជា​មុខរបរ ដើម្បី​កៀបសង្កត់​មន្ត្រី​ស្ថិតនៅក្រោម​ឱវាទ ក្នុង​អង្គភាព​របស់​ខ្លួន ឬ​តាម​គ្រប់​រូបភាព​ណាក៏ដោយ​..​។​

​ត្រង់​ចំណុច​នេះ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ព្រមាន​ថា ប្រសិន​បើ​រូប​លោក រកឃើញថា មន្ត្រី​រូប​ណា បាន​ប្រព្រឹត្តិ​ទង្វើ មិន​គប្បី និង​អសកម្ម​ណាមួយ ក្នុង​អង្គភាព​នី​មួយៗ មន្ត្រី​រូប​នោះ នឹង​ត្រូវ​ទទួលទោស ដោយ​មិន​អាច​លើក​លេង​ជាក់​ជាពុំខាន ឬ​មុន​អាច​លើកលែងឲ្យ​បាន​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សាទរ និង​គាំទ្រ​ចំពោះ​សារ​ព្រមាន របស់លោក សៅ សុខា ប៉ុន្តែ​ស្នើ​ឲ្យ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ ត្រូវ​តាមដាន​មន្ត្រី​ថ្នាក់ក្រោម របស់​លោក​នៅ​តាម​ខេត្ត​-​ក្រុង​នីមួយៗ នៅ​ទូ​ទាំ​ប្រទេស​កម្ពុជា ឲ្យបាន​ដិតដល់ នុង​ជាប្រចាំ​ផង ប្រយោជន៍ ដើម្បី​ឲ្យ​សារព្រមាន របស់​លោក​មាន​ប្រសិទ្ធភាព និនា​ន​តម្លៃ​ថ្លៃថ្នូរ​។ ព្រោះ​បើ​មិន​ដូច្នេះ​ទេ វា​នឹង​គ្មាន​តម្លៃ​ឡើយ​..​។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ​ដែរ សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តាម​សហគម​ន៍​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ក៏​បាន​សំណូមពរ និង​ស្នើ​ឲ្យ​លោក សៅ សុខា ជួយ​អង្កេត​ទៅលើ​សកម្មភាព របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងេជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​ជា​និច្ច​ជា​កាល តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ របស់ខ្លួន ទៅ​សម្លុត​គំរាមកំហែង​ប្រជាពលរដ្ឋ និង​ចាប់​ឃាត់ខ្លួន ប្រជាពលរដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើ​ទំនាស់​ដីធ្លី​ជា​បន្តបន្ទាប់​មក​នេះ ឲ្យបាន​ឆាប់ ដោយ​អនុគ្រោះ​ផង​..​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កន្លង​មក​មក លោក ហេង ប៊ុន​ទី តែង​បញ្ជូន​កម្លាំង​ក្រោម​ឱវាទ ចុះ​មក​គម្រាមកំហែង និង​ចាប់ខ្លួន​ប្រជាព​ក​រដ្ឋ ដែល​ប្រមូលផ្តុំ​គ្នា តវ៉ា​លើ​ទំនាស់​ដីធ្លី​ដោយ​សន្តុវិធី ហើយ​បាន​ប្រើ​ហឹង្សា បាញ់​គំរាម​ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ដើម្បី​កាង​ការពារ ឬ​យក​ដី​ឲ្យ​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា មន្ត្រី​មាន​អំណាច​មួយចំនួន ក្រោមរូបភាព​បញ្ជូន​កម្លាំង​ចុះ​អនុវត្ត​ច្បាប់​ជាដើម​..​។​

​ប្រជាពលរដ្ឋ បាន​អះអាង​ទៀតថា សហគមន៍​មាន​ទំនាស់​ដីធ្លី ដែល​លោក ហេង ប៉ុន​ទី តែង​បញ្ជូន និង​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ប្រដាប់​ដោយ​អាវុធ ចុះបង្ក្រាប​ពលរដ្ឋ​តវ៉ា​ទំនាស់​ដីធ្លី​នា​ពេល​កន្លង​មក​រួម​មាន​៖ នៅ​សហគមន៍​អូរ​ខ្សាច់​- សហគមន៍​ពយ​កំពេញ​- សហគមន៍​អូរ​ដំរី និង​ជា​ពិសេស សកម្មភាព​ចុះ​បង្ក្រាប​ការតវ៉ា របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៤ ខែ​កម​រា ឆ្នាំ​២០១៩ ដែល​ឈាន​ដល់​កម្លាំង​ចម្រុះ​ផ្ទុះអាវុធ របួសធ្ងន់​ប្រជាពលរដ្ឋ​ម្នាក់ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ឃាត់ខ្លួន​ពលរដ្ឋ​មួយចំនួន ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តាម​សហគម​ន៍​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​សំណូម​ព្រ​ដល់លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេសសម្តេច​អគ្គមហាសេនាបតី​តេជោ ហុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​ពិនិត្យ​ទៅលើ​រាល់ការ បញ្ជូន​កងកម្លាំង​ចុះ​អនុវត្ត​តួនាទី​ការងារ របស់ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​បាន​អនុវត្ត​នា​ពេលកន្លងមក ថា​តើ​បាន​អនុវត្ត​ត្រឹមត្រូវ​ដែរឬទេ​..? ឬ​មួយ​អាច​មាន​ជាប់​ពាក់ព័ន្ច​មាន​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​តួនាទី ដើម្បី​ធ្វើ​ជា​មុខរបរ​ដែរ​ឬ​យ៉ាងណា​..?​។​

​យ៉ាងនេះក្តី មិនទាន់​មាន​ការ​ឆ្លើយ​តប​បែបណា ពី លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជុំវិញ​ការអះអាង របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ នា​ន​នៅឡើយ​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×