Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ផែនការអភិវឌ្ឍន៍​រយៈពេល​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២០-២០២២) របស់​រដ្ឋបាល​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១​រោច​ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ហ្នឹង​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ការផ្តល់​យោបល់​របស់​គ​ណៈ​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្ត ទៅលើ​សេចក្តីព្រាង​ប្រតិទិន​ការងារ និង​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ​សម្រាប់​រៀប​ចំ​ផែន ការអភិវឌ្ឍន៍​រយះពេល​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​(២០២០-២០២២) របស់​រដ្ឋបាល​ខេត្តស្វាយរៀង​។​

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី អស់លោក​ជា អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី ប្រធាន​មន្ទីរ​/​អង្គភាព តំណាង​សមាគម​ប្រឹក្សា ស្រុក ក្រុង ឃុំ​-​សង្កាត់ តំណាងគណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​ខេត្ត​ ។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា កិច្ចប្រជុំ​ស្ដីពី​ការពិនិត្យ និង​ផ្ដល់យោបល់​លើ​សេចក្ដីព្រាង​ប្រតិទិន​ការងារ និង​គោលការណ៍​ណែនាំ​ផ្នែក​គោលនយោបាយ សម្រាប់​រៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ​(២០២០-២០២៤) និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល (២០២០-២០២២)​នាពេលនេះ គឺជា​លើក​ទី​៣ ហើយ​ដែល​បានរៀបចំ​កសាង​ផែនការអភិវឌ្ឍន៍​រយៈ ពេល​ប្រាំ​ឆ្នាំ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត តាំងពី​ឆ្នាំ​២០០៩​មក និង​អរគុណ​ចំពោះ មន្ទីរ​-​អង្គភាព រដ្ឋបាល​ក្រុង​/​ស្រុក និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​សហការ និង​ជួយ​គាំទ្រ​ក្នុងការ​អនុវត្ត​គម្រោង និង​ផែនការ​សកម្មភាព​ដែលមាន​កំណត់ នៅក្នុង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​កន្លងទៅ​បានល្អ​ប្រសើ​រ​គួ​ជាទី​មោទនៈ​។​

លោក ម៉ែន វិបុល បាន​បន្តទៀតថា ការអនុវត្ត​គម្រោង និង​ផែនការ​សកម្មភាព​នេះ បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​នៅក្នុង​ខេត្ត ឲ្យ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ គឺ​ពិតជា​បានផ្ដល់​នូវ ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្របតាម​ទិសដៅ​នៃ​កម្មវិធី​ជាតិ​សម្រាប់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ ២០១០-២០១៩ ។​

សូម​ជម្រាបជូន​ថា ផែនការអភិវឌ្ឍន៍រ​យៈ​ពេល​ប្រាំ​ឆ្នាំ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​មួយ​ដ៏​មាន​សារៈសំខាន់ ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​ត្រីវិស័យ​ក្នុងការ​អភិវឌ្ឍ និង​ជា​មូលដ្ឋាន​គោល​ដ៏​ចម្បង​សម្រាប់​រៀប ចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ហេតុនេះ​ដើម្បី​ធានា​ឲ្យ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិ និ​យោគ​បី​ឆ្នាំ​រំកិល​បន្ទាប់​របស់​យើង ប្រព្រឹត្តទៅបាន​ទាន់ពេលវេលា ត្រឹមត្រូវ​ស្របតាម​នីតិវិធី និង គោលការណ៍​ណែនាំ គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ត្រៀម​រៀបចំ​ជាមុន​រួចជាស្រេច ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា អនុម័ត​នូវ​ប្រតិទិន​ការងារ និង​សេចក្ដីណែនាំ​ផ្នែក​គោលនយោបាយ​សម្រាប់​ដំណើរការ​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិយោគ​បី​ឆ្នាំ​រំកិល​ ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×