Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ បានប្រកាស​បើក​ជា​ផ្លូវការ​ហើយ​

spot_img

​ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ បានរៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​គោលបំណង​ប្រកាស​បើក​ជា​ផ្លូវការ នូវ​ព្រឹ​ត្ដិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ លើក​ទី​២ ដែល​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ជាថ្មី​ម្ដងទៀត ដោយបាន​ការចូលរួម ពី​ក្រុម​កីឡាករ​ឆ្នើម ក្នុងស្រុក​និង​ក្រៅ​ស្រុក ជាច្រើន​ក្រុម ​។

​លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក​បណ្ឌិត​សភាចា​រ្យ សំ សោភាន់ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោក SAMSON WONG អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​និង​លោក Chris Liu ប្រធាន​គ្រប់គ្រង​ផ្នែក​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) បាន​ចូលរួម​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ នឹង​ស្វាគមន៍​នូវ​ការប្រកាស​បើក​ជា​ផ្លូវការ នូវ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​២ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក SAMSON WONG បាន​ថ្លែងថា នេះ​ជា​ព្រឹត្តិការណ៍​បាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​លើក​ទី ២ ដែល​បាន​ប្រារព្ធ​ឡើង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ក្រោម​កិច្ចសហការ​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ។ ការប្រកួត​កីឡាបាល់ទះ ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ នឹងមាន​ក្រុមកីឡា​ឆ្នើម​សញ្ជាតិ​កម្ពុជា និង​ក្រុម​កីឡាករ​ឆ្នើម​អន្តរជាតិ​ជាច្រើន​ក្រុម ដូចជា មកពី​ប្រទេស​ជប៉ុន ឆេ​ក ថៃ សហរដ្ឋអាមេរិក ទីក្រុង​តៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ី​ប អ៊ីស្រាអែល សិង្ហ​បុរី អាឡឺម៉ង់ ក្រិ​ក ស៊ុយអែត និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​។

​លោក​បាន​បន្តថា ការប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ នឹង​ផ្តល់​ភាព​រំភើប​រីករាយ​ក្រៃលែង សម្រាប់​ទស្សនិកជន​ដោយសារ​កីឡាករ មកពី​បណ្ដា​ប្រទេស​ជាច្រើន និង​ចូលរួម​ប្រកួតប្រជែង​គ្នា នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សន្សំ​ពិន្ទុ​ដែល​អាច​លេង​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខ័ណ្ឌ FIVB World Tour ព្រឹត្តិការណ៍​អន្តរជាតិ​អូ​ឡាំ​ពិ​ច 2020 ដើម្បី​ឈាន​រក​ទៅ​ជើងឯក​ពិភពលោក​។

​កម្មវិធី​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 21 កុម្ភៈ​ដល់​ថ្ងៃទី 16 ខែមេសា នៅ​ទូទាំង​ខេត្ត​ក្រុង​ឃុំ​ចំនួន 7 ដោយមាន​កាល​វិភា​គប្រ​កួត ដូចខាងក្រោម ១ . រាជធានី​ភ្នំពេញ​ថ្ងៃទី 21 ដល់​ថ្ងៃទី 24 ខែកុម្ភៈ ។ ២. ខេត្ត​ព្រះសីហនុ ថ្ងៃទី​២ ដល់ទី ៣ ខែមីនា​។ ៣. ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៧ ដល់ទី​១០​ខែមីនា​។ ៤. ខេត្តសៀមរាប​នៅ​ថ្ងៃទី 21 ដល់​ថ្ងៃទី 24 ខែមីនា​។ ៥. ក្រុង​ប៉ោយប៉ែត ថ្ងៃទី 30 ដល់​ថ្ងៃទី 31 ខែមីនា ។ ៦. ខេត្តបាត់ដំបង ថ្ងៃទី 4 ដល់​ថ្ងៃទី 7 ខែមេសា​។ ៧. ខេត្តកំពង់ចាម នៅ​ថ្ងៃទី 14 ដល់​ថ្ងៃទី 16 ខែមេសា​។ កម្មវិធី 2-Star World Tour នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ សម្រាប់​កីឡាការិនី និង​នៅ​ខេត្តសៀមរាប សម្រាប់​កីឡាករ​ផ្នែក​បុរស​។ ទន្ទឹមនឹងនេះ​ផងដែរ កម្មវិធី 1-Star World Tour នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ សម្រាប់​កីឡាករ​ផ្នែក​បុរស និង​ខេត្តបាត់ដំបង សម្រាប់​កីឡាការិនី ។ រង្វាន់​ទឹកប្រាក់​សរុប​គឺ 6 ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ក្រុម​ជ័យលាភី​នីមួយៗ នៃ​ក្របខ័ណ្ឌ​កម្មវិធី 1-Star World Tour នឹង​ទទួលបាន​ប្រាក់រង្វាន់​ទឹកប្រាក់ 5000 ដុល្លារ​អាមេរិក ចំណែកឯ​ក្រុម​ជ័យលាភី​នីមួយៗ នៃ​ក្របខ័ណ្ឌ​កម្មវិធី 2-Star World Tour នឹង​ទទួលបាន​រង្វាន់​ទឹកប្រាក់ 25000 ដុល្លារ​អាមេរិក​។

​ការប្រកួត​បើកឆាក ចាប់ផ្ដើម​ពី​ម៉ោង 9 ដល់​ម៉ោង 5 ល្ងាច​ចាប់ពី​ថ្ងៃទី 21 ដល់​ថ្ងៃទី 24 ខែកុម្ភៈ នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ កម្មវិធី​ប្រកួត​នេះ នឹងធ្វើ​ឡើង​នៅ​ខេត្ត​ក្រុង​ចំនួន 7 ។ បន្ទាប់ពី​កម្មវិធី​ប្រកួត នៅពេល​ថ្ងៃ មានការ​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តារា​ល្បីៗ​អន្តរជាតិ ព្រមទាំង​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើនរូប​ដូចជា កញ្ញា​ឱក សុគន្ធ​កញ្ញា លោក​ណុប បញ្ញា​រិ​ទ្ធ លោក​ឆន សុ​វណ្ណា​រាជ លោក​ហ្សូ​ណូ អ្នកនាង​សុខ ស្រី​នាង លោក​នី រតនា កញ្ញា​ទេព បូ​ព្រឹក្ស កញ្ញា​សួស វី​ហ្សា អ្នកនាង​ពេជ្រ សោភា លោក​នី​កូ អ្នកនាង​សុគន្ធ នីសា លោក ស្តិ​ប ជី​ឌេ​តូ​តូ និង​តារា​ជាច្រើនរូប​ទៀត ។ កាន់តែ​ធំ​កាន់តែ​អស្ចារ្យ​កាន់តែ​កក្រើក​និយាយ​។ សូម​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ សូមកុំ​រំលង​ព្រឹត្តិការណ៍​ពិសេស​ប្រចាំ​ឆ្នាំនេះ​ឲ្យ​សោះ សូម​យក​ភាពសប្បាយ​រីករាយ​យ៉ាងពិត​ប្រាកដ ជាមួយ​រសជាតិ​ដ៏​ស្រទន់ ពី​ស្រា​បៀរ​អាន់​ឆ័​រ រីករាយ​ស្រស់ថ្លា​ចាប់ផ្ដើម​ជាមួយ​ស្រា​បៀរ​អាន់​ឆ័​រ​ ។

​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិតសភា​ចា​រ្យ សំ សោភាន់ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​វិស័យ កីឡា​ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព សុខុមាលភាព និង​ភាពរឹងមាំ​របស់​ប្រជាពលរដ្ឋ​។ ការលេង​កីឡា ផ្តល់​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​គ្រប់​វ័យ​ឱ្យ​ទទួលបាន​សុខភាព​ល្អ ទាំង​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​បញ្ញា និង​ជួយ ឱ្យ​ជៀស​ផុតពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​។ កីឡាបាល់ទះ​គឺជា​ប្រភេទ​កីឡា ដែល​ពេញនិយម និង​មាន​ប្រជាប្រិយ៍ភាព​លំដាប់​ទី​ពីរ នៅលើ​ពិភពលោក ហើយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ទាំងចាស់ទាំងក្មេង​លេង​កីឡា​នេះ​។​

​សហ​ព័​ន្ធ​កីឡាបាល់ទះ​កម្ពុជា បានធ្វើ​ការជំរុញ និង​អភិវឌ្ឍ​សកម្មភាព​កីឡាបាល់ទះ​នៅក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា បានរៀបចំ​ក្រុម ក្លឹប​កីឡា និង​រៀបចំ​ផែនការ​ធ្វើការ​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី និង មន្ត្រី​ជំនាញ​សម្រាប់​បម្រើ​ដល់​ការអភិវឌ្ឍ​កីឡាបាល់ទះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បណ្តុះ​ឆន្ទៈ​ដល់ ពលរដ្ឋ​កម្ពុជា​ឱ្យចូល​រួម ចូលចិត្ត​លេង គាំទ្រ និង​ស្រឡាញ់​កីឡាបាល់ទះ​។

​ស្រប​ពេលដែល​ប្រទេសជាតិ​យើង​កំពុងតែ​ទទួលបាន​ការអភិវឌ្ឍ និង​ស្ថិរភាព​នយោបាយ សហព័ន្ធ កីឡាបាល់ទះ បាន​ខិតខំ​បំផុស និង​ធ្វើ​សកម្ម​គ្រប់បែបយ៉ាង ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធាន មនុស្ស​សម្រាប់​ប្រទេសជាតិ និង​ពង្រីក​សកម្មភាព​កីឡាបាល់ទះ​ទូទៅ និង​បាល់ទះ​ឆ្នេរ​ខ្សាច់​នេះ​ឱ្យ​កាន់តែ ផុសផុល​នៅ​ទូទាំងប្រទេស​។ សហព័ន្ធ​បាន​ប្តេជ្ញាចិត្ត​ថា ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី ឱ្យទទួល​បាន សិទ្ធិ​ផល​ខ្ពស់​នៅក្នុង​ការប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ហើយ​សហព័ន្ធ​សង្ឃឹមថា​គ្រប់ភាគី​ពាក់ព័ន្ធ និង​ដៃគូ អភិវឌ្ឍ​ទាំងអស់ ជាពិសេស​ក្រុមហ៊ុន​នានា ចូលរួម​ឧបត្ថម្ភ​គាំទ្រ​កាន់តែខ្លាំង​ក្លា​ដល់​សកម្ម​ភាព​កីឡាបាល់ទះ នៅ​ព្រះរាជាណាចក្រ​ក​កម្ពុជា​យើង​។

​ចំណែក​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​ការបណ្តុះបណ្តាល កីឡាករ កីឡាការិនី ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា និង​គាំទ្រ​ឲ្យ​មាន​ការរៀបចំ​ការប្រកួត​កីឡា គ្រប់​ប្រភេទ​ដើម្បី ផ្តល់ឱកាស​ឲ្យ​កីឡាករ កីឡាក​រិ​នី​បញ្ចេញ​សមត្ថភាព​ដកស្រង់​បេ​ច្ចេកទេស បង្ហាញ​ទេពកោសល្យ​របស់ខ្លួន និង កសាង​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​អន្តរជាតិ​។

​លោក​បាន​បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា តែងតែបាន​បង្ក​លទ្ធភាព​គ្រប់បែបយ៉ាង ដល់​គ្រប់​ក្រុម​មុខសញ្ញា​ក្នុង ការរៀបចំ​ការប្រកួត​កីឡា​នានា នៅ​ទូទាំងប្រទេស​។ ទន្ទឹមនឹងនោះ ក៏​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន ដែលជា​ប្រភពធនធាន​ថវិកា ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​។​

​លោក​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ព្រមទាំង សហព័ន្ធ​កីឡាបាល់ទះ​អាស៊ី (AVC) និង​អន្តរជាតិ (FIVB) និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែល​បាន ខិតខំ​ប្រឹងប្រែង​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ កម្ពុជា​នាពេលនេះ​។ ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​នេះ ដើម្បី​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​៕ ​ដោយ ​៖​ កូ​ឡាប​​

spot_img
×