Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ រៀបចំ​ទីតាំង​គម្រោង សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ស្តីពី បង្កើត​គណៈកម្មការ រៀបចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​គ្រោង​ធ្វើឡើង នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​សម្រេច បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលមាន លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជា​អនុប្រធាន​។ គណៈកម្មការ​នេះ មាន​សមាសភាព​២៣​រូប​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​រួមមាន​៖ ពិនិត្យ និង​កំណត់​និយាម​កា ទីតាំង​សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ សិក្សា​វាយតម្លៃ​ថ្លៃ​ដី នៅ​តំបន់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ សម្របសម្រួល​ដោះស្រាយ បញ្ហា​ពាក់ព័ន្ធ នឹង​ទីតាំង​ដី ដើម្បី​បង្កលក្ខណៈ​ដល់​ដំណើរការ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។ សម្របសម្រួល​ជាមួយ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន ដើម្បី​ដំណើរការ​អនុវត្ត​គម្រោង ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ ផ្តល់​អនុសាសន៍ ដល់​ក្រុមហ៊ុន ក្នុងការ​បំពេញបែបបទ​ផ្សេងៗ ដើម្បី​ឆ្លើយតបបាន​តាម​តម្រូវការ​សម្រាប់​ការអនុវត្ត​គម្រោង​។ ពិនិត្យ និង​ផ្តល់យោបល់ លើ​ផែនការមេ​របស់​គម្រោង ក៏ដូចជា​សំណូមពរ​ផ្សេងៗ របស់​ក្រុមហ៊ុន​តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​។ ធ្វើ​របាយការណ៍ អំពី​លទ្ធផល​ជូន​នាយក​ដ្ឋ​មន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច និង​បំពេញភារកិច្ច​ផ្សេងៗ​ទៀត ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។ គណៈកម្មការ​អាចបង្កើត​ក្រុមការងារ ជា​ជំនួយការ​តាម​តម្រូវ​ការចាំបាច់ ដោយ​សេចក្តីសម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​សូមជម្រាបថា គម្រោង​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ ដែល​ត្រូវបាន​ប្រកាសឡើង​ក្នុង​ដំណើរ​ទេស្សន​កិច្ច របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង មក​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៨​។ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​គម្រោង​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC លោក ពុង ខៀវ​សែ និង​ក្រុមហ៊ុន​ចិន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយចំនួន​ក្នុងស្រុក​បាទី ខេត្តតាកែវ​។​

​ដើម្បី​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពង់ ឃាវ​សែ ត្រូវបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា “​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន ឬ Cambodia Airport Investment” ដែល​រាជរដ្ឋាភិបាល កាន់កាប់​ភាគហ៊ុន​១០​ភាគរយ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ពង់ ឃាវ​សែ កាន់កាប់​ភាគហ៊ុន​៩០​ភាគរយ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន​១.៥០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់​១.១០០​លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង​២៨០​លាន​ដុល្លារ​ជា​របស់​ក្រុម OCIC និង​២៨០​លាន​ដុល្លារ​ទៀត ជា​ដើមទុន​ចុះបញ្ជី ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×