Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ចង្រៃ ដុត​ផ្ទះ​ឪពុកម្តាយ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​អស់​គ្មាន​សល់​

spot_img

កណ្តាល ​៖ សេនាធិការ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ករណី​កូន​ចង្រៃ ដុត​ផ្ទះ​ឪពុកម្តាយ​ខ្លួនឯង បណ្តាល​ឲ្យ​ឆេះ​អស់​គ្មាន​សល់ នៅ​កើតហេតុ​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​១៥​នាទី​នៅ​ចំណុច​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សម្ភារ​ខូចខាត​រួមមាន​៖ ផ្ទះ​មាន​ទំហំ ៦​ម៉ែត្រ​គុន​៧​ម៉ែត្រ ១​ខ្នង ប្រក់​ស័ង្កសី ១​ជាន់ ជញ្ជាំង​ឈើ ថ្ម និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនធំ​។ ឆេះ​ខូចខាត​ទាំងស្រុង​។ ម្ចាស់ផ្ទះ​ឈ្មោះ តា​ត់ ភឿន ភេទ​ស្រី អាយុ ៥៦​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល និង​ផ្ទះ​១​ខ្នង​ទៀត​មាន​ទំហំ ៥,៥​ម៉ែត្រ គុណ​១២​ម៉ែត្រ ១​ខ្នង ធ្វើ​ថ្ម ដំបូល​ចាក់​បេតុង និង សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​តូច ឆេះ​ខូចខាត​បន្តិច​ប​ន្ទួ​ច​។​

​សូមបញ្ជាក់ថា​៖ នៅ​ថ្ងៃខែ​ឆ្នាំ និង​វេលា​កើតហេតុ​ខាងលើ មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​អស់​ចំនួន​១​ខ្នង និង​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នករស់នៅ ជិតខាង​គ្នា ចំនួន​ន​១​ខ្នង​ទៀត ដោយ​មូលហេតុ បណ្ដាលមកពី​ឈ្មោះ ភី វ៉ុ​ង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​កូនប្រុស​បង្កើត​របស់​ឈ្មោះ តា​ត់ ភឿន ជា​​ម្ចាស់ផ្ទះ បាន​ដុតបំផ្លាញ​ផ្ទះ​ដោយ​ខ្លួនឯង​។​

​ជនសង្ស័យ​ឈ្មោះ ភី វ៉ុ​ង ត្រូវ​កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ៕​ ដោយ ​៖​ កូ​ឡាប​

 

spot_img
×