Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការប្តូរ​អំពូល​ភ្លើង​ពី​ធម្មតា​មក​អំពូល​វ័យឆ្លាត​ LED​ សម្រាប់​បំភ្លឺ​សាធារណៈ​ក្នុង​ទីក្រុង​

spot_img

​ភ្នំពេញ ៖  រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ឲ្យមាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀ​ង​ការដាក់​ឲ្យ​ដំណើរការ​និង​ការថែទាំ​សេវា​ភ្លើង​បំភ្លឺ​សាធារណៈ​តាម​ប្រពន្ធ័​គ្រប់គ្រង​ទីក្រុង​វ័យឆ្លាត​ក្នុង​រាជធានី​ភ្នំពេញ​(Smart lighting System)​រវាង​ទី​ក្រុមហ៊ុន​Minebea Cambodia និង​ក្រុមហ៊ុន​PPDE​និង​C​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​PPDE &C​ជា​អ្នករៀបចំ​កែលំអរ​ភ្លើង​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ពី​អំពូល​ភ្លើង​ធម្មតា​មក​អំពូល​វៃឆ្លាត​តាម​បច្ចេកវិជ្ជា​ទំនើប​ទាន់ សម័យ​សន្សំសំចៃ​ភ្លើង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Minebea Cambodia​របស់​ប្រទេស​ជប៉ុន​។​

លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ក្រុមហ៊ុន​Minebea​ដែល​បាន​ផលិត​គ្រឿង​បរិក្ខា​ប្រើប្រាស់​ផ្សេងៗ​ថា ជា​រោងចក្រ​ដែល​មាន​បរិយាកាស​ការ​ងារ​ល្អ​ពុំដែល​កើត​មាន​បញ្ហា​រវាង​ថៅកែ និង​កម្មករ​កម្ម​ការ​នី​។​

លោក​អភិបាល​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​Minebea ដែល​បាន​ផ្តល់​ទំនុកចិត្ត និង​ជ្រើសរើស​យក​រាជធានី​ភ្នំពេញ​ធ្វើ​ជា​ទីតាំង​វិនិយោគ​ដោយ​ការទុកចិត្ត​ពី​សន្តិភាព និង​ស្ថេរភាព​នយោបាយ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។​រដ្ឋបាល​រាជធានី​ភ្នំពេញ​សុំ​បង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​ក្រុមហ៊ុន​Minebea​និង​ស្រប​តាម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​អភិបាល​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមខ្លួន​គាំទ្រ​ជា​និច្ច​ចំពោះ​អ្នក​វិនិយោគ​មក​ពី​ជប៉ុន ស្របពេល​ដែល​កម្ពុជា​មាន​សក្ដានុពល​ច្រើន​សំរាប់​ធ្វើការ​វិយោគ និង​ស្រប​តាម​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ចូល​ចិត្តប្រើរ​បស់​ជប៉ុន​។​

លោក​យូ​ស៊ី ហី​សា កៃ​ណឺ​មា អគ្គនាយក​ក្រុមហ៊ុន​Minebea​បាន​អរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ជានិច្ចកាល​តែង​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​លោក​។​អំពូល​ភ្លើង​ឆ្លាត វៃ​ប្រភេទ​LED​ដែល​ក្រុមហ៊ុន​Minebea​នឹង​ផ្គត់ផ្គង់​សំរាប់​បំភ្លឺ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​គឺជា​អំពូល​ភ្លើង​ដែល​អាច​សន្សំសំចៃ​ឋាម​ពលអគ្គិសនី​រហូតដ​ល់​៨០%​បើ​ប្រៀបធៀប​នឹង​អំពូល​ធម្មតា និង​អាច​តំឡើង​ឬ​បន្ថយ​ពន្លឺ​តាមរយេះ​ទូរ​បញ្ជាតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ចរាចរ​តាម​ដងផ្លូវ​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់ សាកល្បង​រួច​ហើយ​តាម​វិធី​សំខាន់ៗ​ចំនួន​៣ គឺ​វិថី​សម្តេច​តេជោ​ហ៊ុនសែន​,​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី និង​ជា​អំពូល​ភ្លើង​ដែល​ធានាបាន​នូវ​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​យ៉ាង​ល្អប្រសើរ​។​

នេះ​ជា​ការបោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត របស់​រាជធានី​ភ្នំពេញ​ក្នុង​ការគ្រប់គ្រង​ទីក្រុង​វៃឆ្លាត​ដូច​បណ្តា​ទីក្រុង​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

ពិធី​ចុះហត្ថលេខា​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២០​កុម្ភះ​រវាង​លោក​ឧកញ៉ា​សុខ ចេង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​CPPE &C​និង​លោក​Tet su shizaki អគ្គនាយករង​ក្រុមហ៊ុន​Minebea ៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×