Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ត្រាំ ហាម​ស្ត្រី​ម្នាក់​ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម IS មិន​ឲ្យ​ត្រឡប់​ចូល​ប្រទេស​វិញ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​និយាយថា ស្ត្រី​ម្នាក់​ដែល​បាន​ចាកចេញ​ពី​អា​មេ​រិច ដើម្បី​ទៅ​ធ្វើ​ជា​អ្នក​ឃោសនា​ឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុងប្រទេស​ស៊ី​រី នឹង​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ចូលក្នុង​​ប្រទេស​វិញ​ឡើយ​។​

​លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅក្នុង Twitter របស់លោក ដោយ​បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋមន្ត្រី​ការបរទេស​អា​មេ​រិច Mike Pompeo ឲ្យ​អោយ​ស្ត្រី​ឈ្មោះ Hoda Muthana ត្រឡប់​ចូល​ក្នុង​ប្រទេស​អា​មេ​រិច​វិញ​ឡើយ​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​បាន​ធ្លាប់​បញ្ជាក់​ខាងដើម​ថា ស្ត្រី​វ័យ ២៤​ឆ្នាំ​ខាង​លើ​មិនមែន​ជា​ជនជាតិ​អា​មេ​រិច​ទៀតឡើយ ដូច្នេះ​នាង​នឹង​មិន​ត្រូវ​បាន​អា​មេ​រិច​ទទួលយក​ឡើយ​។​

​ទោះយ៉ាងណា ក្រុមគ្រួសារ និង​មេធាវី​របស់​នាង​អះអាងថា នាង​មាន​សញ្ញជាតិ​អា​មេ​រិច​។​

​ស្ត្រី Hoda Muthana ដែល​បាន​ធំធាត់​នៅក្នុង​រដ្ឋ Alabama សហរដ្ឋ​អា​មេ​រិច បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ភេរ​វករ IS នៅពេលដែល​នាង​មាន​អាយុ ២០​។ នៅពេលនោះ នាង​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា នាង​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​សកល​វិទ្យាល័យ នៅក្នុង​ប្រទេស​តួ​ក​កី​។​

​សូមបញ្ជាក់​ថា ករណី​របស់​ស្ត្រី​ខាងលើ​ស្រដៀង​គ្នា​ទៅ​នឹង​ករណី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ Shamima Begum ដែល​ត្រូវបាន​អង់គ្លេស​ដកហូត​ស​ញ្ញាតិ ក្រោយ​ពេល​នាង​បាន​ចាក​ចេញពី​ទីក្រុង​ឡុង​ដើម្បី​ទៅ​ចូលរួម​ជាមួយនឹង​ក្រុម IS​។ នាង​ចង់​ត្រឡប់​មក​អង់គ្លេស​វិញ ប៉ុន្តែ​ត្រូវ​រដ្ឋាភិបាល​អង់គ្លេស​ដ​ក​ហូត​ស​ញ្ញាតិ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×