Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​ក្រើនរំលឹក​មន្ត្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ រួម​សាមគ្គី​គ្នា ខិតខំ​ថែរក្សា​សន្តិភាព​

spot_img

ស្ទឹងត្រែង​ ៖ សម្តេច​ក្រឡាហោម បានធ្វើការ​ក្រើនរំលឹក ដល់​មន្ត្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​សាមគ្គី​គ្នា ក្នុងការ​ខិតខំ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​បង្ក​លក្ខណសម្បត្តិ​អនុគ្រោះ ដល់​ការរីកចម្រើន នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម លើ​គ្រប់​វិស័យ ។​

​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ដែល​បាន​ដំណើរការ​អស់​រយៈពេល ១​ថ្ងៃ​កន្លះ​មក ត្រូវបាន​ធ្វើ​ពិធី​បិទ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល ប្រជុំ​សាលាខេត្ត​សាលា​ខេត្តស្ទឹងត្រែង។​

​ក្នុង​កិច្ច​ស្វាគមន៍ និង បូកសរុប​លទ្ធផល​នៃ​អង្គ​សន្និបាត​នោះ លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង​បានឲ្យដឹងថា អង្គសន្និបាត​រយះពេល​១​ថ្ងៃ​កន្លះ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវតែ​មាន​រចនាសម្ព័ន្ធ នីតិវិធី​ប្រតិបត្តិការ​ច្បាស់លាស់ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ ក្លាយជា​ស្ថាប័ន​អភិបាលកិច្ច​មូលដ្ឋាន​រឹងមាំ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង សំដៅ​ជម្រុញ ធ្វើឲ្យ​មាន​ចីរភាពដ​ល់​ការអភិវឌ្ឍ​ន៍តា​ម​បែប​ប្រជាធិបតេយ្យ ក្នុង​បរិបទ​នៃ​ការ​កំណែទម្រង់រដ្ឋបាល​សាធារណៈ តាម​បែប​វិមជ្ឈការ និង សហវិមជ្ឈការ ។

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​ការចូលរួម​ខិតខំ​ប្រឹង​ប្រែង និង កិច្ចសហការ​គ្នា​បាន​ល្អ ក្នុង​ជួរ​ថ្នាកដឹកនាំ មន្ត្រី​រាជ ការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ផ្អែក​តាម​ផែនការ សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៨ ស្រប​តាម​គោលការណ៍​ច្បាប់ និង គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង ស្ថាប័ន និង ការសម្រេច​បានរ​បស់​ក្រុមប្រឹក្សា​ខេត្ត របស់ខ្លួន ។​

​ក្នុងនោះ​ដែរ​សម្តេច​ក្រឡា​ហោ​ម ស ខេង ក៏​បាន​ធ្វើ​ការគូសបញ្ជាក់​ថា ឆ្នាំ​២០១៨​នេះ គឺជា​ឆ្នាំ​ទី​៥​ហើយ នៃ ការអភិវឌ្ឍន៍​កម្មវិធី​កំណែទម្រង់​ជា​អាទិភាព ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋា ភិ​បាល សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ កន្លង​មក​រាជ​រដ្ឋភិបាល​ថ្មី​ត្រូវបាន​បង្កើតឡើង ហើយ​រាជរដ្ឋាភិបាល​ថ្មី​បាន​សម្រេច ដាក់ចេញ​ទឹសដៅ​យុទ្ធសាស្ត្រ​បន្ត​តំណាក់កា​ល​ទី​៤ ជា​របៀប​វីរៈ​សំខាន់​សម្រាប់​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រយៈពេល​៥​ឆ្នាំ​បន្តទៀត​។​

សម្តេច ស ខេង បន្តថា សម្រាប់​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ទន្ទឹម​និង​នេះ​សភាព​ការ​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​អំណោយផល ជា​ពេល​ណាៗ​ទាំងអស់ សម្រាប់​ការអភិវឌ្ឍន៍​។​

ដោយ​ផ្អែក​លើ​មូលដ្ឋាន​លទ្ធផល ដែល​រាជរដ្ឋាភិបាល ក៏​ដូច​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨​កន្លងមក ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ យើង​ក៏​ត្រូវ​បន្ត​រួម​គ្នា​សម្រេច​ឲ្យបាន​នូវ​ទិសដៅ ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​បន្តទៀត ។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គ​សន្និ បាត​ទាំងមូល ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់ លើក​ការងារ​សន្តិសុខ​សុ​វត្តិភាព សណ្តប់ធ្នាប់់ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសច ចូល​មក​ទស្សនា​កម្សាន្ត និង បង្កើន​ការផ្តល់សេវា​សាធារណៈ ជូន​ប្រជា​ពលរដ្ឋ និង ការទប់ស្កាត់ និង បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា នូវ​បទល្មើស​នានា សំខាន់​បញ្ហា​ចរាចរ​គ្រឿងញៀន បង្កើន​ការ​ផ្សព្វ ផ្សាយ​​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង ចោរឆក់ ព្រមទាំង​ខិតខំ​បន្ត​ដោះស្រាយ​ជម្លោះ​វិវាទ​ដីធ្លី​កសិកម្ម ដែល​នៅ​សេសសល់​ឆ្នាំ​ចាស់ ឲ្យមាន​តម្លាភាព គណនេយ្យភាព និង ត្រូវ​បញ្ជៀ​ស​ឲ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព ព្រមទាំង​ត្រូវ​យក​នូវ​លទ្ធផល ដែល​ទទួលបាន​ពី​អង្គសន្និបាត ដើម្បី​ជា​យន្តការ​ដ៏​សំខាន់ ក្នុង​ការ​យក​ទៅ​អនុវត្ត​នៅតាម​មន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់​ឲ្យទទួល​បាន​ជោគជ័យ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×