Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! នឹង​ស្បែកជើង តម្លៃ ២​លាន​ដុល្លារ ភ្ជាប់​ដោយ​ត្បូង​ពេជ្រ ១៤.០០០​គ្រាប់​

spot_img

ក្នុង​រាត្រី​បិទ​រដូវ​កាល​ទី​៩ នៃ​កម្មវិធី America’s Got Talent, MC Nick Cannon ឬ​មាន​ឈ្មោះ​ក្រៅ​ហៅថា “​ប្តី​ដើម​របស់ diva Mariah Carey” បាន​បង្រាប​ពន្លឺ​ទាំងស្រុង លើ​វេទិកា​ជាមួយនឹង​បេក្ខភាព​ចូលរួម​ប្រលង​។ មូលហេតុ​ពុំមែន​ដោយសារ​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​របស់លោក ឬ​អាវធំ​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ វា​ជា​ស្បែកជើង​បញ្ចេញ​ពន្លឺ​យ៉ាងខ្លាំង​។​

Nick Cannon និង​ស្បែកជើង Tom Ford តម្លៃ​២​លាន​ដុល្លារ​

​នោះ​គឺជា​ស្បែកជើង Tom Ford តម្លៃ​ប្រាក់​លាន ដែល Nick បាន​កុម្ម៉ង់ឲ្យ​ធ្វើ​សម្រាប់ខ្លួន​ពាក់ ក្នុង​រាត្រី​បញ្ចប់​កម្មវិធី​។ វា​មាន​ភ្ជាប់​ត្បូង​ពេជ្រ ១៤​ពាន់​គ្រាប់ ដែល​សរុប​ទៅ​ស្មើនឹង ៣៤០​កា​រ៉ា​ត​។ ស្នាដៃ​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​អ្នក​ច្នៃ​ពេជ្រ Jason Arasheben និង​មាន​តម្លៃ​ដល់​ទៅ ២​លាន​ដុល្លារ​។ គេ​បាន​ប្រាប់ថា ការ​រចនា​ផលិត​ចេញ​ជា​ស្បែកជើង​១​គូ​នេះ ត្រូវ​ប្រើ​ពេល​រហូតដល់ ២.០០០​ម៉ោង ហើយ​ត្រូវ​ចំណាយពេល​ជិត​១​ឆ្នាំ ទើប​ធ្វើ​រួចរាល់ ។​

​កំពូល​ផលិតផល​មហាថ្លៃ​ដែល​បុរស​ទាំងឡាយ​ប៉ង​ប្រាថ្នា​។​

​មុន​នោះ​នៅ​ឆ្នាំ ២០០៦ ស្បែកជើង​មួយគូ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នេះដែរ ធ្លាប់​ធ្វើឲ្យរញ្ជួយ​ប្រព័ន្ធ​ព័ត៌មាន​។ វា​ជា​ស្បែកជើង​របស់​សព​សិល្បៈការិនី Rita Hayworth ត្រូវបាន​ធ្វើ​ពី​ត្បូង​ទទឹម ត្បូង​កណ្តៀង និង​ត្បូង​ពេជ្រ​៕ ចន្ទ្រា​

 

spot_img
×