Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆេះ​អាគារ​មួយ​ខ្នង​នៅ​បង់​ក្លា​ដេស សម្លាប់​ជីវិត​មនុស្ស​ជាង ៦០​នាក់​

spot_img

​អគ្គិភ័យ​បាន​លេប​ត្របាក់​អាគារ​មួយកន្លែង​នៅក្នុង​ទីក្រុង Dhaka ប្រទេស​បង់​ក្លា​ដេស បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​ចំនួន ៦០​នាក់​ស្លាប់​បាត់បង់​ជីវិត​។​

​អគ្គិភ័យ​បាន​ឆេះ​ឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នៅ​អាគារ​ស្នាក់នៅ​មួយកន្លែង​។ ភ្លើង​ឆេះ​ឡើង​ពី​ជាន់​ផ្ទាល់​ដី ដែល​កន្លែង​នោះ​ត្រូវ​គេ​រាយការណ៍​ថា ជា​កន្លែង​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ដុត​ឆេះ​។​

​បើ​តាម​សេចក្តីរាយការណ៍ ភ្លើង​បាន​ឆាបឆេះ​យ៉ាង​លឿន​ទៅកាន់​អាគារ​ជាច្រើន​ខ្នង​នៅក្បែរនោះ​។​

​អាជ្ញាធរ​បញ្ជាក់ថា ចំនួន​អ្នក​ស្លាប់​គឺ​ប្រហែល ៦០​នាក់ ចំណែគ​អគ្គិភ័យ​ត្រូវបាន​ក្រុម​ពន្លត់​គ្រប់គ្រង​បាន​។​

​បើ​តាម​ការបញ្ជាក់​របស់​ប្រធាន​ផ្នែក​ពន្លត់អគ្គិភ័យ លោក Ali Ahmed បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ថា មាន​ការកកស្ទះ​យ៉ាងខ្លាំង​នៅពេល​មាន​អគ្គិភ័យ​ឆេះ​ឡើយ​ង​។ វា​រាលដាល​យ៉ាង​លឿន​ដែល​ជា​ហេតុ​បណ្តាលឲ្យ​មនុស្ស​មិន​អាច​រត់​ចេញ​បាន​។​

​សូមបញ្ជាក់​ថា ប្រទេស​បង់​ក្លា​ដេស​មាន​បញ្ហា​មិនចេះ​អស់​មិនចេះហើយ​ជាមួយនឹង​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​អាគារ​រស់នៅ​។​

​កាលពី​ឆ្នាំ ២០១៣ មនុស្ស​ច្រើន​ជាង ១.១០០​នាក់​បាន​ស្លាប់ និង​រាប់ពាន់​នាក់​ទៀត​រងរ​បួស នៅពេល​អាគារ​ស្នាក់នៅរ​ប់ស​កម្មករ​រោងចក្រ​នៅក្នុង​ទីក្រុង Dhaka បាន​បាក់​រលំ​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×