Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបញ្ជា​យានយន្ត ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ , នគរបាល​ត្រូវ​បន្ត​ចុះ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ទាក់ទង នឹង​ច្បាប់​ចរាច​រណ៍​

spot_img

​ភ្នំពេញ ៖ ខណៈ​បញ្ហា​ចរាចរណ៍​នៅតែ​ជា​ការព្រួយបារម្ភ​ខ្លាំង ធ្វើឲ្យ​អត្រា​គ្រោះថ្នាក់​ស្លាប់ និង​របួស ពិការ បណ្តាល​មកពី​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​បើកបរ​នោះ លោក នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អនុប្រធាន​ចិន្ត្រៃ​យ៍ នៃ​អនុគណៈកម្មការ​ទី​២ (​គ​.​ស​.​ច​.​គ​) បាន​ជំរុញ​ដល់​គ្រប់​ស្នងការ​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​បន្ត​ចុះ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែមទៀត​ទាក់ទង នឹង​ច្បាប់​ចរាច​រណ៍ ជាពិសេស​អ្នកបើកបរ អ្នកបញ្ជា​យានយន្ត​ខ្លួនឯង ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍​។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ថ្លែង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​អនុគណៈកម្មការ​ទី​២ (​គ​.​ស​.​ច​.​គ​) ប្រចាំ​ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ​នោះ​លោក នាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​បញ្ហា​ចរាច​រណ៍ នៅតែ​ជា​ករណី​មួយ ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល មាន​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​តែ​អត្រា​នៃ​គ្រោះថ្នាក់ ស្ថិតនៅ​ខ្ពស់​ដដែល ដោយសារតែ​ការបើកបរ​មិនបាន​គោរព​ច្បាប់ និង​មិន​អនុគ្រោះ​។​

​លោកនាយ​ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​នូវ​ច្បាប់​ចរាចរណ៍ បន្ថែមទៀត ដើម្បី​អាយុជីវិត​ខ្លួន និង​ក្រុមគ្រួសារ​ផង និង​អាយុជីវិត​របស់​អ្នកដទៃ​ផង​។​

​យោងតាម​របាយការណ៍ នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ៣.២៦៧​ករណី លើ ៣.៥៣១​លើក ថយចុះ ២៦៤​លើក ស្មើនឹង ៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ចំណែក​អ្នកស្លាប់​មាន​ចំនួន ១.៧៦១​នាក់ លើ ១.៧៨០​នាក់ ថយចុះ ១៩​នាក់ ស្មើនឹង ១​ភាគរយ ខណៈ​ចំនួន​អ្នក​រង​របួស​មាន​ចំនួន ៤.៧៧០​នាក់ លើ ៥.៥៣៩​នាក់ ថយចុះ ៧៦៩​នាក់ ស្មើនឹង ១៤​ភាគរយ ។ តាមរយៈ​តួលេខ​នេះ ជា​មធ្យម​ក្នុង​១​ថ្ងៃ មនុស្ស​ប្រហែល​៥​នាក់ បាន​ស្លាប់ និង​១៣​នាក់ បាន​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​។ មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ល្មើស​ល្បឿន​កំណត់ ៣៧​ភាគរយ ការ​មិន​គោរព​សិទ្ធិ ១៩​ភាគរយ ការ​មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ ការ​វ៉ា​ជែង ១១​ភាគរយ ការបត់ ១០​ភាគរយ ស្រវឹង ៥​ភាគរយ កត្តា​យានយន្ត ៣,៥​ភាគរយ និង​ងងុយដេក ២​ភាគរយ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×