Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​ការិនី​ខ្មែរឥស្លាម ​២​នាក់​ទៀត​ហើយ ត្រូវ​បាន​ជួយ​សង្គ្រោះឲ្យមក​កម្ពុជា​វិញ ក្រោយ​ចាញ់បោក​មេខ្យល់​ខុសច្បាប់ ទៅ​ធ្វើការនៅ​អា​រ៉ាប៊ីសាអូឌីត​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ពល​ការិនី​ខ្មែរ​ឥស្លាម​បម្រើ​ការងារ​នៅតាម​ផ្ទះ​ចំនួន ២​នាក់ ទៀតហើយ បាន​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ បន្ទាប់ពី​ត្រូវ​បាន លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ពួកគាត់ ក្រោយពី​បាន​ចាញ់បោក​មេខ្យល់ ដែល​បាន បញ្ជូន នាង​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ ដោយ​ខុសច្បាប់ នៅ​ប្រទេស អា​រ៉ាប៊ីសាអូឌីត​អស់រយៈ​ពេល​ជាង​២​ឆ្នាំ ដោយ​មិន​បាន ប្រាក់កម្រៃ សម្រាប់​កម្លាំង​ពលកម្ម​អ្វី​សោះ​នោះ ។ ពល​ការិនី ២​នាក់​នេះ បាន​មកដល់​អាកាសយានដ្ឋាន អន្ដរជាតិ​ភ្នំពេញ កាលពី​រាត្រី ថ្ងៃ​ពុធ ១​រោច ខែ​មាឃ ឆ្នាំ​ចាំ​រឺល​ទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ​២០១៩ ។​

​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ឈ្មោះ តាំ ហ្វាត់​ទ្រី អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ មេម៉ាយ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង ឈ្មោះ ឆាយ ផៃ អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ អំ​ពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​នាង តាំង ហ្វា​ត់ទី បាន​រៀបរាប់​ថា​៖ នាង​បាន​ចាញ់បោក​មេខ្យល់​ម្នាក់​ដោយ​បាន​មក​បបួល​ឲ្យ​នាង​ទៅ​ធ្វើ​ការងារ​នៅ ប្រទេស​អារ៉ាប់ប៊ីសាអូឌីត គឺ​ធ្វើ​ការងារ​នៅតាម​ផ្ទះ​នោះ​នឹង​បាន​ប្រាក់ខែ​ខ្ពស់ ពេល​ខ្ញុំ​ទៅ​ដល់​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ គេ​បាន ប្រើ​កម្លាំង​ពលកម្ម​របស់​ខ្ញុំ​រហូត​ដោយ​មិន​ឃើញ​ឲ្យប្រាក់​ខែ​សោះ អស់​រយះពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ថែម​ទាំង​ដក់​ប៉ាស្ព័​ពី​ខ្ញុំ​ទៀត ។ ដោយ​មូលហេតុ​នេះហើយ ទើប​ខ្ញុំ​សម្រេចចិត្ត រត់​ទៅ​ប្ដឹង​ស្ថានទូត ទើប​ដឹង ដល់​លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ទើប​លោក​ទំនាក់ទំនង​ទៅ​ស្ថានទូត ឲ្យជួយ​អន្ដរាគម​ទើប​ខ្ញុំបាន​វិញត្រឡប់​មក​មាតុប្រទេស​វិញ​នៅ​រាត្រី​ថ្ងៃទី​២០​កុម្ភៈ ឆ្នា​២០១៩​នេះ ។​

​សូមបញ្ជាក់​ថា ​៖ នេះ​គឺជា​លើក​ទី​៦ ហើយ​ដែល លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​ដោះស្រាយ​អោយបាន​វិលត្រឡប់​មក​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ដែល​ស្ត្រី​រងគ្រោះ​ទី​១ ឈ្មោះ ម៉ាត់ សា​ណាស់ (​សុះ រ៉​ទស់​) បាន​មក​ដល់​មាតុ ប្រទេស​វិញ​កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ​២០១៧, ទី​២ ឈ្មោះ អេង ពៅ បាន​មក​ដល់​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ ២០១៨, ទី​៣ ឈ្មោះ ម៉ាន គី​រ៉ស់ បាន​មកដល់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨, ទី​៤ ឈ្មោះ កែ​ន ចន្ថា បាន​មកដល់​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ​២០១៨, និង ទី​៥ ឈ្មោះ លី សំ​រ៉ោះ បាន​មកដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×