Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧​នេះ​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន ៣៥៨ មាន​បទឧក្រិដ្ឋ​ចំនួន​៤៧

spot_img

​កណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ថ្លែងថា ក្នុង​ឆ្នាំ​២០១៧​នេះ​បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន ៣៥៨​លើ​២៩៦​ករណី កើន​៦២​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ក្នុងនោះ​បទឧក្រិដ្ឋ​មាន​ចំនួន​៤៧​លើ​៤៩​ករណី​។​

​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល បានបញ្ជាក់​ថា បទឧក្រិដ្ឋ​មាន​ចំនួន​៤៧​លើ​៤៩​ករណី រួមមាន​៖ លួច​មាន​ស្ថាន​ទម្ងន់​១៣​ករណី ឃាតកម្ម​១០​ករណី រំលោភ​សម្លាប់​១​ករណី រំលោភ​សេពសន្ថវៈ​២៣​ករណី ។ ដោយឡែក​បទ​មជ្ឈឹម​បាន​កើតមាន​ឡើង​ចំនួន​៣១១​ករណី បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​១៧​នាក់ និង​របួស​១៥៣​នាក់ ។ ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​លើកទឹកចិត្ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត មន្ត្រី​ប្រតិបត្តិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​យក​អស់​កម្លាំងកាយ​ចិត្ត អនុវត្ត​តាម​សមត្ថកិច្ច​ជំនាញ ជា​លទ្ធផល​បង្ក្រាបបាន​រួមមាន​៣២៦​ករណី ចាប់ខ្លួន​ជនសង្ស័យ​៤០៥​នាក់ ចាប់​យក​វត្ថុតាង​រួមមាន​៖ អាវុធខ្លី​១​ដើម ម៉ូតូ​២៦​គ្រឿង ទូរស័ព្ទ​១​គ្រឿង ដាវ​២​ដើម និង​កាំបិតប៉័ងតោ​ចំនួន​១​ដើម​ផង​ដែរ ។ ចំពោះ​បទល្មើស​គ្រឿងញៀន​វិញ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល បង្ក្រាប​បាន​ចំនួណ​៤៩៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៨៣៤​នាក់ ចាប់​យក​វត្ថុតាង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៣​ដុំ​ធំ ១​ដុំ​មធ្យម ២.០១២​កញ្ចប់​តូច ថ្នាំញៀន​ប្រភេទ​WY​ចំនួន​១៤​គ្រាប់ MDMA៩​គ្រាប់ និង​មធ្យោបាយ​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ជា​ច្រើន​ទៀត ។​ដោយឡែក​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតមាន​ឡើង​ចំនួន​២៤៣​លើក បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១៥៤​នាក់ និង​របួស​ចំនួន​៣៥៨​នាក់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​នេះ​កើតមានឡើង​ដោយសារ ការបើកបរ​មិន​យោគយល់​គ្នា ផ្ទុក​លើស​ចំណុះ​/​ទម្ងន់ យានយន្ត​មិន​ត្រឹមត្រូវ​តាម​និយាម​បច្ចេកទេស និង​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង​។​ល​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​គោលការណ៍​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៧​។​

​លោកស្រី​ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការ​រង​នគរបាលជាតិ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និង​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ធ្វើឲ្យ​ការអនុវត្ត​គោលនយោបា​យ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ទទួលបាន​នូវ​ផល​វិជ្ជមាន នៃ​វិជ្ជាជីវៈ​នគរបាល​ក្នុង​ឆ្នាំ​២០១៧​នេះ ។ លោកស្រី​ឧត្តមសេនីយ៍ឯក យក់ សុខា ក៏​បាន​ធ្វើ​ការណែនាំ និង​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ត្រូវ​ខិតខំ​ប្រឹងប្រែង អនុវត្ត​គោលការណ៍​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឲ្យទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើ​ឡើង​ថែម​ទៀត ៕​ ដោយ ​៖​ កូឡាប​

 

spot_img
×