Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកហ៊ុន ជា និយាយថា “បញ្ហាដីធ្លី បញ្ហាទឹកភ្នែក”

spot_img

ភ្នំពេញ ៖ លោកហ៊ុន ជា បានលើកឡើងថា ស្របពេលដែលប្រទេសជាតិ មានស្ថេរភាព នឹងការរីកចម្រើន បានធ្វើការទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក នឹងក្រៅស្រុកមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ។ ហើយ​បញ្ហាវិវាទដីធ្លី ក៏កំពុងតែប្រឈរមុខនឹងបញ្ហាជាងគេ ដែលបានធ្វើឲ្យប្រមុខថ្នាក់ដឹកនាំ មានការព្រួយបារម្ភយ៉ាងខ្លាំង ។

បើតាមផេកហ្វេសប៊ុក HC ហ៊ុន ជា ដើម្បីខ្មែរ កាលពីថ្ងៃទី២០ខែកុម្ភៈ បានឲ្យដឹងថា “ហើយ​ខ្ញុំបាន​ឃើញ​សឹង​តែគ្រប់​ប្រព័ន្ធ​សារព័ត៌មាន បានបង្ហោះរៀបរាប់ ពីបញ្ហារបស់ប្រជាពលរដ្ឋ ចំពោះបញ្ហាដីធ្លីនេះ​ ។ដូច្នេះសូមបងប្អូនអ្នកវិនិយោគទាំងអស់ សូម​យក​តែអ្វីដែលបងប្អូន វិនិយោគទៅបានហើយ។ ម្យ៉ាងទៀត បងប្អូនមន្រ្តីពាក់ព័ន្ធ មេត្ដាជួយធ្វើយ៉ាងណា ឲ្យមានគោលការឈ្នះ ឈ្នះ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរយើងផង”។

លោក បានបន្តថា ” កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប “។ ហើយខ្ញុំសង្ឃឹមថា បងប្អូនមន្រ្តីពាក់ព័ន្ធលើវិស័យដីធ្លី នឹង​ជួយរំលែកការលំបាក របស់ប្រមុខថ្នាក់ដឹកនាំ ឲ្យបានល្អប្រសើរជាងនេះទៀត។ សម្រាប់ខ្ញុំ, ខ្ញុំស្រឡាញ់តែ ការធ្វើបុណ្យ នឹងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាក តាមលទ្ធភាពដែលខ្ញុំមាន ហើយខ្ញុំមិនចង់ពាក់ព័ន្ធរឿង បញ្ហាដីធ្លីនេះទេ តែដោយខ្ញុំគិតថា វាល្មមសមរម្យហើយ ដែលបងប្អូនខ្មែរចេះជួយគ្នា នឹងឈប់ធ្វើបាបប្រជាជនខ្មែរខ្លួនឯងទៀតទៅ។

ជាចុងក្រោយ ខ្ញុំក៏សូមអភ័យទោសផងដែរ ប្រសិនបើការលើកឡើង របស់ខ្ញុំ មានប៉ះពាល់ដោយប្រការណាមួយ តែខ្ញុំគ្មាន​បំណងអាក្រក់ទេ គឺគ្រាន់តែចង់ឃើញខ្មែរចេះជួយគ្នា កុំធ្វើបាបរាស្រ្ដព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន
!!!!!សូម​គិត​ពីប្រយោជន៍ប្រទេសជាតិផង!!!!”៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×