Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ជំពាក់​លុយ​៧០០០​រៀល ឈាន​ដល់​អំពើហិង្សា​ទំនាស់​ពាក្យសម្ដី កាប់​ស្លាប់​ម្នាក់ របួស​ម្នាក់ , ជនដៃដល់​រត់​បាត់​

spot_img

ខេត្ត​ពោធិ៍សាត់ ​៖ បុរស​ម្នាក់ បាន​ប្រើប្រាស​កាំបិត​កា​កុក កាប់​លើ​គូរ​ទំនាស បុរស​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ក្រោយ​ក្រុមគ្រួសារ​ព្យាយាម​បញ្ជូនទៅ​សង្គ្រោះ​រហូត​ដល់​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ករណី​ហឹង្សា​កើតឡើង​ដោយ​ចេតនា នៅពេល​ដែល​ប្រពន្ធ​ជនរងគ្រោះ​និង​ប្រពន្ធ​ជនដៃដល់ មាន​ទំនាស់​ពាក្យសម្ដី​គ្នា​រឿង​ជំពាក់​លុយ ៧០០០​រៀល ហើយ​ភាគី​ខាង​ប្តីៗ ចូល​មក​ឈ្លោះ​ដែរ ក៏​កើត​ជា​អំពើ​កាប់​គ្នា​តែ​ម្តង​។​

​ឃាតកម្ម​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​ខាងលើ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៧ យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ព្រៃរនាម​ដាច់ស្រយាល​មាត់​បឹង​ទន្លេសាប ត្រង់​ចំណុច​លាប​ភេ ស្ថិតក្នុង​ភូមិ​កំពង់​ឡរ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ជនរងគ្រោះ​(​ស្លាប់​)​ឈ្មោះ ម៉ក់ ឡុញ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ចំណុច​កើតហេតុ មាន​មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​កំពង់​ឡរ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រងរបួស​លើ​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង ហើយ​បាន ស្លាប់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​នេះ និង​ម្នាក់​ទៀត​ឈ្មោះ ជិន ជឿន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ចំណុច​កើតហេតុ ជា​អ្នកនេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​.​ឃុំ​ជាមួយគ្នា បាន​របួស​ដៃ ១​កាំបិត និង​ជើង ១​កាំបិត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​។ ករណី​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​(​ស្លាប់​)​នេះ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជុំ សុខុម ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ចំណុច​កើតហេតុ ជា​អ្នកនេសាទ​ត្រី​ជាមួយគ្នា មាន​ទីលំនៅ​ភូមិ​ចំការលើ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ប្រើប្រាស​កាំបិត​កា​កុក ជា​អាវុធ​កាប់​លើ​គូរ​ទំនាស​ស្លាប់ និង​រងរបួស ក្រោយ​ធ្វើ​សកម្មភាព​រួច​បាន​រត់​គេចខ្លួនបាត់​។​

​នគរបាល​មូលដ្ឋាន បាន​បន្តទៀតថា អំពើហិង្សា​ដោយ​ចេតនា​ខាងលើ ផ្ដើមចេញ​ពី​ទំនាស់​ពាក្យ​សម្ដី​គ្នា​រវាង​ប្រពន្ធ​និង​ប្រពន្ធ ដោយ​ប្រពន្ធ​ជនរងគ្រោះ ស្លាប់ ជំពាក់​លុយ​ប្រពន្ធ​ជនសង្ស័យ​ដៃដល់​ចំនួន ៧០០០​រៀល បង្ក​ឲ្យ​កើតមាន​ទំនាស់​ឡើង​បែកផ្សែង រហូត​ផ្ទុះ​ហិង្សា​បែបនេះ ហើយ​ភ្លាមៗ​នោះ ភាគី​ខាង​ជនរងគ្រោះ​រវល់​ពេក ពុំ​បាន​ផ្ដល់​ព័ត៌មាន​ឬ​រាយការណ៍​មក​សមត្តកិច្ច​មូលដ្ឋាន​នោះ​ទេ លុះ​ជន​រង​របួស​ស្លាប់​បញ្ជូន​ត្រឡប់​មកពី​រាជធានី​ភ្នំពេញ ទើប​មក​ដាក់​ពាក្យបណ្ដឹង ធ្វើឲ្យ​ជន​បង្ក​មាន​ឱកាស​រត់​គេ​បាត់​បែបនេះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×