Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ប្តី​ប្រពន្ធ​កាណាដា​វ័យក្មេង​មួយគូ បាន​រង​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីដ​យ៉ាង​សាហាវ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​នៅ​វៀតណាម​

spot_img

​ប្តី​ប្រពន្ធ​មួយគូ​មកពី​រដ្ឋ British Columbia ប្រទេស​កាណាដា បាន​ក្លាយជា​ជនរងគ្រោះ​នៃ​អំពើ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត ដោយបាន​បន្សល់ទុក​ម្នា​ក់​ក្នុងចំណោម​ពួកគេ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ជាមួយ​របួស​ការ​រលា​ក​ពាសពេញ​រាងកាយ​យ៉ាងធ្ងន់ធ្ងរ និង​របួស​ចាក់​ជាច្រើន​ទៀត ។​

Tram (Tammy) Nguyen និង​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Seriously (Tom) Võ បាន​កំពុង​ស្ថិតនៅក្នុង​ទីក្រុង Quang Mai ប្រទេស​វៀតណាម (​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ហូជីមិញ​) ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី នៅពេលនោះ ស្រាប់​តែមាន​អំពើ​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​ចៃដន្យ​នេះ​កើតឡើង ។​

​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ នៅ​ម៉ោង​ប្រហែល ៧ និង ៣០ នាទី​ល្ងាច ប្តី​ប្រពន្ធ​មួយគូ​បានធ្វើ​ដំណើរ​តាម​ម៉ូតូ ដើម្បី​កាន់​កន្លែង​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច នៅពេលនោះ ពួកគេ​បាន​បត់​ចោល​ផ្លូវ​មួយ​គ្មាន​ភ្លើង​បំភ្លឺ ។ នេះ​បើតាម Nguyen សរសើរ​នៅលើ​ហ្វេ​ស​ប៊ុ​ក ។​

​បន្ទាប់ពី​បាន​ឆ្លងកាត់​បុរស​២​នាក់​នៅ​ជុំវិញ​ម៉ូតូ​ចត​នៅ​ចិញ្ចើមផ្លូវ នាង Nguyen បាន​រំលឹក​ឡើងវិញ​ថា ម៉ូតូ​មួយ​ស្រាប់តែ​ប្រដេញ​តាម​អែប​ពួកគេ​ជាច្រើនលើក​ក្រោយមក ។​

​នាង​បាន​សរសេរ​បន្តថា​៖ «​រយៈពេល​ប្រហែល ៣០ ទៅ ៤០ វិនាទី ក្រោយមក ម៉ូតូ​ដដែល​នោះ បានមក​អែប​ពួកយើង​ផ្នែក​ឆ្វេង និង​បាន​ស្រែក​នូវ​អ្វីៗ​ដែល​ពួកយើង​ពុំ​អាច​ស្តាប់​បាន​ច្បាស់ ហើយ​នៅពេល​ពួកយើង​បែរ​ទៅខាង​ឆ្វេង ស្រាប់តែ​ពួកគេ​បាន​ជះ​ទឹក​អាស៊ីដ​ដល់​ពួកយើង​តែម្តង ។ Tom បាន​បាត់បង់​ការគ្រប់គ្រង​បើក​ម៉ូតូ ហើយ​យើង​ទាំងពីរ​បាន​ដួល​តែម្តង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ម្នាក់​ក្នុងចំណោម​បុរស​២​នាក់​នោះ បាន​ដក​កាំបិត ចូលមក​ចាក់​លើ​ជើង​របស់ Võ ទៀតផង​» ។​

Nguyen បាន​និយាយថា ៩០% នៃ​ផ្ទៃមុខ​របស់ Võ បាន​ត្រូវ​រលាក​នៅក្នុង​អំពើ​វាយប្រហារ​នេះ ដែល​បណ្តាល​ឲ្យ​គាត់​ពុំ​អាច​បើកភ្នែក​បាន​ទាំងស្រុង​ទេ ដោយ​អាចមាន​លទ្ធភាព​មើលឃើញ​ត្រឹម​ប្រហែល ១៥ ទៅ ២០% ប៉ុណ្ណោះ ។ ជើង​នឹង​ដៃ​ទាំងសងខាង​របស់គាត់​ក៏ត្រូវ​រលាក ហើយ​ដាច់​ដោយ​ផ្លែ​កា​បិត​ចំនួន ៣ កន្លែង នៅ​ស្មងជើង​របស់គាត់ ដែល​តម្រូវ​ឲ្យ​ពេទ្យ​ដេរ​ផងដែរ ។​

​ចំណេ​ក Nguyen វិញ បាន​រងរបួស​រលាក​ស្រាល នៅលើ​ភ្លៅ​ទាំងសងខាង​, ដៃ​ម្ខាង និង​ផ្អែក​ខាងឆ្វេង​នៃ​មុខ​របស់​នាង ។​

​យោងតាម Global News បាន​រាយការណ៍​ថា អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បណ្តោះអាសន្ន​នៅក្នុង​ប្រទេស​ថៃ មុនពេល​វិលត្រឡប់​ទៅកាន់​ប្រទេស​កាណាដា ៕ រក្សា​

spot_img
×