Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រូវប្រាំង​ជាង​១៥០​ហិកតា ​នៅ​ព្រំប្រទល់​ស្រុក​ទ្រាំង​និង​ស្រុក​បូរី​ជលសារ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​

spot_img

​តាកែវ​ ៖ ដើម្បី​ជួយសង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ក៏​បាន​ណែនាំ​ឲ្យ​លោក ប៊ុន ហួរ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ធ្វើ​ការកាយ​ប្រឡាយទឹក បើកផ្លូវ​នាំ​ទឹក​ពី​ប្រឡាយ​សាមគ្គី មក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា​។​

ការណែនាំ​អោយ​មន្ទីរ​ជំនាញ​ចេញ​យុទ្ធនាការ​ស្តារ​និង​កាយ​ប្រឡាយ​ទឹក​ដើម្បី​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នេះ​គឺ​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​ឯកឧត្តម​អ៊ូច ភា និង លោក ទុយ សុភ័​ក្រ អភិបាលស្រុក​បុរី​ជុល​សារ លោក ឈួន ផាន់​នី អភិបាល​ស្រុក​ទ្រាំង លោក ប៊ុន ហួរ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តតាកែវ រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ប្រឡាយទឹក​សាមគ្គី ស្ថិតនៅ​ស្រុក​ទ្រាំង ដើម្បី​ធ្វើ​ការបូមទឹក​ជួយសង្គ្រោះ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ស្ថិតនៅ​ឃុំ​ធ្លក ស្រុក​ទ្រាំង និង​ក្នុង​ឃុំ​គោក​ពោធិ៍ ស្រុក​បុរី​ជលសារ ដែល​មាន​ស្រូវ​ចំនួន ១៥០​ហិកតា កំពុង​រងគ្រោះ​។​

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ដែនដី នឹង​សហគមន៍​ប្រើប្រាស់​ទឹក ត្រូវ​អប់រំ​ប្រជាពលរដ្ឋ កុំ​អោយ​ធ្វើ​ស្រូវប្រាំង​ជា​លើក​ទី​២ នៅ​រដូវប្រាំង​ឆ្នាំនេះ ពោល​គឺ​អាកាសធាតុ​ក្តៅ ដែល​ធ្វើអោយ​មាន​ភាពរាំងស្ងួត​ខ្លាំង ជាហេតុ​នាំ​អោយ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដូច្នោះ​ត្រូវ​សន្សំសំចៃ​ទឹក​ទុក​សម្រាប់​ប្រើ​ក្នុង​រដូវប្រាំង​នេះ​ផង ជៀសវាង​កើតឡើង​នៅ​ការខ្វះខាត​ទឹក​ក្នុង​ការប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ៕ ដោយ ៖ តាកែវ​

spot_img
×