Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរប្លន់ ៦​នាក់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​ខ្លួន​ក្រុម​ជនសង្ស័យ ៦​នាក់​ជា​ក្រុម​ចោរ​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ធ្វើ​សកម្មភាព បង្ក​ភាពអសន្តិសុខ នៅ​ម្តុំ​ស្ពាន​ក្បាលថ្នល់ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នគរបាល​ព្រហ្មទណ្ឌ បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំង​៦​នាក់ ពីបទ ប្រព្រឹត្ត បទល្មើស លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ប្លន់​) យោងតាម​មាត្រា ៣៥៣ និង​មាត្រា ៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ពួកគេ ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ ចោទប្រកាន់​ប្រាកដ​មែន នឹង​ប្រឈម​ការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង​រយៈពេល​ចន្លោះ​ពី ៣​ឆ្នាំ ទៅ​១០​ឆ្នាំ ។​

​បើ​តាម​របាយការណ៍រ​បស់​សមត្ថកិច្ច ក្រុម​ជនសង្ស័យ ទាំង​៦​នាក់ រួមមាន​៖​ទី​១​ឈ្មោះ សុខ​វឌ្ឍន ហៅ​លីន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ទី​២​ឈ្មោះ ហី​ម រាជ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​៣​ឈ្មោះ សួ រិទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទី​៤​ឈ្មោះ ហី​ម វុទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៥​ឈ្មោះ ប៊ុន ឧត្តម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​៦ ឈ្មោះ រ៉ា សុខ​ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​។ ពួកគេ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ ក្រុម​ជនសង្ស័យ ជា​មុខសញ្ញា​ដែល​តែងតែ​ធ្វើ​សកម្មភាព ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ ក្រោមរូបភាព ធ្វើ​ជា​ដេញ​វាយ​ជនរងគ្រោះ តាម​ដងផ្លូវ បំភាន់​ភ្នែក​មហាជន ឲ្យ​យល់​ច្រឡំ​ថា ជា​សកម្មភាព​ក្មេងស្ទាវ កាប់​ចាក់​គ្នា​ធម្មតាៗ ប៉ុន្តែ​តាម​ការពិត ពួក​គេ​វាយ​ប្លង់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​។ ពេល​ឃាត់ខ្លួន សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង ម៉ូតូ​ចំនួន ៥​គ្រឿង ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ពួកគេ​បាន​ប្រើ​ប​រូបភាព វាយ​ប្លន់​ម៉ូតូ នៅ​ចំណុច​មុខ​អគ្គស្នងការ​នគរបាល​ជាតិ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕​  ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×