Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ភេរវ​ករ​លេចមុខ​ទៀតហើយ​! ខណៈ​បញ្ចេញ​វីដេអូ​គំរាម​កាត់​ក្បាល​ចំណាប់ខ្មាំង​៣​នាក់ ដើម្បី​ប្រាក់​លោះ ក្នុងនោះ​អ្នកនេសាទ​ម៉ាឡេស៊ី​ម្នាក់ និង​ឥណ្ឌូណេស៊ី​២​នាក់​

spot_img

​នៅក្នុង​វីដេអូ​ដ៏​រន្ធត់ ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​អ្នកប្រើប្រាស់​ឈ្មោះ Kim Hundun កាលពី​ថ្ងៃទី​១៤ កុម្ភៈ Valentine’s Day បានបង្ហាញ​ឲ្យ​ឃើញ Abu Sayyaf ដែលជា​ក្រុម ISIS ដ៏​ល្បីល្បាញ បាន​ចាប់​អ្នកទោស​៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ និង​ឥណ្ឌូនេស៊ី​២​នាក់ ។​

The Star បាន​រាយការណ៍​ថា អ្នកទោស​ទាំងនោះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ជា​ជនជាតិ​ឥ​ណ្ឌ​ណេ​ស៊ី​ទី​១-​ឈ្មោះ Heri Ardiansyah អាយុ ១៩ ឆ្នាំ និង​ទី​២-​ឈ្មោះ Hariadin អាយុ ៤៥ ឆ្នាំ ។ ចំណែក​ជនជាតិ​ម៉ាឡេស៊ី​មានឈ្មោះ Jaro Abdulla អាយុ ២៤ ឆ្នាំ ។ ក្រុម​ភេរវកម្ម​នេះ​បាន​បញ្ចេញ​វីដេអូ​ជាមួយ​សារ​របស់​ពួកគេ ។​

​វីដេអូ​ដ៏​រន្ធត់​នេះ​បានបង្ហាញ​អ្នកទោស​ជនជាតិ​ឥណ្ឌូណេស៊ី​២​នាក់ លត់​ជង្គង់​ចុះ និង​ចង​បិទមុខ​នៅក្នុង​ស្ទៃ​ល៍រ​បស់ ISIS ទីកន្លែង​ដែល​អ្នក​និយាយ​ឈរ​នៅក្រោយ​ពួកគេ លើក​ផ្លែកាំបិត​ភ្ជង់​ក​ពួកគេ ។ ជន​គំរាម​រូប​នោះបាន​និយាយ ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សង្គ្រោះ​ពួកគេ ដោយ​នឹង​ផ្តល់​ឈ្មោះ​នៃ​អ្នកចរចា​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ សម្រាប់​ការពិភាក្សា​ថ្លៃ​លោះ​ជីវិត​នេះ ។​

​ពួកគេ​បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា ប្រសិនជា​គ្មាន​ប្រាក់​លោះ​ទេ នោះ​អ្នកទោស​ទាំងនេះ​នឹងត្រូវ​បាន​កាត់​ក្បាល ។​

​វីដេអូ​នេះ​ត្រូវបាន​ចេញផ្សាយ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ប្រពន្ធ​របស់ Jari អ្នកស្រី Nadin Junianti Abdullah ត្រូវបាន​ទាក់ទង​ដោយ​ភេរ​វករ Abu Sayyaf នៅវេលា​ម៉ោង​ប្រហែល ៧ យប់​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ។​

​ពួកគេ​បាន​ត្អូញត្អែរថា ពួកគេ​មិនបាន​ទទួល​ការទាក់ទង​ពី​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​រៀបចំ​ការដោះលែង​របស់ Jari ទេ ។ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា Jari នឹង​ប្រឈមមុខ​នឹង “​ការលំបាក​” ប្រសិនបើ​គ្មាន​ពាក្យ​អ្វី​ពី​អ្នកចរចា​ម៉ាឡេស៊ី​ទេ ។​

​ពួកគេ​ក៏បាន​ស្នើសុំ​ទាក់ទង​អ្នកសារព័ត៌មាន​ម៉ាឡេស៊ី​ផងដែរ ។ ចាប់តាំងពី​ពេលនោះ​មក អ្នកស្រី Nadin បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​ចាត់វិធានការ និង​ជួយសង្គ្រោះ​ប្តី​របស់​នាង ។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​៦ ខែធ្នូ ទូក​ទទេ​មួយ​របស់​ជនរងគ្រោះ ត្រូវបាន​គេ​រកឃើញ​ដោយ​ម៉ាស៊ីន​របស់​វា​នៅតែ​ដំណើរការ​នៅក្នុង​ដែនទឹក Sandakan, Sabah ។ អ្នកនេសាទ​៣​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាត់​ខ្លួន​នៅ​លើកដំបូង ហើយ​ឥឡូវនេះ​វា​ហាក់ដូចជា​រឿង​ដ៏​អាក្រក់​បំផុត​ដែល​ត្រូវបាន​គេ​បញ្ចេញ​បែបនេះ ៕ រក្សា​

spot_img
×