Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទ​ល្មេី​ស ក្នុង​ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២.៩៦៩​លេីក ក្នុងនោះ បទ​ល្មេី​ស​ឧក្រិដ្ឋ ៦២១​លេីក បង្ក​ឲ្យ​ម នុស្ស​ស្លាប់​ចំនួន ២៣៨​នាក់​

spot_img

​រាជធានី​ភ្នំពេញ ៖ នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​លេីក​ឡេ​ី​ង​ពី​សភាពការណ៍​បទ​ល្មេី​ស ក្នុង​ឆ្នាំ​២០១៨​ចំនួន ២.៩៦៩​លេីក ក្នុងនោះ បទ​ល្មេី​ស​ឧក្រិដ្ឋ ៦២១​លេីក និង​បទ​ល្មេី​សម​ជ្ឈឹម​២.៣៤៨​លេីក ដែល សភាពការណ៍​ទាំងនោះ​បាន​បណ្ដាលអោយ​ម​នុស្ស​ស្លាប់​ចំនួន ២៣៨​នាក់ របួស ៨៤៤​នាក់ រងគ្រោះ ៦១៩​នាក់ បាត់​ម៉ូតូ ៣៥៣​គ្រឿង រថយន្ត ៤៩​គ្រឿង និង​សម្ភារៈ មាស​ប្រាក់​មួយ​ចំនួន​។​

នៅ​ព្រឹក ថ្ងៃទី​២១ ខែ​កុម្ភ​: ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ មាន​រៀបចំ​ពិធី សន្និបាត​បូកសរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ផ្សព្វផ្សាយ​ទិសដៅ​របស់​ក្រសួង​មហាផ្ទៃ​ឆ្នាំ​២០១៩ ក្ក្រោម​អធិបតីភាព​លោក នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ ជា​ប្រធាន​-​អនុប្រធាននាយកដ្ឋាន លោកស្នងការ​-​ស្នងការរង​នគរបាល​ជាតិ​ទាំង​២៥ រាជធានី​-​ខេត្ត សរុប ៣៥៥​រូប​។

​ជា​ជា​កិច្ច​ចាប់ផ្ដេី​មលោក នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្ដែង​នូវ​ការ កោត​សរសេីរ​ចំពោះ​កងកម្លាំង​នគរ​បាល​ជាតិ​ទូទាំង​បទេស ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្តន៍​ការងារ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក ឆ្នាំ​២០១៨ ដោយ​គ្រប់គ្រង​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ សុខ​សុវត្ថិភាព នៅក្នុង​ផ្ទៃ​ប្រទេស​បាន​យ៉ាង​ល្អ​ប្រ​សេីរ ដោយ​ទប់ស្កាត់ និង​បញ្ជៀ​ស​បាន​នូវ​អំពេី​ភេរវកម្ម ការពារ​បាន​នូវ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ការពារ​រឹងមាំ​នូវ​ឯករាជ្យ​ជាតិ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ស្របពេល​ដែល​ស្ថានការណ៍​ក្នុង​តំបន់​មួយចំនួន​កំពុង​ជួប​វិបត្តិ ។ ក្នុងនោះ​ដែរ​លោក នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​លេីក​ឡើង​ពី​សភាពការណ៍​បទ​ល្មេី​ស ដោយ​បទ​ល្មេី​ស​ជារួ​មកេី​ន​ឡេីង ១២៥​លេីក ស្មេី​៥% (២.៩៦៩/២.៨១៧​លេីក​) ក្នុងនោះ បទ​ល្មេី​ស​ឧក្រិដ្ឋកេី​ន ៧​លេីក ស្មេី​១% (៦២១/៦១៤​លេីក​) និង​បទ​ល្មេី​សម​ជ្ឈឹម​កើន ១៤៥​លេីក ស្មេី​៧% (២.៣៤៨/២.២០៣​លេីក​) សភាពការណ៍​ទាំងនោះ​បាន​បណ្ដាលអោយ​ម​នុស្ស​ស្លាប់​ចំនួន ២៣៨​នាក់ របួស ៨៤៤​នាក់ រងគ្រោះ ៦១៩​នាក់ បាត់​ម៉ូតូ ៣៥៣​គ្រឿង រថយន្ត ៤៩​គ្រឿង និង​សម្ភារៈ​-​មាស​ប្រាក់​មួយ​ចំនួន​។ ដោយ​ក្នុង​នោះ​កត់សម្គាល់ឃេីញ ​៖
-​បទ​ល្មេី​ស​ដែល​កើ​ន​ឡេីង​រួមមាន ៖ ឆក់ លួច ឆបោក រំលោភ​សេពសន្ថវៈ ហិង្សា​ដោ​ចេតនា បង្ខាំង​មនុស្ស​ខុសច្បាប់ ប្រេី​ប្រាស់​អាវុធ​ខុសច្បាប់ រំលោភ​សម្លាប់ និង​គម្រាម​យក​ប្រាក់​។

-​បទ​ល្មេី​ស​ដែលថយ​ចុះរួម​មាន ៖ លួច​មាន​ស្ថាន​ទម្ងន់ បំពាន​ខាង​ផ្លូវភេទ​ដ៏ទៃទៀត ឃាតកម្ម បោក និង​បង្កៃ​គ្រាប់បែក មនុស្សឃាត​អ​ចេតនា​។

​ចំណែក​ទិសដៅ​ការងារ​ដែល​អគ្គស្នងកា​រ​នគរបាលជាតិ បានកំណត់ និង​ដាក់​ចេញ​នូវ​វិធានការ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០១៩ រួមមាន ​៖

-​ការពារ​បូរណភាព​ទឹកដី​អោយបាន​គង់វង្ស ពង្រឹង​ខឿន​សន្តិសុខ​អោយបាន​រឹងមាំ ដែល​ជា​បុព្វបទ​ស្នូល​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ ពិេស​ស​ការធានា​បាន​បរិយាកា​ស​ល្អ​ប្រ​សេីរ ដើម្បី​ដំណេីរ​ការ​ការបោះឆ្នោ​ត​ជ្រេី​ស​រេីស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ នៅ​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ អោយ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​។

-​ការពារ​ជាតិ​សាសនា ព្រះមហាក្សត្យ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ធានា​ប្រក្រតីភាព​ស្ថាប័ន​ទាំង​បី របស់​រដ្ឋ​អោយ​ដំណេីរ​ការជា​ប្រក្រតី រក្សា និង​លេីក​ស្ទួយ​គោលនយោបាយ​សុខ​ដុមនីយកម្ម ពង្រឹង​សាមគ្គីភាព ឯកភាព​ជាតិ ទប់ស្កាត់​កម្លាំង​អមិត្ត​ដែល​មាន​បំណង​បំផ្លាញ​សមិទ្ធផល​សង្គម​ជាតិ​។

-​យកចិត្តទុកដាក់​ពង្រឹង​កង​ជួរ​នគរបាល​គ្រប់​ផ្នែក គ្រប់​ថ្នាក់ អោយមាន​សមត្ថភាព​ក្នុងការ​រ៉ាប់រង​ភារកិច្ច អប់រំ បំពាក់​ប​ប៉ន​ស្មារតី សតិអារម្មណ៍ ស្មោះត្រង់​ការងារ បម្រេីប្រជាជន​អោយ​អស់ពី​ចិត្ត​ពី​ថ្លើ​ម ប្រកប​ដោយ​គុណធម៌ សីលធម៌ និង​មាន​មនសិការ​វិជ្ជាជីវៈ​។
-​គ្រប់​នាយកដ្ឋាន​-​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ក្រុម​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា (​បណ្ដាញ​ទំនាក់ ទំនង​សង្គម​) ដែល​ជា​សំណូមពរ​ប្រជាពលរដ្ឋ ឬ​ការទិទៀន ឬ​ជា​ព័ត៌មាន​ដែល​បំពុល​សភាពការណ៍ បង្កចលាចល​សង្គម ឬ​វាយ ប្រហារ​មកលេី​អង្គភាព​របស់ខ្លួន ដើម្បី​ធ្វេី​ការបកស្រាយ បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ផង និង​ប្រតិកម្ម​វាយ​បក​អោយទាន់​ពេលវេលា ការពារ​កិត្តិយស​នគរបាលជាតិ​ផង​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×