Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត ពាន់​លាន​ដុល្លារ នៅ​បរទេស​របស់​អាមេរិក​

spot_img

​អគារ​ស្ថានទូត ដែល​មាន​តម្លៃ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ប្រចាំ​ចក្រភព​អង់គ្លេស​នឹង​បើកទ្វារ​សម្ភោ​ធ​ថ្ងៃទី ១៦/១/២០១៨​។​

​អគារ​ស្ថានទូត​ថ្មី​របស់​អាមេរិក​នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​សាងសង់​ជាប់​ទន្លេ Thames ក្នុង​ទីក្រុង​ឡុង បាន​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​ដុល្លារ​។​

​ស្ថានទូត​ចាស់​របស់​អង់គ្លេស​បាន​បើក​សម្ភោ​ធ​នៅ​ឆ្នាំ ១៩៦០ មាន​រចនាបថ បង្ហាញឲ្យឃើញថាម​ពលរ​បស់​ចក្រព័ត្តិ​មួយ​។​

​អគារ​ស្ថានទូត​ថ្មី ត្រូវបាន​គូរ​ប្លង់​ដោយ​ស្ថាបត្យក​រ James Timberlake​។ ទ្វារ​រួមមាន​១២​ជាន់ បិទបាំង​ដោយ​កញ្ចក់​ថ្លា​ឈ្វេង មាន​អត្ថ​ន៍​បញ្ជាក់ ៖ “​តម្លាភាព រាក់ទាក់ និង​ស្មើភាព​”។

​ស្ថាបត្យក​រ Timberlake ឲ្យដឹងថា រចនាបថ​នេះ លោក​បាន​ចាប់យក​គោល​គំនិត​មួយចំនួន​ពី​បុរាណ​នៅ​ទ្វីបអឺរ៉ុប ក៏​ដូចជា​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ជំវិញ​វា​។ ប្រព័ន្ធ​បង្ហូរទឹក​នេះ ក្រៅពី​សោភ័ណភាព វា​នៅ​មាន​ប្រយោជន៍​ទប់ស្កាត់​បើ​កបំ​បុក​រថយន្ត​អត្តឃាត​។ ប្រព័ន្ធ​អគ្គិសនី​ព្រះអាទិត្យ​គ្រប់គ្រាន់​ផ្គត់ផ្គង់​ឲ្យ​អគារ​ទាំងមូល​។​

ផ្លូវ​ចូល​ទៅកាន់​ខាង​ក្នុង​ស្ថានទូត​
ទីលាន​ផ្នែក​កុងស៊ុល​ត្រូវបាន​តុបតែង​លំអរ​ដោយ​រូបចម្លាក់​បង្ហាញ​ពី​ប្រភេទ​ភូមិគ្រឹះ​នៅ​អាមេរិក​អំឡុង​ឆ្នាំ ១៩៥០ ។​

​ក្នុង​តំបន់​កុងស៊ុល នៃ​ស្ថានទូត​ថ្មី មាន​រូប​ដ៏​ធំ​មួយ ដែល​បង្ហាញ​ពី​សួន Winfield ត្រូវ​បាន​ព្យួ​រលើជញ្ជាំង​។ ភូមិគ្រឹះ Winfield គឺជា​កន្លែង​រស់នៅ​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក នៅ​អង់គ្លេស​។​

វាំងនន​ធ្វើ​អំពី​ជ័រ polymer ធ្វើឲ្យ​អ្នក​នៅ​ខាង​ក្នុង​អគា​រអាច​គយគន់​ទេសភាព​នៅ​ខាងក្រៅ​។​
មាន​តំបន់​ជាច្រើន​ត្រូវបាន​រៀបចំ​ជា​ឧទ្យាន​តូចៗ​នៅក្នុង​ស្ថានទូត​។​
កន្លែងធ្វើការ​ផ្នែក​កុងស៊ុល និង​បែបបទ​ទិដ្ឋាការ​
តំបន់​កុងស៊ុល​មើល​ពី​ម្ខាង​ទៀត​
បរិក្ខារ​បម្រើ​ការងារ​កុងស៊ុល ទើប​ត្រូវបាន​បញ្ជូន​ដល់​
នៅក្នុង​អគារ​ស្ថានទូត​ថ្មី​របស់​អាមេរិក​មាន​តៀមស្រា​មួយ​

​ក្រៅពី​នោះ​ក្នុង​អគារ​ស្ថានទូត​ក៏​នៅ​មាន​តៀម​កាហ្វេ បន្ទប់​ហាត់ប្រាណ ប្រៃណីយ៍ និង​ការិយាល័យ CIA ៕ អាទិត្យ​

 

spot_img
×