Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ រឿង​សម្រាប់​អាន​ហើយ​ពិចារណា​…!

spot_img

១.​រឿង​ទី​១ ៖

​ថ្ងៃមួយ​លេខាធិការ​នី បាន​និយាយ​ទៅកាន់​នាយក​ក្រុមហ៊ុន ដែល​ជា​គូ​កំណាន់​ផង​ថា ៖

-​បង ! អូន​មាន​ផ្ទៃពោះ​ហើយ​ណា៎​!

​នាយក​ក្រុមហ៊ុន​បន្ត​អង្គុយ​ធ្វើការ គ្មាន​ប្រែ​ទឹកមុខ រួច​ពោល​តប ៖

-​បង​បាន​ក្រៀវ​យូរហើយ​ណា៎​!

​លេខាធិការ​នី​ភ្ញាក់​ព្រើត តែ​ប្រឹង​ធ្វើ​ធម្មតា រួច​ពោល ៖

-​អូន​គ្រាន់តែ​និយាយ​លេង​ជាមួយ​នាង​ប៉ុណ្ណោះ​!

​នាយក​ក្រុមហ៊ុន​ងើយ​សំឡឹងមុខ ផឹក​តែ​១​ក្រេប​ទើប​និយាយ​ធ្ងន់ៗ ៖

-​បង​ក៏​អីចឹង​ដែរ​!

​ចំណុច​ពិចារណា ៖ រស់នៅ​ក្នុង​ពិភព​គុណ នោះ​ជួប​រឿង​អ្វី​ក៏​ត្រូវ​នឹងនរ ទើប​ស្រាយ​បញ្ហា​បាន​ស្រួល ។ ឆេវឆាវ តក់ស្លុត គ្មាន​ប្រយោជន៍​ទេ​! ។​

២.​រឿង​ទី​២ ៖

​យុវជន​៣​នាក់ បាន​ទៅ​ផ្ទះ​នារី​ដ៏​ស្រស់​សោភា​ដើម្បី​សុំ​ចាស់ទុំ​ចូល​ស្តីដណ្តឹង ។​

-​យុវជន “​ក​” ពោល ៖ គ្រួសារ​ក្មួយ​មាន​លុយ ២០​ម៉ឺន​-៣០​ម៉ឺន​ដុល្លារ ។​

-​យុវជន “​ខ​” ៖ គ្រួសារ​ក្មួយ​មានទ្រព្យ​រាប់សែន​ដុល្លារ ។​

-​យុវជន “​គ​” ៖ ក្មួយ​គ្មានអ្វី​ទាំងអស់ ក្រៅ​ពី​កូន​ក្នុង​ផ្ទៃ​របស់​កូនស្រី​អ៊ំ ។​

​យុវជន “​ក​” និង “​ខ​” កប់​យោបល់ លា​ទៅ​បាត់​យ៉ាង​លឿន ។​

​ចំណុច​ពិចារណា ៖ ក្នុង​ការប្រកួតប្រជែង​គ្នា ពុំ​មែន​អ្វីៗ​ត្រូវ​ដោះស្រាយ​បាន​ដោយសារ​លុយ​ទេ ត្រូវ​រក​គន្លឹះ​នៃ​បញ្ហា​ដើម្បី​ស្រាយ​… ។​

៣.​រឿង​ទី​៣ ៖

​នៅលើ​វាលស្មៅ​មាន​ម្តាយ​និង​កូន​តោ ។ កូន​តោ​សួរ​ម្តាយ​របស់​វា​ថា ៖

-​ម៉ែៗ​តើ​សុភមង្គល​នៅឯណា​?

​តោ​ម្តាយ​ឆ្លើយ ៖

-​វា​នៅ​កន្ទុយ​កូន​ឯង​ហ្នឹង​!

​កូន​តោ​ប្រឹង​គ្រវី​កន្ទុយ ហើយ​យក​ជើង​ខាង​មុខ​តោង​ចាប់​តែ​ពុំបាន​!

​តោ​ម្តាយ​សើច ហើយ​ពោល ៖ ឆ្កួត​ម្លេះ​! កុំ​ប្រដេញ​រក​សុភមង្គល​អី ។ បែប​នេះ​សុភមង្គល​វា​នឹង​ប្រដេញ​តាម​កូន​អស់​…​មួយជីវិត​ណា៎​! ។​

​ចំណុច​ពិចារណា ៖ ពេលខ្លះ​អ្នក​ពុំ​ចាំបាច់​ប្រឹង​តាមរក​ទេ គប្បី​ពេញចិត្ត​ជាមួយអី្វៗ​ដែល​យើង​កំពុងមាន ។ សុភមង្គល​វា​នឹង​ដេញតាម​ពីក្រោយ​រក​យើង​វិញ​ទេ ។​

៤.​រឿង​ទី​៤ ៖

​ស្ត្រី​ម្នាក់​ពិការភ្នែក តែ​សំណាងល្អ​នៅ​មាន​សង្សារ​តាម​ថែទាំ ។ ថ្ងៃមួយ​បុរស​ជា​សង្សារ​សួរ​នាង​ថា ៖

-​ប្រសិនបើ​ភ្នែក​អូន​មើលឃើញ តើ​អូន​បន្ត​រួមរស់​នឹង​បង​ទេ​?

​នាង​ស្រី​ពិការ​ងក់ក្បាល​យល់ព្រម ។​

​មិន​យូរ​ប៉ុន្មាន​ក្រោយមក​នាង​បាន​ត្រូវ​គេ​បរិច្ចាគ​ប្រស្រី​ភ្នែក ហើយ​អាច​មើលឃើញ​ដូចដើម​វិញ ។ ពេលនោះ​នាង​ឃើញ​សង្សារ​ខ្លួន​ភ្នែក​ត្រូវ​ពិការ ។​

​បុរស​ជា​សង្សារ​បាន​លត់​ជង្គង់​សុំ​រៀបការ តែ​នាង​បដិសេធ ។​

​គំនិត​ពិចារណា ៖ មុន​សម្រេចចិត្ត​ត្រូវ​គិត​ដល់​ផលវិបាក ឬ​រឿង​អាក្រក់​បំផុត អាច​កើតមាន​ចំពោះ​អ្នក ដើម្បី​បញ្ចៀស​ការ​ស្តាយក្រោយ​… ។ (​នៅ​មាន​ត​)

spot_img
×