Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផឹក​យូរៗ​ទៅ​បែកគំនិត​ច្នៃប្រឌិត បង្ការ​ទុក​មុន​នូវ​បញ្ហា​កើតឡើង​ជា​… យថាហេតុ​!

spot_img

​បុរស​ម្នាក់​បាន​ជួល​ឲ្យគេ​សាក់ អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​នៅលើ​កំភួនដៃ​តែម្តង បង្ការ​ក្រែង​យប់​អាធ្រាត​ស្រវឹងជ្រុ​លមាន​អ្នកជួ​យ ហើយក៏​ចៀសផុត​ពី​សមត្ថកិច្ច “​នាំខ្លួន​” ដើម្បី​កំណត់​…​អត្តសញ្ញាណ ។​

​សាក់​បែប​នេះ​ប្រាកដថា​មិន​…​ជ្រុះ ឬ​ភ្លេច​យកតាម ។​

​អ្នក​បង្ហោះ​រូបភាព​នេះ​លើ​បណ្តាញ​សង្គម​សរសេរថា ៖ “…​នេះ​ជា​រឿង​របស់​អា​ម៉ាក​ខ្ញុំ​រស់នៅ​ក្រុង​ព្រៃនគរ ។ វា​ជា​ជើង​ខ្លាំង​ខាង​…​ផឹក ហើយ​ជា​ប្រចាំ​តែង​វិល​ចូល​ផ្ទះ​នៅ​កណ្តាល​អាធ្រាត ។ ពេលខ្លះ​ត្រូវ​សមត្ថកិច្ច​ឆែក​រក​លិខិតស្នាម ។ វា​តែងតែ​ភ្លេច​យកតាម​ធ្វើឲ្យ​សមត្ថកិច្ច​ត្រូវ​នាំខ្លួន​ទៅ​សង្កាត់​ជារឿយៗ ។​

​ឥឡូវ​វា​ខឹង​ណាស់ ! វា​ក៏​នៅ​សាក់​អត្តសញ្ញាណប័ណ្ណ​លើ​ដៃ​តែ​ម្តង​… ឲ្យ​ប្រាកដ​! ។​

​ឃើញ​រូបសាក់​នេះ គេ​ពុំ​សូ​វខ​មិន​បរិយាយ​ពី​មូលហេតុ នៃ​ការ​សាក់​អត្តសញ្ញាណប័ណ្ណ​ទេ តែ​ច្រើន​សរសើរ​ថា ៖ “​ជាង​សាក់​ពិតជា​មាន​ទេពកោសល្យ​ល្អ អក្សរ​តូចៗ​ក៏​មើលឃើញ​អស្ចារ្យ​ណាស់​!” ។​

​ខ្លះ​ទៀត​រំលឹកថា ៖ សូម្បី​អត្តសញ្ញាណប័ណ្ណ copy គេ​មិន​ទទួលស្គាល់​ផង ប្រឹង​សាក់​ធ្វើ​ស្អី​! មក​ផ្ទះ​ឆាប់​ឬ​ឈប់​ផឹក​ទៅ​ប្រសើរ​ជាង​! ៕ ចន្ទ្រា​

spot_img
×