Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភូមិ​មួយ​នៅ​ចិន ពុំដែល​មាន​អ្នក​កើត​ជំងឺមហារីក ហើយ​មាន​អាយុ​វែង​ទៀតផង មូលហេតុ​គឺ​…

spot_img

​ភូមិ Lijang ចំណុះ​ខេត្ត Guangxi ប្រទេស​ចិន មាន​ពលរដ្ឋ​រស់នៅ ៣.៦៥៣​នាក់ ។ ពួកគេ​មាន​សុខភាព​មាំមួន អាយុ​វែង ។ ពិសេស​ពុំដែល​មាន​អ្នក​ណា​កើត​ជំងឺមហារីក​ឡើយ ខណៈពេល​តំបន់​ដទៃ​ជិតៗ​នោះ​តែង​មាន​អ្នក​ឈឺ​ជំងឺ​ដ៏​កាច់​សាហាវ​នេះ ។​

​មិន​ថា​អ្នកវិទ្យាសាស្ត្រ​ចិន​ទេ សូម្បី​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ក៏​ងឿងឆ្ងល់​ដែរ ហើយ​ពួកគេ​បាន​ដំណើរការ​សិក្សា​ស្រាវជ្រាវ​តាំងពី​អាកាសធាតុ​បរិស្ថាន​ទម្លាប់​ហូបចុក​។​ល​។​

​ចុង​ក្រោយ​អ្វីដែល​គេ​រកឃើញ​នោះ​ពិតជា​ស្មាន​ពុំ​ដល់ អ្នកភូមិ Lijiang គ្មាន​អ្នក​កើត​ជំងឺមហារីក ព្រោះតែ​ពួកគេ​បរិភោគ​មើមត្រាវ​ជាប្រចាំ ។​

​វា​ក៏​ជា​រឿង​ចៃដន្យ​ដែរ ព្រោះ​ថា​ដី​នៅ​តំបន់​ភូមិ​នេះ​វា​កាក់កប​ង​នឹង​ដំណាំ​ត្រាវ ។ ហេតុនេះ​ត្រាវ​ក៏​ជា​អាហារ​សំខាន់​មួយ​របស់​ពួកគេ​ដែរ។​

​គេ​បាន​ធ្វើការ​វិភាគ​ពី​គុណប្រយោជន៍​របស់​មើមត្រាវ​គឺ ៖

១.​មាន​ប្រសិទ្ធភាព​កម្ចាត់​ជាតិពុល​បន្ថយ​ការ​ហើម ។ ក្រោយពេល​បរិភោគ​ត្រាវ​រាងកាយ​បង្កើតបាន​ប្រូតេអ៊ីន “​រំអិល​” ជួយ​បង្កើត Globulin ធ្វើឲ្យ​ប្រសើរ​ដល់​ប្រព័ន្ធ​ការពាររាងកាយ ។​

២.​តុល្យភាព​អាស៊ីត ៖

​ការស្រាវជ្រាវ​បង្ហាញថា អ្នក​កើត​មហារីក​នោះ ៨៥% រាងកាយ​មាន​លក្ខណៈ​សម្បូរ​អាស៊ីត ។ ត្រាវ​មាន​លក្ខណៈ Alkaline ហេតុនេះ​វា​ជួយ​តុល្យ​កម្មរាង​កាយ​រវាង​អាស៊ី​ត និង Alkaline .

៣.​សារធាតុ​រំអិល globulin

​ជាតិ​រំអិល​នេះ​ធ្វើឲ្យ​យើង​ហូប​ត្រាវ​ពេលខ្លះ​រមាស់ៗ​ក ដែល​បើ​តាម​វេជ្ជសាស្ត្រ​បុរាណ​ចិន​នោះ​គឺ​សារធាតុ​នេះ​ជួយ​តុល្យភាព​អង្គធាតុ​ក្នុង​រាងកាយ ។​

៤.​បង្ការ​ស្ត្រូក ៖ ត្រាវ​មាន ka ខ្ពស់ ហេតុនេះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​ស្ត្រូក ។ វេជ្ជសាស្ត្រ​ទូន្មាន​ថា គួរ​បរិភោគ​ត្រាវ​ពី ៥-៦​មើ​ម ក្នុង​១​សប្តាហ៍ ៕​ ចន្ទ្រា

spot_img
×