Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​អ្នកទទួលបាន​ដំណឹង​រីករាយ​ច្រើន​ស្មាន​មិន​ដល់​។ រឿង​មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​លុយកាក់​មាន​ច្រើន​ក្រាស់ក្រែល អ្នកធ្វើការ​ស៊ីប្រាក់ខែ​មាន​បន្ថែម​ចំណូល​ពី​ខាងក្រៅ​ទោះ​តិច​ទោះ​ច្រើន​ក៏​ជា​លាភ ។ តាម​ឆ្នាំ​ក្នុងពេលនោះ​អ្នកធ្វើ​ជំនួញ​ជួញដូរ​កាក់កប​បំផុត ។​

​បុព្វហេតុ 4​ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា 5 ពិន្ទុ ។ លេខ​សំណាង 4,7 ពិន្ទុ ។ ម៉ោង​ល្អ 4-11 ។ ពណ៌​នាំ​សំណាង​ក្រហម , ស ។ ឆ្នាំ​អ្នកយក​អាសា​រកា , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ ការងារ​រលូន​ល្អ ទោះបី​រវល់​បន្តិច តែ​នាំមក​នូវ​ភាព​រីករាយ​ច្រើន ។ ថ្ងៃនេះ​អ្នក​ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់លើ​និង​មនុស្ស​នៅ​ជុំវិញខ្លួន ប៉ុន្តែ​សុខភាព​ហាក់​មិនសូវ​ប្រសើរ អ្នក​គួរ​យកចិត្តទុកដាក់​ដ​ល់​បញ្ហា​ទទួលទាន មិនត្រូវ​បោះបង់​អាហារ ទោះបី​រវល់​យ៉ាងណាក៏ដោយ​។​

​បុព្វហេតុ 4 ពិន្ទុ ។ លាប 3​ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង 1,3 ពិន្ទុ ។ ម៉ោង​ល្អ 9-11 ។ ពណ៌​នាំ​សំណាង​ស , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសារ កុរ , ចរ ៕

​ឆ្នាំខាល ៖ ការងារ​រីកចម្រើន​សម្រេចបាន​ស​មិទ្ធ​ផល​គួរ​ជាទី​មោទនៈ​។ ដោយមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហេតុនេះ​អ្នកនឹង​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​នឹង​ប្រគល់​ភារកិច្ច​សំខាន់​ឲ្យ​ធ្វើ ប៉ុន្តែ​ឬ​មនោសញ្ចេតនា​ហាក់​មាន​ភាព​តានតឹង​អ្នក​ទាំងពីរ​មិនទាន់​រកឃើញ​សម្លេង​រួម អ្នក​នៅ​លីវ​ក៏​មិនទាន់បាន​ជួប​គូព្រេង ។​

​បុព្វហេតុ 4 ពិន្ទុ ។ លាភ 5 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ​លេខ​សំណាង 2,9 ពិន្ទុ​
​ម៉ោង​ល្អ 15 ដល់ 17 ។ ពណ៌​នាំ​សំណាង​ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសារ កុរ មមី ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​វិថី​ស្នេហា​របស់​អ្នក​ល្អប្រសើរ ។ អ្នកចេះ​តុល្យភាព និង​បែងចែក​ពេលវេលា​សម្រាប់​ការងារ និង​មនោសញ្ចេតនា​សមស្រប ចេះ​ថែទាំ​សុភមង្គល​ក្នុង​គ្រួសារ ។ អ្នក​ជួប​ឱកាសល្អៗ​ក្នុង​ការងារ មាន​អ្នក​ចាំ​ជួយ​យកអាសា​ពេល​ជួប​ការលំបាក ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៧h-១៩h ។ ពណ៌​សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ អ្នក​គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការងារ ព្រោះ​អាច​ជួប​ឧបសគ្គ​ច្រើន ។ ចូរ​ពិចារណា​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ កុំ​ឲ្យ​ប្រញាប់ប្រញាល់ ។ អ្នកលក់ដូរ​អាជីវក​ម្ម​ថ្ងៃនេះ​មាន​លាភ​ចូល អាច​ពង្រីក​ថែម​របរ ។ រឿង​មនោសញ្ចេតនា​ពុំបាន​ល្អប្រសើរ អ្នក​ទាំង​២ ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើនជាង​មុន​សម្រាប់​គ្នា​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៦​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , វក , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នកនឹង​សម្រេចបាន​សមិទ្ធផល​មួយចំនួន​ក្នុង​ការងារ ។ អ្នក​ត្រូវបាន​ថ្នាក់លើ​កោតសរសើរ វាយតម្លៃ​ខ្ពស់ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​មានការ​ខ្វែងគំនិត​គ្នា​ធ្ងន់ធ្ងរ ទាំង​២​នាក់​ក្បាលរឹង​ពុំ​ព្រមស្តាប់​គ្នា ហេតុនេះ​ពិបាក​ដោះស្រាយបាន​ទំនាស់ ។ អ្នក​នៅ​លីវ​នៅ​ពុំទាន់​រកបាន​ឱកាស​សមស្រប​ដើម្បី​សារភាព​ស្នេហ៍ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៣,៩​ពិន្ទុ ។ ម៉ោង​ល្អ ៩h-១១h ។ ពណ៌​សំណាង ក្រហម​, ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , ឆ្លូវ , វក ៕

​ឆ្នាំមមី ៖ ការងារ​មិនល្អ​អ្នក​គួរ​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន ទោះបី​មានរឿង​អ្វី​ក៏ដោយ តែ​បែរ​ជាមាន​ចិ​ត្ដ​ឆេវឆាវ ការងារ​ក៏​ជួប​បញ្ហា​ស្មាន​មិន​ដល់​។ ប៉ុន្តែ​នោះ​ពុំមែន​ជា​មូលហេតុ​ធ្វើអោយ​អ្នក​ដកថយ តែ​ផ្ទុយ​មកវិញ​ត្រូវ​ប្រឹងប្រែង​ឆ្លងកាត់​ការលំបាក​អះអាង​សមត្ថភាព​របស់ខ្លួន ។​

​បុព្វហេតុ 3​ពិន្ទុ ។ លាភ 4​ពិន្ទុ ។ សុខភាព 4​ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង 5,8 ពិន្ទុ ។ ម៉ោង​ល្អ 9 ដល់ 11 ។ ពណ៌​នាំ​សំណាង ទឹកក្រូច ផ្កាឈូក ឆ្នាំ​អ្នកយក​អាសា ខាល , វក ៕

​ឆ្នាំមមែ ៖ ការងារ​ពី​បុព្វហេតុ​ជួប​ឧបសគ្គ​មិន​អំណោយផល​ដូច​ការគិត​ពីដំបូង​។ ហេតុការណ៍​ស្មាន​មិន​ដល់​មួយចំនួន​កើតឡើង​ភ្លាម​ភ្លាម​ធ្វើ​ឲ្យ​អ្នក​ទប់ទល់​មិនទាន់​ស្ថានភាព​ហិរញ្ញវត្ថុ​មិនទាន់មាន​សញ្ញា​ប្រសើរឡើង​។ អ្នក​ត្រូវ​ប្រឹងប្រែង​អត់ធ្មត់​ធ្វើការ​។ ក្រៅពីនេះ​អាច​សាកល្បង​ថែម​វិស័យ​ថ្មី​មួយចំនួន​ថ្ងៃនេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​ឲ្យ​បាន​ច្រើន​។ ពិសេស​អ្នកមាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​។ បុព្វហេតុ 3 ពិន្ទុ ។ លាភ 3 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 4,8 ពិន្ទុ ។ ម៉ោង​ល្អ 15 ដល់ 17 ។ ពណ៌​នាំ​សំណាង ស , លឿង​។ ឆ្នាំ​អ្នកយក​អាសារ មមី , រកា ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អ្នក​ពិបាក​នឹង​ពង្រីក​បុព្វហេតុ​ដូច​បំណង ។ មួយផ្នែក​ដោយសារ​អ្នក​ចង់​ស្ទុះ​ឡើង​លឿន​ពេក បែរជា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទៅវិញ ដោយ​មិនបាន​មើលឃើញ​អន្ទាក់​នៅខាងមុខ ។ រឿង​មនោ​ស​ញ្ជេ​ត​នា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។ ភាពស្មោះត្រង់​របស់​អ្នក​បានធ្វើ​ឲ្យ​គេ​រំជួលចិត្ត និង​ផ្ដល់ឱកាស​ថែម​ឡើង​ស្វែងយល់​ពីគ្នា ។​

​បុព្វហេតុ 4​ពិន្ទុ ។ លាប 4​ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 4,8 ព​ន្ទុ ។ ម៉ោង​ល្អ 9 ដល់ 11 ពណ៌​នាំ​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំរកា ៖ អ្នកទទួលបាន​ដំ​ណឹ​ក្នុង​រឿង​មនោ​ស​ញ្ជេ​ត​នា ការងារ​នៅតែ​ប្រព្រឹត្តទៅ​ដូច​ធម្មតា ពុំ​ជួបប្រទះ​បញ្ហា​អ្វី​ធំដុំ ។ ទោះបី​មានការ​ប្រឈម​ខ្លះ តែ​សុទ្ធតែ​ស្ថិតក្នុង​ការគ្រប់គ្រង​បាន ។ ពេល​ឈប់​គួរ​លៃ​ពេល​ដើរ​កំសាន្ត​ជាមួយ​សង្សារ ឬ​មនុស្ស​ដែល​អ្នក​ចូលចិត្ត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ ។ បុព្វហេតុ 4 ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4​ពិន្ទុ ។ មនោសញ្ចេតនា 4 ពិន្ទុ ។ លេខ​សំណាង 1,9 ពិន្ទុ ។ ម៉ោង​ល្អ 4 ដល់ 11 ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកក្រូច ឆ្នាំ​អ្នកយក​អាសារ ឆ្លូវ , រោង ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​ដោយសារ​ចរិត​ឆេវឆាវ​បន្តិច​អាច​បំផ្លាញ​ទំនាក់ទំនង​រឹងមាំ​ក្នុង​ច្រើន​ឆ្នាំ​កន្លងទៅ​។ ជួនកាល​ពាក្យសំដី​ត្រង់​ពេក​ទើប​ធ្វើ​ឲ្យ​គេ​មិន​ពេញចិត្ត​ទៅវិញ ។ ទោះបី​មាន​លាភ តែ​អ្នក​បែរជា​មិនអាច​រក្សាទុក​ប្រាក់​បាន ព្រោះតែ​ជឿ​សម្ដី​ជន​មិន​ស្គាល់គ្នា ។ ការងារ​ក៏​មិនបាន​ប្រសើរ អ្នក​ងាយ​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​ថ្នាក់លើ ៕

​បុព្វហេតុ 3​ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 4 ពិន្ទុ ។ មនោសញ្ចេតនា 3 ពិន្ទុ​។ លេខ​សំណាង 4,8 ពិន្ទុ ។ ម៉ោង​ល្អ 15 ដល់ 17 ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា​វក , ខាល ៕

​ឆ្នាំកុរ ៖ មនោសញ្ចេតនា​ផ្អែមល្ហែម​សុភមង្គល​ធ្វើ​ឲ្យ​អ្នកដទៃ​ច្រណែន ។ ប៉ុន្តែ​ទំនាក់ទំនង​សង្គម​របស់​អ្នក​បែរជា​មិនបាន​ល្អ​មាន​អ្នក​ស្គាល់គ្នា​ឆ្លៀតឱកាស​ធ្វើ​រឿង​មិនល្អ ឥទ្ធិពល​ដល់​កេរ្តិ៍ឈ្មោះ​របស់​អ្នក​។ ថ្ងៃនេះ​អ្នក​មិនត្រូវ​ចេញមុខ​ធានា​ឲ្យ​ខ្ចីបុល ឬ​អាជ្ញាកណ្ដាល​ដើម្បី​បញ្ចៀស​បញ្ហា​ដាក់ខ្លួន ។​

​បុព្វហេតុ 4​ពិន្ទុ ។ លាភ 4 ពិន្ទុ ។ សុខភាព 3 ពិន្ទុ ។ មនោសញ្ចេតនា ៥ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ ៕

spot_img
×