Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ដាក់​វិធានការ​បន្ទាន់ ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

spot_img

​ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សារាចរ​ណែនាំ វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​

​យោងតាម​សារាចរ​ណែនាំ បាន​ឲ្យ​ដឹងថា រហូតមកដល់​បច្ចុប្បន្ន​នេះ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កំពុង​បន្ត​ឆ្លង​រាលដាល នៅ​បណ្តា​ប្រទេស​មួយចំនួន ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​។ ដោយឡែក នៅ​ប្រទេស​ចិន បាននិងកំពុង​ផ្ទះ​រាលដាល ចំនួន​២៥​ខេត្ត និង​ថ្មីៗ​នេះ​តាម​ព័ត៌មាន​រ៉​យ​ទ័​រ ចុះ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ បានឱ្យដឹងថា ប្រទេស​វៀតណាម បាន​ផ្ទុះ​ជំងឺ​នេះ​ផងដែរ នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន​៣ នៅក្នុង​ខេត្ត​២ គឺ​ខេត្ត​រឿង​យ​ន និង​ខេត្ត​តៃ​ប៊ិ​ញ ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​។​

​ជំងឺ​នេះ​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ ពិបាក​លុបបំបាត់​បំផុត និង​បង្គ​ឱ្យ​សព្វ​ឈឺ​និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ហើយ​មេរោគ​បង្ក​ជំងឺ​ជា​វីរុស មិនទាន់មាន​វ៉ាក់សាំង​ការពារ ដោយ​អាច​រស់នៅ​បានយូរ​ក្នុង​សាច់ និង​ផលិតផល​សាច់ជ្រូក ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ក៏ដោយ​។ កន្លងមក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ស្នើ​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ ចូលរួម​សហការ​ក្នុងការ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​នេះ ចូលមកក្នុង​កម្ពុជា​។​

​ដូច្នេះ​ដើម្បី​បង្ការ​និង​ទប់ស្កាត់ ការឆ្លង​រាលដាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​នៅពេលដែល​មានការ​ផ្ទុះ​ជំងឺ​នេះ នៅ​ប្រទេស​វៀតណាម​នាពេល​ថ្មីៗ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល រាជធានី​-​ខេត្ត ជាពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​អនុវត្តន៍​នូវ​វិធានការ​ជាក់លាក់ ដូចខាងក្រោម​៖ ១៖ ត្រូវ​បន្ត​ជំរុញ​ការអនុវត្តន៍​វិធានការ​ចាំបាច់ និង​បន្ទាន់​នានា ដើម្បី​បង្ការ​និង​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំ​ង ប៉េស្ត​ជ្រក​អាហ្វ្រិក ដោយ​ត្រូវធ្វើ​ការតាមដាន​ស្រាវជ្រាវ យ៉ាង​ហ្មត់ចត់​និង​ជាប្រចាំ លើ​សុខភាព​សត្វ​ជ្រូក នៅ​ទូទាំងប្រទេស និង​ត្រូវ​អនុវត្តន៍​វិធានការ​ជីវ​សុវត្ថិភាព អនាម័យ​នៅ​គ្រប់​ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្ដុំ​ជ្រូក និង​ទីផ្សារ​ជ្រូក​។ ជាមួយនេះ ក៏ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ អនាម័យ​ជ្រូក និង​ផលិតផល​សាច់ជ្រូក ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការយល់ដឹង​អំពី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ចូលរួម​អនុវត្តន៍​វិធាន​ការពារ​ឱ្យបាន​ត្រឹមត្រូវ​។ ២៖ ត្រូវ​ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​គ្រប់​ប្រភេទ ដែល​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សមត្ថកិច្ច​ច្រកចេញចូល​តាម​ព្រំដែន​។ ៣៖ រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​សាច់ជ្រូក ត្រូវមាន​វិញ្ញាបនបត្រ​អនាម័យ ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សាច់​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ ដោយ​កាត់​សន្និដ្ឋាន លើ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី​ឱ្យបាន​ត្រឹមត្រូវ​។ ៤៖ បង្កើន​ការអង្កេត​តាមដាន ឃ្លាំមើល​ស្ថានភាព​សុខភាព​សត្វ​ជ្រូក នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹម និង​តាម​កសិដ្ឋាន​ជាប្រចាំ ព្រមទាំង​ប្រមូល​សំណាក់ រួច​បញ្ជូនមក​មន្ទីរ​ពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​វិភាគ​រក​មេរោគ ដើម្បី​អនុវត្តន៍​វិធាន​បសុពេទ្យ​ឱ្យបាន​ទាន់ពេលវេលា​។ ៥៖ សហការ​ឱ្យបាន​ល្អជា​មួយ​ភាគី​ប្រទេស​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង ជំងឺ​ដើម្បី​ទប់ស្កាត់​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ៦៖ អប់រំ​ណែនាំ​ដល់​ប្រជាជន ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​គ្រប់​កម្រិត ពី​ការរៀបចំ​ទ្រូង ការថែទាំ ផ្តល់​ទឹក​ចំ​ជា តាមដាន​សុខភាព និង​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ តាម​បច្ចេកទេស​។ ៧៖ បន្ត​ការផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អ្នក​ចិញ្ចឹម​ជ្រូក ឱ្យបាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់ និង​ការខូចខាត​ធ្ងន់ធ្ងរ បើ​ផលិតកម្ម​ជ្រូក​ផ្នែក​សេដ្ឋកិច្ច បណ្តាលមកពី ជំងឺប៉េស្ត​ជ្រក​អាហ្វ្រិក​នេះ​។​

​លោក​បណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បាន​លើកឡើងថា នា​រសៀល​ថ្ងៃទី 19 ខែកុម្ភៈ​ឆ្នាំ 2019 នាយកដ្ឋាន​សុខភាព​សត្វ (​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម​) បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ នៅ​វៀតណាម​និង​បាន​រកឃើញថា​មាន​តំបន់ ASF ចំនួន 8 ក្នុង​ខេត្ត Hung Yen និង​ខេត្ត Thai Binh ។​ ​ដើម្បី​ឆ្លើយតប​និង​បង្ការ​ទប់ស្កាត់​ករណីនេះ ខ្ញុំ​បាន​អំពាវនាវ​ដល់ តាម​បណ្ដា​កសិដ្ឋាន​ក្រោម​ឱវាទ​ទាំង​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ​អោយ​កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ដាក់បទបញ្ជា ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់បំផុត ។​

​ទន្ទឹមគ្នានេះ​ផងដែរ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាកសិករ ដែល​ប្រកបមុខរបរ​ចិញ្ចឹម​ជ្រូក​ទាំងអស់គ្នា សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់បំផុត បើ​មាន​ករណីនេះ​កើតឡើង​នៅ​តំបន់​ណា សូមកុំ​លាក់​ព័ត៌មាន​និង​ត្រូវតែ​យក​សត្វ​នោះ​ទៅ​កប់​ចោល និង​កុំ​យកទៅលក់​នៅលើ​ទីផ្សារ​ឲ្យ​សោះ​នាំ​ឲ្យ​មានប​ញ្ហ​ដល់​សុខភាព​មនុស្ស ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×