Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ ករណី​គ្រឿងញៀន​មួយចំនួនធំ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ​នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​ដកហូត​ថ្នាំញៀន​បាន​ជិត​១៦០​កញ្ចប់ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ វេ​លោ​ម៉ោង​៣​និង​៤៥ នាទី​យប់​ទៀបភ្លឺ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​តា​នៃ ស្រុក​ព្រៃនប់​សហការ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះទៅ​ត្រួតពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​ធុន​តូច ប៉ះ​រថយន្ត​ធុន​ធំ កំពុង​ចត​លើ​ចិញ្ចើមថ្នល់ នៅលើ​ផ្លូវជាតិ​លេខ​៤ ចំណុច​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ពេល​កំពុងធ្វើការ​វាស់វែង​កន្លែងកើតហេតុ ឃើញ​មាន​ជនជាតិ​ចិន ចំនួន​៣ នាក់ ក្នុងនោះ​មាន​ម្នាក់​កាន់​យូរ​ថង់ ដាក់​របស់​អ្វីមួយ ចេញពី​ក្នុង​រថយន្ត​ដែល​គ្រោះថ្នាក់ ហើយ​ដើរទៅ​ឆ្ងាយ ភ្លាមនោះ​ដោយមាន​ការសង្ស័យ​កម្លាំង​ប៉ុស្តិ៍ បាន​ដើរ​តាម​ពីក្រោយ ស្រាប់តែ​ជនសង្ស័យ​ទម្លាក់​ថង់​នោះ​ចោល ហើយ​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​ប៉ុស្តិ៍​ដេញចាប់បាន និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​ធំ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត បាន​រត់​ចូល​ព្រៃ​បាត់ ។ ក្រោយមក​មាន​រថយន្ត​១​គ្រឿង​ទៀត មកដល់​កន្លែងកើតហេតុ សង្ស័យ​មក​យក​បក្ខពួក ដោយ​ក្នុង​រថយន្ត​នោះ មាន​គ្នា​ចំនួន​៣​នាក់ ហើយ​បើក​យ៉ាង​លឿន សំដៅ​មក​ក្រុងព្រះសីហនុ ទោះបី​កម្លាំង​អធិកា​រដ្ឋា​នគរបាល​ស្រុក​ព្រៃនប់ ដាក់​បា​រ៉ា​ស់​ស្ទាក់​ក៏​មិន​ព្រម​ឈប់ ក៏​ដេញតាម ស្រាប់តែ​រថយន្ត​នោះ ឈប់​ដាក់​បក្ខពួក​២​នាក់ ចុះ​រត់​ចូល​ព្រៃ រួច​បន្តដំណើរ​ទៅមុខទៀត តែ​ត្រូវបាន​កម្លាំង​ជំនាញ ចាប់បាន​នៅ​ចំណុច​ជិត​វត្ត​ស្មាច​ដែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ដកហូត​បាន​វត្ថុតាង​បន្ថែម​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់ ។

ក្រោយពី​កម្លាំង​ជំនាញ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សាកសួរ​តាម​នីតិវិធី បាន​ឈានទៅ​ចាប់​បក្ខពួក​ចំនួន​៣​នាក់​ទៀត នៅក្នុង​មូលដ្ឋាន ក្រុង​-​ខេត្ត​ព្រះសីហនុ រួមជាមួយ​វត្ថុតាង​ចាប់​យកបាន​ថ្នាំញៀន​បន្ថែមចំនួន​១៣២​កញ្ចប់​តូច​ទៀត ។ ជនសង្ស័យ​មាន​៖

១.​ឈ្មោះ XI QINGGEN ភេទ​ប្រុស អាយុ​៤១ ជនជាតិ​ចិន ២.​ឈ្មោះ CHEN YI ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ​ចិន ៣.​ឈ្មោះ HU CHENGXIANG ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិ​ចិន ៤.​ឈ្មោះ Yang Ke ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ៥.​ឈ្មោះ Hai Liang ភេទ​ប្រុស អាយ​៤០​ឆ្នាំ ជនជាតិ​ចិន​។ សរុប​វត្ថុតាង​ដកហូត​បាន​: ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន ១៥៦​កញ្ចប់ (៨​កញ្ចប់​ធំ និង​១៤៨​កញ្ចប់​តូច​) ។ ទូរស័ព្ទ ៣ គ្រឿង រថយន្ត ១ គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ២ គ្រឿង សម្ភារ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​
​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី ។​

​របាយ​ការ​ពី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១ បាន​ឲ្យ​ដឹងថា ដំបូង​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AS -0632 មាន​ទិសដៅ ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​ជិះ​គ្នា​៣​នាក់​( ជា​ជន​ជាតិចិន )​មកដល់​ចំណុច​ខាងលើ រថយន្ត​នេះ​មាន​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ ជ្រុល​បុក​រថយន្ត​ធំ​មួយគ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-64 07 (​មិនទាន់​ស្គាល់​អ្នកបើកបរ​) ដែល​ឈប់​ចត​សម្រាក​នៅ​ចិញ្ចើមផ្លូវ​គ្រួស​ក្រហម​ខាងស្តាំ ប៉ុន្តែ​រថយន្ត​នេះ​មិនមាន​ការខូចខាត​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​អ្នកបើកបរ​ក៏​បន្តដំណើរ​ទៅ​ភ្នំពេញ​បន្តទៀត​មិន​ឈប់​នៅ​រក​ខុសត្រូវ​អ្វី​ឡើយ ។ ក្រោយ​កើតហេតុ សមត្ថកិច្ច មាន​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១ និង នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ មក​អន្តរាគមន៍​និង​ត្រួតពិនិត្យ ក៏មាន​ការសង្ស័យ​ទៅលើ​មនុស្ស​ម្នាក់ ក្នុងចំណោម​ជនជាតិ​ចិន​៣​នាក់ មាន​យួរ​ស្បោង​ព​ណ៍ស​មួយ​នៅ​ឆ្ងាយ​ពី​គេ សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ ប៉ុន្តែ​មិនទាន់បាន​ឆែក​ផង ជ​នស​ង្យ័​យ​ទាំង​បីនាក់​ខាងលើ​ក៍​រត់គេចខ្លួន​ចូលក្នុង​ចំការ​ដូងប្រេង ទម្លាក់​ស្បោង​នោះ​ចោល ក្នុងនោះ​សមត្ថកិច្ច​បាន​ឆែក​ឃើញ​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​ធំ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ដេញ​រុករក​ជនសង្ស័យ​ក្នុងព្រៃ​ចំការ​ដូងប្រេង រហូតដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ប្រទះឃើញ​និង​ចាប់ខ្លួនបាន​ម្នាក់ ។ ចំពោះ​មនុស្ស និង​វត្ថុតាង​ខាងលើ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​បន្ត​និតិ​វិធី​៕ ដោយ​៖​ស្រីនាថ​

spot_img
×