Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត​របួស​

spot_img

​សៀមរាប ​៖ មនុស្សម្នា​ក់បាន​ស្លាប់ ភ្លាម​នៅ​កន្លែងកើតហេតុ ខណៈ​មនុស្ស​៣​នាក់​ផ្សេងទៀត បានទទួល​រងរបួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា នៅ​ស្រុក​ពួក ។​

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវជាតិ​ជាតិ​៦ ត្រង់ចំណុច​មុខ​សាលាបឋមសិក្សា សម្តេចក្រុមព្រះ​នរោត្តម រណ​រិ​ទ្ធ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប រវាង​ម៉ូតូ បុក​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេងទៀត បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល ។​

​លោក ទេព ពុំសែន បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ​គឺ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1I – 4643 បើកបរ ដោយ​ឈ្មោះ យឺន ចាន់​ថ្លា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក បានទទួល​រងរបួស​ធ្ងន់ ជិះ​ម្នាក់ឯង បើកបរ​លើផ្លូវ​ត្រង់​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ក្លិ​ច ផលិត​ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ផ្លាកលេខ​សៀមរាប 1AD – 1642 ជិះ​មនុស្ស​៣​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ដែល​អ្នកបើកបរ​ដោយ​ឈ្មោះ ហូ ហាច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នារ ឃុំ​ខ្នាត ស្រុក​ពួក ត្រូវជា​ប្តី បាន​ស្លាប់​នៅនឹងកន្លែង ដឹក​ប្រពន្ធ​ឈ្មោះ សោម សុផល អាយុ​៣១​ឆ្នាំ ទទួលរង​របួសស្រាល និង​កូន​ឈ្មោះ ហូ វិចទ័រ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ទទួលរង​របួសស្រាល ។​

​លោក ទេព ពុំសែន បានបញ្ជាក់​ទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​ផ្នែក​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង ម៉ូតូ​ទាំង​២​គ្រឿង យកមក​រក្សាទុក នៅ​អធិការនគរបាល​ស្រុក ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ខណៈដែល​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ចំណែក​អ្នករបួសធ្ងន់​ស្រាល ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×