Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​បន្លំ​ចូលក្នុង​ផ្ទះ​លួច​លុយ​អស់​១៥,០០០​ដុល្លារ គេចខ្លួន តែ​ថត​ជាប់​កាមេរ៉ា​សុវត្ថិភាព​

spot_img

​បន្ទាយមានជ័យ ​៖ ក្រ​ក្រុមចោរ មាន​គ្នា​ប្រហែល​៣​នាក់ បានធ្វើ​សកម្មភាព​ទៅ​ទិញ​ស្រា​បៀរ​មួយ​កេស រួច​ឲ្យ​លុយរាយ​ទៅ​អ្នកលក់ ពេល​ជនរងគ្រោះ​រវល់​រាប់​លុយ ​ចោរ​ឆ្លៀត​ឱកាសល្អ ចូលទៅក្នុង​ផ្ទះ​លួច​លុយ​បាន ១៥,០០០​ដុល្លារ រួច​គេចខ្លួន​បាត់ស្រមោល ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់​ផ្អ​លើ​ល​នេះ​បាន​កើតឡើង​នៅ​នៅវេលា​ម៉ោង​១២ និង ២៤​នាទី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្សិលមិញ​នេះ ។ ក្រុមចោរ​ត្រូវ​ថត​ជាប់​តាម​កាមេរ៉ា​សុវត្ថិភាព​យ៉ាងច្បាស់​។​
​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី ពៅ ខេមរា អធិការរង​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ឈ្មោះ ឆែម សុ​ទុម ភេទ​ស្រី រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​លោក​បញ្ជាក់ថា​តាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មាន​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៣​នាក់ បានមក​ទិញ​ស្រា​បៀរ​១​កេស ហើយ​បាន​ឲ្យ​លុយ​សុទ្ធតែ​រាយ​។ ពេល​គា​ត់កំ​ពុងរាប់​លុយ ខណៈនោះ​ជនសង្ស័យ​បាន​លួច​ចូលទៅ​ក្នុងផ្ទះ បាន​យកលុយ​ក្នុង​កាបូប​ដែល​ទុក​ក្នុងផ្ទះ រួច​ឡើង​ម៉ូតូ​ទៅ​បាត់ ក្រោម​ក​គាត់​ក៏បាន​មើល​លុយ​ក្នុង​កាបូប​បាត់​លុយ​អស់ ១៥០០០​ដុល្លារ ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តង ។​
​លោក​អធិការរង បាន​ប្រាប់ទៀតថា ទំនង​ជនសង្ស័យ​បានដឹង​មុន​ថា ជនរងគ្រោះ​បានដាក់​លុយ​ក្នុងការ​បូ​ប ទើប​ពួកវា​រៀបចំ​ផែន​ការធ្វើសកម្មភាព​បែ​ប​នេះ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​ជុង​មិន​ភ្លេច​កុក​ទេ កុក​ទេ​ច្រើន​ភ្លេច​ជុង ថ្ងៃ​ណាមួយ​នឹង​ជាប់អន្ទាក់​សមត្ថកិច្ច​ជាពុំខាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×