Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រើពេល​៣​ថ្ងៃ បំបែកសំណុំរឿង​កូនប្រសា ទាញ​កាំបិត​ខ្វែវ​កាប់ ឪពុកក្មេក​ស្លាប់

spot_img

​សៀមរាប ​៖ អធិការដ្ឋាន​នគរបាល ស្រុក​អង្គរជុំ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ម៉ោង ១៣:៣០​នាទី​ថ្ងៃទី​២១ កុម្ភ​: ២០១៩ កម្លាំង​សហការ​រវាង​សមត្ថកិច្ច​ស្រុក​អង្គរជុំ និង​ស្រុក​ពួក រួមមាន នគរបាល អាវុធហត្ថ យោធា និង​កម្លាំង​ប្រជា​ការពារ បាន​ចុះ​ប្រតិបត្តិការ​រួមមួយ នៅលើ​ទឹកដី​ស្រុក​ពួក ឃុំ​ត្រី​ញ័រ និង​ឃុំ​សសរស្តម្ភ ខេត្តសៀមរាប ។

ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​. ម៉ាន់ សុខា​ត់ អធិការ​ស្រុក​អង្គរជុំ និង​លោក​វរសេនីយ៍ឯក​. ទេព ពុំសែន អធិការ​ស្រុក​ពួក បាន​ចុះ​ស្រាវជ្រាវ​រុករក តាម​ចាប់​ជនសង្ស័យ​នៅតាម​វាល ព្រៃ​ដុប ដោយ​ប្រើ​រយ​:​ពេល​តាំងពីព្រឹក រហូត​ឈានដល់​ការ​ចាប់បាន​ជនសង្ស័យ ឈ្មោះ សាន ចិក ភេទ​ប្រុស អាយុ​៥៦ ស្រុកកំណើត​នៅ​ភូមិ​ខ្ជាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដែលជា​ឃាតករ​ឃោ​ឃៅ បាន​យក​កាំបិត​ខ្វែវ​កាប់សម្លាប់​ជនរងគ្រោះ ដែលជា​ឪពុកក្មេក​របស់ខ្លួន ចាស់ជរា​ទៅហើយនោះ ដោយ​គ្រាន់តែ​ឪពុកក្មេក​ស្តីបន្ទោស​បន្តិចបន្តួច​តែប៉ុណ្ណោះ កាលពី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ សូម​គោរព​អរគុណ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​សហការ លើ​កិច្ចការ​នេះ​ទទួលបាន​ជោគជ័យ​ផងដែរ ។​

​កូនប្រសា ទាញ​កាំបិត​ខ្វែវ​កាប់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ឪពុកក្មេក​ស្លាប់ ដោយសារ​កូនប្រសា​តិរច្ឆាន​រូបនោះ មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​ប្តី​ប្រពន្ធ​ខ្លួនឯង​សោះ ហើយ​ឪពុកក្មេក​មកឃាត់ រួច​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង​១៩ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ​។​

​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ អធិការនគរបាល​ស្រុក​អង្គរជុំ គឺ បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​ដោយ​ចេតនា កើត​ឡើងលើ​ជនរងគ្រោះ ឈ្មោះ ផន ប្រេ​ម ភេទ ប្រុស អាយុ​៨៥​ឆ្នាំ នៅ​ភូមិ គោក​ត្របែក ឃុំ គោក​ដូង ស្រុក អង្គរជុំ ខេត្ត សៀមរាប ដែល​បង្ក​ឡើ​ដោយ​ជនសង្ស័យ ឈ្មោះ សាន ចិក ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ត្រូវជា​កូនប្រសា ស្រុកកំណើត​នៅ​ភូមិ​ខ្ជាយ ឃុំ សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប បច្ចុប្បន្ន នៅ​ភូមិ​គោក​ត្របែក ឃុំ គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ពេល​កាប់​រួច​បាន​រត់គេចខ្លួន ។​

​លោក​បន្តថា​ជនសង្ស័យ សាន ចិក បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​នេះ បាន​ប្រច័ណ្ឌ​ប្រពន្ធ ដោយបាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ប្រពន្ធ ហើយ​ចាប់​ប្រពន្ធ​ដាក់​ក្នុងផ្ទះ ហើយ​បិទទ្វារ​ជិត ហើយ​ប្រ​ន​ព្ធ​បាន​លោត​ចុះពីលើផ្ទះ​។ នៅពេលនោះ ជនរងគ្រោះ​ត្រូវជា​ឪពុកក្មេក បាន​ស្ដីបន្ទោស​។ ជនសង្ស័យ​ក៏បាន​ទាញ​កាំបិត​ខ្វែវ កាប់​លើ​ជនរងគ្រោះ​ចំនួន​៣​ខ្វែវ កាប់​ចំក្បាល​ផ្នែក​ខាងឆ្វេង​មួយ​ខ្វែវ ចំ​ផ្នែក​ខាងមុខ​មួយ​ខ្វែវ និង កាប់​ចំ​ស្មា​ខាងស្ដាំ​មួយ​ខ្វែវ​ទៀត បណ្ដាល​ឲ្យ​ដួល​ស្លាប់​នៅមុខ​ផ្ទះ ។ ពេលដែល​កាប់​ហើយ ជនសង្ស័យ​រត់គេចខ្លួន ទៅ​ទិស​ខាងត្បូង​ឈៀង​ខាងកើត​បាត់ទៅ​។​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រុករក​ជនបង្ក ដែល​កំពុង​រត់គេចខ្លួន នៅក្នុង​ព្រៃ នៃ​ភូមិសាស្ត្រ​ស្រុក​អង្គរជុំ​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×