Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រណ្ដៅ​រុករក​រ៉ែ​មាស​ជាច្រើន​កន្លង នៅ​ស្រុក​សំបូរ ដែល​ធ្វើ​អាជីវកម្ម​អត់​ច្បាប់ ត្រូវ​បិទ​

spot_img

​ក្រចេះ​ ៖ ពលរដ្ឋ​ដែល​រុករក​រ៉ែ​មាស​នៅ​ចំណុច​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ធ្លាប់​បាក់​រណ្ដៅ​ដី សង្កត់​ស្លាប់​អស់​ជាច្រើន​នាក់​នាពេល​កន្លងមក តែ​ពួកគាត់​មិន​រាងចាល ត្រូវ​កម្លាំងចម្រុះ​ចុះ បាន​ចុះ​បិទ​រណ្ដៅ រុករក​រ៉ែ​មាស​ជាច្រើន​កន្លែង ដោយ​យក​គ្រឿងចក្រ​ទៅ​ឈូស​លុបរណ្ដៅ​ចោល ចំនួន​៨​រណ្ដៅ និង​ហៅ​ម្ចាស់​រណ្ដៅ ចំនួន​២​នាក់ ធ្វើ​កិច្ចសន្យា​បញ្ឈប់ នៃ​ការជីក​រុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ​បន្ដទៀត​។​

​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក សុខ គី​រី​រតន៍ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២១ ខែ កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​បិទ​ទីតាំង​រណ្ដៅ​រ៉ែ​មាស​ជាច្រើន​រណ្ដៅ នៅ​ចំណុច​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​
​លោក សុខ គី​រី​រតន៍ បាន​ឲ្យ​ដឹងថា កម្លាំងចម្រុះ​ចុះ​ដែល​ចុះ​បិត​ទីតាំង រណ្ដៅ​រុករក​រ៉ែ​មាស​នោះ​រួមមាន​៖ ស្ថាប​ន័​អយ្យការ​, មន្ទីរ​រ៉ែ និង​ថាមពល​, នគរបាល និង​កម្លាំង​អាវុធហត្ថ បាន​ចុះ​បិទ​រណ្ដៅ រុករក​រ៉ែ​មាស​ជាច្រើន​កន្លែង ដោយ​យក​គ្រឿងចក្រ​ទៅ​ឈូស​លុបរណ្ដៅ​ចោល​តែម្ដង ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃនេះ ក្រុមការងារ​បាន​លុបរណ្ដៅ​ចំនួន​៨​រណ្ដៅ និង​ហៅ​ម្ចាស់​រណ្ដៅ ចំនួន​២​នាក់ ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់ នៃ​ការជីក​រុករក​រ៉ែ​មាស​បែប​អនាធិបតេយ្យ​បន្ដទៀត​។​

​ដោយឡែក​ម្ចាស់​រណ្ដៅ​ផ្សេងទៀត មិនទាន់​បានមក​ធ្វើ​កិច្ចសន្យា តែ​មន្ទីរ​នឹង​ហៅ​ពួកគាត់​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា ហើយ​ក្រុមការងារ​នៅតែ​បន្ត​លុបរណ្ដៅ​រហូត​ទាំងអស់​តែម្ដង ​។​

​លោក​ប្រធាន​រូបនោះ បន្ដទៀតថា ករណី​ចុះ​លុបរណ្ដៅ​រ៉ែ​មាស​នេះ មន្ទីរជំនាញ​បាន​ចុះ​បញ្ឈប់​ជា​ច្រើនដង​រួចមកហើយ ដោយ​បានធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​រណ្ដៅ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ទាំងនោះ នៅតែ​លួច​បន្ដសកម្មភាព​រុក​រ៉ែ​មាស ហើយ​លើក​នេះ លោក​បាន​ដឹកនាំ​កម្លាំង​យក​អេស​ស្កា​វ​ទ័​រកា​យ​ដី​លុបរណ្ដៅ​ចោល​តែម្ដង ហើយនឹង​បន្ត​ចុះ​លុប​ទាល់តែ​អស់​រណ្ដៅ ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×