Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប ទីតាំង​ពេ​ស្សា​ចារ​ធ្វើ​អាជីវកម្ម ដោយ​ជនជាតិ​ចិន ចំនួន​៣​កន្លែង​

spot_img

ព្រះសីហនុ​- នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ក្រាប​ទីតាំង​ពេ​ស្សា​ចារ​ធ្វើ​អាជីវកម្ម ដោយ​ជនជាតិ​ចិន ចំនួន​៣​កន្លែង កាលពី​យប់​រំលង អធ្រាត្រ ឈានចូល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៨​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ចំនួន​២៣​នាក់ (​បុរស​ចំនួន​១១​នាក់​) និង​ស្ត្រី​ជនជាតិ​ថៃ​ចំនួន​១៥​នាក់​។​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ដោយយោង​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​២ រួមជាមួយ​កម្លាំង​អន្តរាគមន៍ បានធ្វើការ​ឆ្មក់​ចូល​ទីតាំង​ជួញដូរ​ផ្លូវភេទ​ចំនួន​៣​ទីតាំង ដែលជា​របស់​ជនជាតិ​ចិន ដោយ​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​ចំនួន​៣៨​នាក់ ក្នុងនោះ​មា​នន​បុរស​ចំនួន​១១​នាក់ និង​បាន​រកឃើញ​វត្ថុតាង​មួយចំនួន​ដែល​បាន​បម្រើ​ឲ្យ បទល្មើស​ខាងលើ ក្នុងនោះ​មាន​ស្រោមអនាម័យ​ប្រើប្រាស់​រួចហើយ និង ស្រោមអនាម័យ​មិនទាន់​ប្រើ​ជាច្រើន​ផងដែរ ​។​

​បើតាម​នគរបាល​បញ្ជា​ក់ថា ចំពោះ​មេក្លោង​ក្នុង​បទល្មើស​ជួញដូរ​ផ្លូវភេទ​នេះ សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ និង កំណត់​មុខសញ្ញា ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត បើទោះជា​បុរស​ជនជាតិ​ចិន ដែល​នគរបាល​បាន​ឃាត់ខ្លួន​ទាំង​១១​នាក់​នោះ ពុំទាន់​ឆ្លើយ​សារភាព​យ៉ាងណាក្តី ​៕​ ​ដោយ​ ៖ ស្រីនាថ​

spot_img
×