Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់​ឡានតូច​លួច ​មក​លួច​ឡាន​ដឹក​ទំនិញ​ពី​ដេប៉ូ​លក់​ឈើ​នៅ​ក្រុង​ស្វាយ​រៀង ម​កជាប់​ខ្នោះ​សមត្ថកិច្ច​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្វាយជ្រំ ធ្វើការ​ស្ទាក់​ចាប់​បាន​ក្រោយពី​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​នៅ​ដេប៉ូ​មួយកន្លែង​នៅ​ក្រុង​ស្វាយរៀង ​ហើយ​បើក​រត់គេច​ដល់​ឃុំ​ពោធិ​រាជ​ស្រុក​ស្វាយជ្រំ ។

​ករណី​លួច​រថយន្ត​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ ព្រហស្បតិ៍ ០២​រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នៅត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ ស្ថិតក្នុង​ភូមិ បាក់​រនាស់ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា​៖​នៅវេលា​កើតហេតុ​ខាងលើ​មាន​ករណី​លួច​រថយន្ត​ពី​កន្លែង​ដេប៉ូ​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ងិន សុខា ភេទ​ស្រី អាយុ ៥១​ឆ្នាំ មុខរបរ​លក់​ឈើ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​នោះ​។​ប្រភព​បាន​បន្តទៀតថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ចុះ​ពង្រឹង ក្រុង​ស្វាយរៀង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់ សង្ឃ័រ និង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ពោធិ​រាជ ធ្វើការ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​ដែល​មាន ឈ្មោះ អន សក្ក័​រ៉ា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ពោធិ​តា​ហោ សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង រួម​នឹង​វត្ថុតាង​រថយន្ត​ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4443 នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១៥ ស្ថិតក្នុង​ភូមិ​ពោធិ​តា​រាជ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ដោយ ៖ វ៉ៃកូ​

spot_img
×