Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្តិ​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​៖ ប្រធានាធិបតី​ប្រកាស​បិទ​ព្រំដែន​ជាមួយ​ប្រេ​ស៊ីល ដើម្បី​រារាំង​ជំនួយ​បរទេស​

spot_img

​ប្រធានាធិបតីវេណេ​ហ្ស៊ុយ​អេ​ឡា Nicolas Maduro បាន​ប្រកាស​បិទ​ព្រំដែន​ជាមួយនឹង​​ប្រទេសប្រេ​ស៊ីល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ខណៈ​ដែល​បញ្ហា​ជុំវិញ​ជំនួញ​មនុស្សធម៌​របស់​បរទេស នៅតែ​បន្ត​កើតមាន​។​

​មេដឹកនាំ​រូប​នោះ​បាន​ថ្លែង​តាម​កញ្ចក់​ទូរ​ស​ទស្សន៍​ថា គាត់​ក៏​កំពុង​ពិចារណា​បិទ​ព្រំដែន​ជាមួយនឹង​ប្រទេស​កូឡុំប៊ី​ផងដែរ ដើម្បី​បញ្ឍប់​បក្ស​ប្រឆាំង​មិន​ឲ្យ​នាំ​ជំនួយ​ចូល​ក្នុងប្រទេស​។​

​នៅពេល​ជាមួយគ្នា​នោះដែរ លោក Nicolas Maduro​ក៏​បាន​បដិសេធថា នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​កំពុងមាន​វិបត្តិ ហើយ​លោក​បាន​ហៅ​គំរោង​បញ្ជូន​ជំនួយ​មនុស្សធម៌​របស់​អា​មេ​រិច​មក​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ថា​ជា ការសំដែង​ប៉ុណ្ណោះ​។​

​លោក Nicolas Maduro ធ្លាប់​បាន​បញ្ជាក់ថា លោក​មិន​ឲ្យ​ឡាន​ដឹក​ជំនួយ​របស់​អា​មេ​រិច​ចូល​ក្នុង​ប្រទេស​នោះ​ឡើយ ព្រោះ​លោក​ខ្លាច​អា​មេ​រិច​ធ្វើ​អន្តរាគមន៍​យោធា​ទំលាក់​រូបលោក​ចេញពី​តំណែង​។​

​រហូតមកដល់​ពេលនេះ យោធា​វេ​ណេ​ហ្ស​យ​អេ​ឡា​នៅ​តែ​បន្ត​រារាំង​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ជំនួយ​អា​មេ​រិច​ឆ្លងកាត់​ព្រំដែន​ប្រទេស​កូឡុំប៊ី ចូល​ក្នុង​ប្រទេស​វេ​ណេ​ហ្ស​យ​អេ​ឡា​ឡើយ​។​

​ទោះបីជា​លោក ប្រកាស​ថាវេ​ណេ​ហ្ស៊ុយ​អេ​ឡាមិន​មានវិបត្តិ​ក៏ដោយ លោក Nicolas Maduro បញ្ជាក់ថា នៅ​សប្តាហ៍​នេះ នឹង​មាន​ជំនួយ ៣០០​តោន​របស់​ប្រទេស​រុស្សី​ដឹក​មកកាន់​ប្រទេស​វេ​ណេ​ហ្ស​យ​អេ​ឡា​។ រុស្សី​ជា​សម្ព័ន្ធមិត្ត​របស់វេ​ណេ​ហ្ស៊ុយ​អេ​ឡា​។​

​សូម​រំលឹក​ថា ប្រជាជន​វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ជាង ៣​លាន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ខ្វះ​តម្រូវការ​ជា​មូលដ្ឋាន ដូចជា​មិន​មាន​អាហារ​គ្រប់គ្រាន់​ជាដើម​។​

​ចាប់តាំងពី​លោក Nicolas Maduro ឡើងកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៣​មក សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​សម្បូរ​ធនធាន​ប្រេង​មួយ​នេះ បាន​ដាំ​ក្បាល​ចុះ​យ៉ាងខ្លាំង ហើយ​កាលពី​ពេល​ថ្មីៗ​នេះ មាន​ការតវ៉ា​ទូទាំងប្រទេស​ប្រឆាំងនឹង​ការដឹកនាំ​របស់​លោក​ ៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×