Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ជំនួប​កំពូល​សប្តាហ៍​ក្រោយ ត្រាំ និង​គីម ជុង​អ៊ុន នឹង​ជួប​គ្នា​មួយ​ទល់​មួយ​តែម្តង​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នឹង​ជួប​ប្រជុំ​មួយ​ទល់នឹង​មួយ​តែម្តង​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល នៅក្នុង​ប្រទេស​វៀតណាម នៅ​សប្តាហ៍​ក្រោយនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​គ្នា​ផ្ទាល់​ក្នុង​ជំនួប​កំពូល ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី ២៧ ដល់ ២៨ ខែ​កុម្ភៈ​នេះ​។​

​លោក ត្រាំ​កំពុង​ស្វែងរក​ការ​បញ្ចុះបញ្ចូល​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល​។​

​មន្ត្រី​អា​មេ​រិច​បញ្ជាក់ថា ជំនួប​កំពូល​នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​កិច្ចប្រជុំ​កំពូល ដែល​ធ្វើឡើង​នៅ​សិង្ហ​បុរី​កាលពី​ខែ មិថុនា​ឆ្នាំ​។ នៅក្នុង​កិច្ចប្រជុំ​នឹង​មាន​ឱកាស​ដែល​មេដឹកនាំ​ទាំង​ពីរ ជួប​គ្នា​មួយ​ទល់​មួយ មុន​ពេល​ជួប​ជា​ជា​លក្ខណៈ​ក្រុមការងារ​។​

​លោក Stephen Biegun បេសកជន​ពិសេស​របស់​អា​មេ​រិច​ប្រចាំ​ទីក្រុង​ព្យុង​យ៉ាង បាន​មក​ដល់​ទីក្រុង​ហាណូយ​ស្រាប់​ហើយ ដោយ​បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយនឹង​បេសកជន​កូរ៉េខាងជើង Kim Hyok Chol៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

spot_img
×