Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហៅ​ស្រី​ស្នេហ៍​មក​ដេក ត្រូវ​ស្រី​ស្នេហ៍​លួច​យក​ម៉ូតូ​ទៅ​បាត់ ហើយ​ចាក់សោ​ពី​ខាងក្រៅ​បន្ទប់​ទៀត​

spot_img

ខេត្តតាកែវ ៖ បុរស​ម្នាក់​ភ័យ​ឡើង​ព្រលឹងចុងសក់ ខណៈ​ដែល​ខ្លួន​ទៅ​ផឹកស្រា​ក្នុង​ហាង​ស្រវឹង​ហើយ​ហៅ​ស្រី​ស្នេហ៍​មក​ដេក​ក្នុង​បន្ទប់​ជួល​កំដរ​អារម្ភណ៍ តែ​មាន​អី ដូច​ហៅ​មក​ឲ្យ​លួច​ម៉ូតូ​ខ្លួន ពិសេស ថែមទាំង​ចាក់សោរ​បន្ទប់​ពី​ខាងក្រៅ​រក​តែ​ខ្លួន​រត់​ទៅ​ប្តឹង​ប៉ូលិស​សឹង​មិនទាន់​។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​ទៀប​ភ្លឺ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​ប្រហូត សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ជនសង្ស័យ​ត្រូវបាន​ជនរងគ្រោះ​ប្រាប់ថា ឈ្មោះ សូត្រ ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​មុខរបរ​ជា​អ្នករត់​តុ​ក្នុង​ហាង រស់នៅ​ភូមិ​ស្នោរ សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ចំណែក​ប៉ូលីស​នៃ​អធិការនគរបាល​ក្រុង​ដូន​កែវ​បានឲ្យដឹងថា ស្ត្រី​ដែល​ល​ជា​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូឌ្រី​ម​សង់សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 1R 1378 ជា​របស់​ឈ្មោះ ចៅ សីហា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​ជា​ជាងសំណង់ និង​មាន​បន្ទប់​ជួល​ស្នាក់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ប៉ូលីស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ផឹកស្រា​នៅ​ហាង​មួយ​កន្លែង ដោយ​សង្ស័យ​ផឹក​ស្រវឹង ម្ចាស់​ម៉ូតូ​ក៏​ឌុប​ជនសង្ស័យ​មក​ដេក​នៅក្នុង​បន្ទប់​ជួល​របស់​ខ្លួន​។

​ដោយ​ឃើញ​ម្ចាស់​ម៉ូតូ​ស្រវឹងស្រា​ដេក​មិនដឹង​ខ្លួន​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មក​ទុក​ក្នុង​បន្ទប់​របស់​ខ្លួន​និង​បាន​ចាក់សោរ​ពី​ខាងក្រៅ​ទុក​ម្ចាស់​ម៉ូតូ​នៅ​ក្នុង​បន្ទប់​មិនឲ្យ​ចេញមកក្រៅ​ថែម​ទៀត​។ លុះដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ទើប​ជនរងគ្រោះ​ភ្ញាក់​ដឹងខ្លួន​និង​បាត់​ម៉ូតូ​ក៏​ផ្អើលឆោរឡោ​តែម្តងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ក្រុង​ដូន​កែវ​ចាប់​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ​បាន​ប្រគាល់ជូន​ម្ចាស់​ដើម​វិញ​ហើយ​៕ ដោយ ៖ តាកែវ​

spot_img
×