Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ខ្មែរឥស្លាម​ម្នាក់ ស្លាប់​នៅ​កន្លែង​ប្រាពរ​ព្ធកម្ម​វិធី​អិជ​ទី​ម៉ាក់ ភូមិ​ទ្រា មុន​កម្មវិធី​ចាប់ផ្តើម​

spot_img

​ត្បូងឃ្មុំ​ ៖ បើ​តាមផេក​ហ្វេស​ប៊ុក Cambodian Muslim Media Center-​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​ផ្សាយ​ថា លោកពូ​ឈ្មោះ ស​ឡេះ បាន​ស្លាប់​នៅ​កន្លែង​ប្រារព្ធ​ពិធី​អិជ​ទី​ម៉ាក (​ពិធី​ប្រមូលផ្តុំ​ដើម្បី​សូត្រធម៌​របស់​សាសនិក​ឥស្លាម​) នៅ​ភូមិ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយពី​គាត់​បាន​ចេញ​អស់​រយៈពេល ៤ ខែ រួចមក តែ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍ អំពី​មូលហេតុ​ពិតប្រាកដ នៃ​ការស្លាប់​នេះ​នៅឡើយ​ទេ នេះ​បើ​តាម​ព័ត៌មាន​បឋម ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ កុម្ភៈ ឆ្នាំ ២០១៩​ ។​

​គួរបញ្ជាក់​ថា សាសនិក​ឥស្លាម​ជំ​អះ​តា​ប់លិក គ្រោង​នឹង​រៀបចំ​កម្មវិធី​អ៊ិជ​ទី​ម៉ាក​ប្រចាំឆ្នាំ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៣ ទី​២៤ ទី​២៥ កុម្ភៈ​នេះ ហើយ​គេ​រំពឹងថា នឹង​មាន​សាសនិក​ឥស្លាម ក្នុង​និង​ក្រៅប្រទេស រាប់​ម៉ឺន​នាក់ នឹង​ចូលរួម​ក្នុង​កម្មវិធី​នេះ​៕ ដោយ ​៖​ កូឡាប​

spot_img
×